អាវុធហត្ថឃាត់ខ្លួនបានជនសង្ស័យម្នាក់រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0

សៀមរាប:កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាបក្រោយទទួលបានសេចក្តីរាយការណ៍ប្រាប់ថា រូបខ្លួនធ្លាប់ទិញថ្នាំញៀនពីជនមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែល៣៣ឆ្នាំ មានភិនភាគសម្បុរសណ្តែកបាយ កម្ពស់ប្រហែល ១.៦៨ស.ម សក់ស្លូត ជិះម៉ូតូម៉ាក់ហុងដា ពណ៌ខ្មៅ មិនចាំផ្លកលេខ ស្នាក់នៅភូមិគោកបេង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ប្រើទូរស័ព្ទលេខ ០៧១៧១១៩១៧១ បានចំនួន០៤លេីក(០១លេីកទិញចំនួន២០០០០រៀល នៅលេីផ្លូវកូរ៉េ ជិតផ្សារភូមិភាគ)សម្រាប់យកមកប្រេីប្រាស់។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៥:០០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណះ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និង ឯកឧត្ដមព្រះរាជអជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ចុះប្រង្កាបបានករណីជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ត្រង់ចំណុចលេីផ្លូវកៅស៊ូ សត្ថិក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ចថា ឃាត់ខ្លួនជនសង្ស័យបបានម្នាក់ឈ្មោះ អិល បុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប។
ដកហូតវត្ថុតាងរួមមាន៖-ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០២កញ្ចប់
ម៉ូតូចំនួន០១គ្រឿង។
ទូរស័ព្ទដៃចំនួន០១គ្រឿង និងឧបករណ៍សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

រួចបានបន្តនីតិវិធីតាមចាប់បក្សពួកបន្តទៀត នៅវេលាម៉ោង១៦:០០នាទី នាថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិគោកបេង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដោយសារជនសង្ស័យបានដឹងខ្លួនជាមុន ទេីបជនសង្ស័យបាននាំគ្នារត់គេចចូលព្រៃបាត់ បន្សល់ទុកនូវវត្ថុតាង ម៉ូតូចំនួន០២គ្រឿង។
សរុបរួមក្នុងប្រតិបត្តិការបង្រ្កាបខាងលេី-ឃាត់ខ្លូនជនសង្ស័យបានម្នាក់(ប្រុស)។
ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០២កញ្ចប់ ម៉ូតូចំនួន០៣គ្រឿង ទូរស័ព្ទដៃចំនួន០១គ្រឿង
ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនបន្តទៅការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាបបន្តិវិធី៕