ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន  ដែលមានជីវភាពលំបាកខ្វះខ្វាត សម្រាប់រៀបចំ ពិធី បុណ្យ សព

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយបាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួម មាន អង្ករ ចំនួន ៥០ គីឡូ ក្រាម មីជាតិចំនួន ពីរ កេស ទឹក ត្រី សុីអុីវចំនួន ចំនួន ពីរ យួរ និង ត្រីខ កំប៉ុង ចំនួន ពីរ យួរ ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តឈ្មោះ ប៊ុត ធី ឋានន្តរសក្ដិ នាយឯក អាយុ៦៤ ឆ្នាំ អតីត នៅអង្គភា ពកងពលធំលេខ៥ ខេត្តព្រះវិហារ ។ លោកបាន ទទួល មរណភាព ដោយរោគាពាធនៅ វេលាម៉ោង២ និង៥២នាទី រំលងអធ្រាត ថ្ងៃ ទី ០២ ខែ មេសា ឆ្នាំ ២០២៤ នេះ នៅភូមិជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកនាយឯក ប៊ុត ធី ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក ប៊ុត ធី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ  ហើយ នៅ ក្នុង ឱកាស នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោសម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត   នាយករដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយ រាជរដ្ឋាភិបាល ជា អ្នក ចេញ ថ្លៃ ព្យាបាល ជូន ហើយ ពេល បងប្អូន អតីត យុទ្ធ ជន ទទួល មរណភាព មាន ថវិកា បេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល សម្រាប់សម្រួលដល់ក្រុមគ្រួសារសពក្នុងការធ្វើបុណ្យជូនបងប្អូន អតីត យុទ្ធ ជន យេីង ឲ្យបានសមរម្យ និងឱ្យទាន់ពេលវេលា ។

ក្រុម គ្រួសារ សព អតីត យុទ្ធ ជន និង អាជ្ញា ធរ ដែន ដី សូម គោរព ថ្លែង អំណរគុណ ដ៏ជ្រាលជ្រៅ ជាទី បំផុត ចំពោះ សម្តេច មហា បវរ ធិបតី  ហ៊ុន ម៉ាណែត និង លោក ជំទាវ ព្រមទាំង ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ក្រុម ការងារ សមាគម អតីត យុទ្ឋជន កម្ពុជា ខេត្ត កំពង់ធំ ដែល បាន គិតគូរ ដោះ ស្រាយ ការ លំបាក ។