ហេតុការណ៍ភ្ញាក់ផ្អើលមួយ ដែលបុរសម្នាក់ចូលទៅម៉ាស្សានិងកោសជប់ហើយស្រែកថាបាត់លុយ

0

មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានចូលទៅកន្លែងកោសជប់ និងម៉ាស្សាមួយកន្លែង ស្ថិតនៅក្នុងច្រកចូលផ្ទះល្វែង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង៩និង១០នាទី យប់ថ្ងៃទី៦ខែមិនាឆ្នាំ២០១៤ ក៏បានស្រែកឆោឡោថាបាត់លុយចំនួន៥០ដុល្លា របន្ទាប់ពីរូបគាត់មិនស្រួល ខ្លួនហើយបានចូលទៅកោសជប់ និងម៉ាស្សារួចក៏បាន ដេកលក់ មួយភ្លែត ពេលដែលភ្ញាក់ឡើងបើកកាបូបយកលុយអោយថ្លៃកោសជប់និងម៉ាស្សាឃើញថាបាត់អស់ចំនួន៥០ដុល្លារ ទើបបណ្ដាលអោយ មានការភ្ញាក់ផ្អើលហើយសមត្ថកិច្ចក៏បានចុះមកអន្តរាគមន៍សួរនាំពីបញ្ហានេះ

ប៉ុន្តែក្រោយពេលសមត្ថកិច្ចសួរនាំរួចបុរសរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ ព្រោះគិតថាមិនអាចរកលុយនោះឃើញវិញទេ និងមិនចង់មានរឿងវែងឆ្ងាយខាតបង់ពេលវេលា ចាត់ទុកថាយប់និងស៊ូយទៅចុះហើយក៏បានឡើងរថយន្តជិះចេញទៅបាត់ទៅ៕ Image2 Image1