ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម ស្នើ ដល់ អាជ្ញាធរ ពាក់ព័ន្ធ ត្រូវ បន្ត យក ចិត្ត ទុកដាក់ ក្នុង ការ អន្តរាគមន៍ ជួយ សង្គ្រោះ ស្រូវ ប្រាំង

0

កំពង់ចាម : លោក ហេង វណ្ណនី អភិបាល រង ខេត្ត កំពង់ចាម បាន ស្នើ ដល់ អាជ្ញាធរ ពាក់ព័ន្ធ ត្រូវ បន្ត យក ចិត្ត ទុកដាក់ ក្នុង ការ អន្តរាគមន៍ ជួយ សង្គ្រោះ ស្រូវ ប្រាំង របស់ បងប្អូន ប្រជាកសិករ ខណៈ ល្បឿន ក្នុង ការ បង្កបង្កេីនផល រដូវ ប្រាំង បាន ៩៧,៣៧% នៅឡើយ ការ ស្នើ ឡើង បែប នេះ ក្នុង កិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

ក្នុង ឱកាស នោះ ដែរ លោក អភិបាល រង ខេត្ត កំពង់ចាម បាន ថ្លែង ថា បច្ចុប្បន្ន នេះ ឯកឧត្តមអភិបាលខេត្ត បាន ចាត់ ឱ្យ មន្ត្រី ជំនាញ ចុះ អន្តរាគមន៍ បេីក ទឹក មក ពី តំបន់ ឆ្ងាយ ដេីម្បី ដោះស្រាយ បញ្ហា កង្វះ ទឹក បញ្ចូល ស្រែ ប្រាំង ជូន ដល់ បងប្អូន ប្រជា កសិករ ក្នុង ស្រុកបាធាយ និង ស្រុកជើងព្រៃ ដោយ បាន ទាញយក ទឹក ពី តំបន់អាងទឹកថ្មដា និង ទឹក ឆា ក្នុង នោះ នៅ ស្រុកកោះសូទិន ក៏ដូចជា នៅ តាម បណ្ដា ស្រុក មួយ ចំនួន ទៀត គឺ ត្រូវ បាន ដោះស្រាយ ទឹក ជួយ សង្គ្រោះ ស្រូវ ប្រាំង ជា ច្រើន លើក និង បាន ចប់ សព្វគ្រប់ រួចរាល់ អស់ ហើយ ។

ជាមួយគ្នានោះ លោក ហេង វណ្ណនី អភិបាល រង ខេត្ត បាន សង្កត់ ធ្ងន់ថា ទោះបីជា យ៉ាងណា ល្បឿន នៃ ការ បង្កបង្កេីនផល ស្រូវ នារដូវ ប្រាំង ឆ្នាំ នេះ បាន ៩៧,៣៧% នៅឡើយទេ ដូច្នេះ យើង ត្រូវ តាមដាន បន្ត ទៀត ពោលគឺ អាជ្ញាធរ យើង ត្រូវ បន្ត យកចិត្ត ទុកដាក់ ក្នុង ការ ដោះស្រាយ ទឹក ដេីម្បី ជួយ សង្គ្រោះ ស្រូវ ប្រាំង ជូន បងប្អូន ប្រជាកសិករ ឱ្យ បាន ទាន់ពេលវេលា ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមករា និងទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-បញ្ហាផ្សេងៗ ៕