ប្រជាសហគមន៍ម្កាក់ព្រួយបារម្ភពីជីវិតមច្ឆាជាតិក្នុងប្រព័ន្ធធារាសាស្ត្រផុតពូជខណះម៉ាស៊ីនបូមទឹកដោយប្រើត្រាក់ទ័របូមស្ទើរតែអស់រលីងពីអាងស្តុកទឹក

0

ដោយ អ៊ុក ផ្លុង

សៀមរាប÷ ប្រព័ន្ធធារាសាស្ត្រ ម្កាក់ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិម្កាក់ ឃុំ គោកធ្លកលើ ស្រុក ជីក្រែង ខេត្តសៀមរាប។ គឺជាអាងស្តុកទឹកដ៏ធំបំផុតក្នុងស្រុកជីក្រែង សម្រាប់ស្រោចស្រប់ដំណាំគ្រម់ប្រភេទនិងគ្រប់រដូវ ហើយក៏ជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវ ជាតិ និងអន្តរជាតិមកលេងកំសាន្តផងដែរ។ បើយោងតាមសម្តីរបស់លោក ជួន ប៊ុនយុន ប្រធានសហគមន៍ទេសចរណ៍ម្កាក់ថាអាងនេះមានទេសភាពល្អត្រកាល មានទឹកផ្លាឆ្វេងពោរពេញទៅដោយមច្ឆាជាតិគ្រប់ប្រភេទ ញាំងឲ្យប្រជាពលរដ្ឋប្រកបមុខរបរកសិកម្ម និងនេសាទ មានជីវភាពធូរធារ ហើយក៏មានភ្ញៀវ ជាតិ និងអន្តរជាតិមកកម្សាន្តជាហូរហែរ លោកបានបន្តទៀតថាពួកលោកបានយកលូទៅដាក់បាតស្ទឹងដើម្បីការពារ និងអភិរក្សត្រីមេពូជ ព្រមទាំងយកលៀស,ខ្យង,ខ្ចៅ ទៅដាក់ទីនោះ។ ទន្ទឹមនឹងនោះដែរ លោក ជួន ប៊ុន យុន បន្ថែមទៀតថា លោក ធ្លាប់ចូលរួមប្រជុំស្តីពីការប្រើទឹកប្រព័ន្ធ ធារាសាស្ត្រ ក្នុងអង្គប្រជុំដោយអោយប្រើប្រាស់ដោយបើកត្រឹមសន្ទុះតែប៉ុណ្ណោះ ហាមយកម៉ាស៊ីនបូម។ ប៉ុន្តែក្នុងឆ្នាំ២០២៤អាងស្តុកទឹក ដ៏សំខាន់មួយនេះ ស្ទើរតែក្លាយជាបឹងគោកប្រេះបែកក្រហែងអស់ហើយ ខ្យង, ខ្ចៅ ,លៀស ក៏ងាប់ហាលពាសពេញដីដែល ដោយសារតែការបូមទឹកដោយប្រើម៉ាសីុន បូមប្រភេទត្រាក់ទ័រ ចុះទៅបូមដល់បាត់ស្ទឹងតែម្ដង។ ជាក់ស្តែង នៅព្រឹកថ្ងៃ សៅរ៍ ទី ០៣ ខែ គុម្ភៈ ឆ្នាំ ២០២៤ អ្នកសារព័ត៌មានបានចុះទៅពិនិត្យមើល និងថតយករូបភាពផ្ទាល់តាមសេចក្តីផ្ដល់ព័ត៌មានរបស់ប្រជាពលរដ្ឋ បានឃើញជាក់ស្ដែងយ៉ាងហោចណាស់ត្រាក់ទ័រ ចំនួន ០៦ គ្រឿងកំពុងតែធ្វើសកម្មភាពបូមទឹកចេញពីបាតស្ទឹង។ ដោយត្រាក់ទ័រ០២គ្រឿងកំពុងតែធ្វើសកម្មភាពបូមទឹកនៅសន្ទះលូ ព្រៃស្និប ទៅលិចរីឯ០៤ គ្រឿងទៀតក៉ពុងតែធ្វើសកម្មភាពបូមពីបាតស្ទឹងចេញទៅសន្ទះលូស្ពានខៀវទៅកើត។ ពាក់ព័ន្ធករណីខាងលើនេះអ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីលោក សោម ធត់ ប្រធានសហគមន៍ធនធានម្កាក់ បានទេព្រោះគ្មានលេខទូរស័ព្ទ រីឯ អ្នកស្រី ឡាច សុគា មេឃុំ គោកធ្លកលើ អ្នកសារព័ត៌មានទូរស័ព្ទចូលហើយ តែគ្មានការឆ្លើយតប លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងផ្ញើរសារ សំលេងតាម ប្រព័ន្ធTelegram លោកបាន ចាត់ឲ្យអភិបាលរង ម្នាក់ និង មេឃុំទៅពិនិត្យហើយ។ តើ ទឹក គ្រប់គ្រាន់តាមការស្នើសុំរបស់ប្រជាពលរដ្ឋហើយ ឬនៅ? បើ គ្រប់ហើយ អោយឈប់បូមបន្តទៀត ហើយលោកបានមាន ប្រសាសន៍ថាអរគុណដល់អ្នកសារព័ត៌មានដែលបានឈឺឆ្អាល។ ប៉ុន្តែរឿងនេះគឺជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ធបានអញ្ជើញអ្នកសារព័ត៌មានអោយទៅយកព័ត៌មានតែប៉ុណ្ណោះ។
ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់ លោក នួន គ្រឹះ ស្នា ប្រធានមន្ទីរធនធានទឹក ខេត្ត សៀមរាបមេត្តាសិក្សាពិនិត្យមើលស្ថានភាពជាក់ស្តែងប្រព័ន្ធធារាសាស្រ្តម្កាក់នូវកង្វល់របស់ពួកគាត់សម្រាប់ឆ្នាំក្រោយៗទៀត ព្រោះឆ្នាំនេះហួសពេលហើយ៕