​ការធ្វើ​ស្ថានីយ៍​ទឹកស្អាត​នៅ​ទំនប់​ឈ្វាំង​ក្នុងភូមិ​ព្រៃ​ខ្មែរ ត្រូវបាន​ប្រជាពលរដ្ឋ​ជំទាស់

0

កំពង់ឆ្នាំង​៖​ព្រឹក​ថ្ងៃទី​០៦ ខែ​មិនា ក្រុមប្រឹក្សាឃុំ អភិបាលស្រុក​រលារ​ប្អៀ​រ និង លោក​អនុប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត ជា​ម្ចាស់​គំរោង​បាន​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​១២០​គ្រួសារ​ជា​អ្នក​តវ៉ា នៅក្នុង​វត្ត​ត្រពាំង​ស្នោរ​ដោះស្រាយ​បញ្ហា ដែល​ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ខ្មែរ​ជាង​៥០០​គ្រួ​សារបាន​ផ្តិតមេដៃ​ជំទាស់​និង​គំរោង​ទឹកស្អាត​របស់​អង្គការ​លោកខាងលិច​និង​លោក​ខាងកើត ដែល​បាន​សាងសង់​ស្ថានីយ៍​ទឹកស្អាត​នៅ​ទំនប់​ឈ្វាំង​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​។​

​ ​លោក ឈឹម វុ​ទ្ធា អភិបាលស្រុក​រលារ​ប្អៀ​រ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ថា​៖​គំរោង​អភិ​ ​វ​ឌ្ឍ​ន៏​ទឹកស្អាត​របស់​អង្គការ​ខាងលើនេះ​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៏​ភូមិ​ព្រៃ​ខ្មែរ​ជា​អ្នកប្រើប្រាស់ តាម​សំណើ​របស់​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​។​ចំណែក​តម្លៃ​ទឹក​គឺ​សហគម​ជា​អ្នកកំណត់​ថ្លៃ រីឯ​ចំណូ​ ​ល​បានមកពី​ការលក់​ទឹក​ក៏​សហគម​ជា​អ្នកគ្រប់គ្រង​ដែរ ដើម្បី​ទូរ​ទាត់​ថ្លៃ​ប្រេង​បូមទឹក​យកមក​ចំរោះ និង​ចំណាយ​ផ្សេងៗ​ក្នុង​ការបំរើ​សេវាកម្ម​ទឹកស្អាត​អោយមាន​ស្ថេរភាព​។​ដោយឡែក​ទឹក​ក្នុង​ទំនប់​ឈ្វាំង​ប្រជាពលរដ្ឋ​ក្នុង​សហគម​មាន​សិទ្ធ​ប្រើប្រាស់​ស្រោចស្រព​ដីស្រែ និង​ប្រើប្រាស់​សម្រាប់​មនុស្ស​សត្វ​ជាធម្មតា​។​ ​

លោក អ៊ំ ចំរើន អនុប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ថា​៖​គំរោង​ទឹកស្អាត​នេះ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​បាន​ព្យាយាម​ស្នើសុំ​គំរោង​នេះ​ដែលមាន​ទឹកប្រាក់​៥២០០០​ដុល្លា ពី​អង្គការ​ដៃគូរ​តាំងពី​ឆ្នាំ​២០១០ និង​ត្រូវ​បានសម្រេច​និង​កំពុង​ធ្វើ​ធ្វើ​ស្ថា​នី​ទឹកស្អាត​នៅ​ទំនប់​ឈ្វាំង​ក្នុង​ឆ្នាំ​២០១៣ មកដល់​បច្ចុប្បន្ននេះ​។​នៅក្នុង​គំរោង​ទឹកស្អាត​របស់​អង្គការ​អាច​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​បាន​២៥០​ខ្នង​ផ្ទះ និង​ត​បណ្តាញ​ទុយ​យោ​មេ​ចូល​ផ្ទះ​បាន​ចំនួន​២៥០​កន្លែង ហើយ​ស្ថា​នី​ទឹកស្អាត​នេះ​គឺជា​ទ្រព្យសម្បត្តិ​រួម​ដែល​ប្រជាពលរដ្ឋ​ក្នុង​សហគម​ទំនប់​ឈ្វាំង​ភូមិ​ព្រៃ​ខ្មែរ​ជា​ម្ចាស់​និង​ជា​អ្នកប្រើប្រាស់​និង​ថែរក្សា​។​

តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥​រូប​បាន​ឡើង​បញ្ចេញមតិ​ដូចៗ​គ្នា​ថា​៖​ពួកគាត់​ប្រឆាំង​ដាច់ខាត​និង​មិន​ឯកភាព​អោយធ្វើ​ស្ថានីយ៍​ទឹកស្អាត​នៅ​ទំនប់​ឈ្វាំង​ទេ​។ ព្រោះថា​មុនពេល​ធ្វើ​ស្ថា​នី​ទឹកស្អាត​គ្មាន​អ្នកណា​កោះប្រជុំ​ប្រាប់​ប្រជាពលរដ្ឋ​ឡើយ សូម្បីតែ​លោក​មេឃុំ​រលារ​ប្អៀ​រ​ក៏​អត់​បានដឹង​ដែរ​។ ពេល​ប្រជាពលរដ្ឋ​ជាង​៥០០​នាក់​នាំគ្នា​ផ្តិតមេដៃ​តវ៉ា​ទើប​មានការ​កោះប្រជុំ​ប្រាប់​ប្រជាពលរដ្ឋ​នៅពេលនេះ​។​កន្លងមក​លោក​មេភូមិ​ចាស់​ធ្លាប់​ធ្វើអោយ​ប្រជាពលរដ្ឋ​ខកចិត្ត​ជាច្រើនលើក​រួច​មកហើយ ដូចជា​ការបិទទ្វារ​ទំនប់ទឹក​ឈ្វាំង​ដោយ​ឯកចិត្ត បានធ្វើអោយ​ស្រែ​ប្រជាពលរដ្ឋ​លង់​លិច​ងាប់​អស់​មួយចំនួន និង​មិនបាន​ដោះស្រាយ​អោយ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត​ឡើយ​។

ករណី​អោយគេ​ធ្វើ​ស្ថានីយ៍​ទឹកស្អាត​នៅ​ទំនប់​ឈ្វាំង​នេះ​ក៏​ដូចគ្នា ខ្លាច​ពេលធ្វើ​ស្ថានីយ៍​ទឹកស្អាត​រួច​ក្លាយជា​កម្ម​សិទ្ធ​ឯកជន​។​ដូច​ច្នេះ​ពួកគាត់​សូម​បដិសេធ​ន៏​មិន​អោយគេ​ធ្វើ​ស្ថា​នី​ទឹកស្អាត​ជាដាច់ខាត ខ្លាច​ចាញ់បោក​គេ​ទៀត​។​ ​លោក ឈឹម វុ​ទ្ធា បាន​និយាយ​បញ្ចប់​ក្នុងពេល​បិត​កម្មវិធី​ថា​៖ ការតវ៉ា​របស់​ប្រជាពលរដ្ឋ​គឺមាន​ការរៀបចំ​ជា​ប្រព័ន្ធ​ជាស្រេច ដើម្បី​ញុះញង់​ប្រជាពលរដ្ឋ​អោយ​ប្រឆាំង និង​គំរោង​អភិវឌ្ឍ​ន៏​ខាងលើនេះ​ដែល​បញ្ហា​នេះ​អ្នក​ញុះញង់​ត្រូវតែ​ទទួលខុស​ត្រួវ ចំពោះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាង​៦០០​គ្រួសារ​ទៀត​ដែល​គេ​មិន​ធ្វើ​ការតវ៉ា ព្រោះ​ពួកគាត់​ពិត​ចង់បាន​ទឹកស្អាត​មកប្រើប្រាស់​ដើម្បី​សុខមាលភាព​ពួកគាត់​ផងដែរ​។​ ​

ការប្រជុំ​ដោះស្រាយ​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​ក្នុង​រឿង​ខាងលើនេះ​ត្រូវបាន​គេ​យល់ថា​៖​ប្រជា​ពល​ ​រដ្ឋ​មិនបាន​យល់ច្បាស់​លាស់​អំពី​គំរោង​នៃ​ការអភិវឌ្ឍ​ន៏​ទឹកស្អាត​សម្រាប់​ពូក​គាត់ ព្រោះតែ​មានការ​ញុះ​ញ​ ​ង់​ពី​ខាងក្រៅ​។​ចំណែក​ម្ចាស់​គំរោង​និង​អាជ្ញាធរ​មិនបាន​ពន្យល់​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ស៊ី​ជំរៅ​និង​យល់ច្បាស់ មុន​និង​អនុវត្ត​គំរោង​ខាងលើនេះ​។

ប្រសិនបើ​ម្ចាស់​គំរោង​និង​អ្នកជំនាញ​ធ្វើការ​ពន្យល់​បកស្រាយ​អោយ​ប្រជាពលរដ្ឋ​យល់ច្បាស់ និង​មា​នល​ក្ខ័​ណ​ន្តិ​កៈ​របស់​សហគម​ប្រើប្រាស់​ទឹកស្អាត​ត្រឹម​ត្រួវ​នោះ ប្រជាពលរដ្ឋ​អ្នក​តវ៉ា ប្រហែលជា​អាច​យល់ព្រម​គាំទ្រ​ការអភិវឌ្ឍ​ន៏​គំរោង​ទឹកស្អាត​ខាងលើនេះ​៕??????????????????????????????? ??????????????????????????????? ???????????????????????????????