ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នាថ្ងៃទី២៥-កុម្ភៈ២០២៤ជា លទ្ធផលគណបក្សប្រជាជនកម្ពុជានាំមុខគេ

0

ខេត្តព្រះសីហនុ៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តព្រះសីហនុ នាថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2024ត្រូវបានបិទបញ្ចប់ហើយ ជាមួយលទ្ធផលល្អ ដោយគណបក្សប្រជាជនកម្ពុជាទទួលបាន ១៧២សំឡេង និងគណបក្សឆន្ទៈខ្មែរទទួលបាន ៨សំឡេង។យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អង្គបោះឆ្នោតដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងសរុប ១៨០រូប រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។លទ្ធផលបឋម គណបក្សប្រជាជនបាន ១៧២សំឡេង, គណបក្សឆន្ទៈខ្មែរបាន ៨សំឡេង រីឯគណបក្ស ២ទៀត គ្មានសំឡេងទេ។
ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ៕នាគសមុទ្រ