​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីចាត់ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​

0

​ព្រះវិហារ​៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៤ ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ជា​អ​ធឹ​ប​តី នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីចាត់ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម សួស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​

ព្រះវិហារ អាជ្ញាធរ​ដែនដី មន្ត្រី​បរិស្ថាន​ខេត្ត ឧ​ទ្យា​នុ​រក្ស កងកម្លាំងប្រដាប់អាវុធ លោ​ឧកញ៉ា អ៊ុក គឹម សាន នាយក​ក្រុមហ៊ុន​ក្រុ​ហ៊ុន​ចំការកៅស៊ូ​បឹង​ទន្លេ​ម្រេច តំណាង វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម កម្មករ កម្ម​ការី​នី​របស់​ក្រុមហ៊ុន និង​បងប្អូន​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋានចំនួន​១០០០​នាក់​។ ឯកឧត្តម អភិបាលខេត្ត​បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​អមដំណើរ​នៅក្នុង​

ទឹកដី​ខេត្តព្រះវិហារ ដែល​បាន​ជួយ​លើកទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ឱ្យចូល​រួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បុព្វហេតុ​បរិស្ថាន​។ អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជូន​ចំពោះ​មន្ត្រីរាជការ និង​បងប្អូន​ប្រជា​សហគមន៍​ទាំងអស់ ដែល​បំពេញការងារ និង​រស់នៅក្នុង​មូលដ្ឋាន​នេះ​។

ឯកឧត្តម​បាន​សម្តែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​បរិស្ថាន​និង​ឧ​ទ្យា​នុ​រក្ស ដែល​បាន​បំពេញភារកិច្ច​យ៉ាងសកម្ម ដើម្បី​រួមចំណែក​ដល់​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការ​គ្រង​គ្រង​ប្រើប្រាស់​ធនធានធម្មជាតិ​ឱ្យបាន​សមស្រប ជាមួយគ្នា​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន បន្ត​សហការគ្នា​ឱ្យបាន​ល្អ ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​ឱ្យបាន​សម្រេច​ជោគជ័យ សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជា​សហគមន៍ តាមរយៈ​ការ​ប្រែក្លាយ​ពី​មុខរបរ​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ឱ្យទៅជា​ការប្រកប​របរ​កសិកម្ម និង​ការទទួលបាន​ការងារ​ធ្វើ​វិញ​។

ឯកឧត្តម​ក៏បាន​ថ្លែង​បញ្ជាក់​ផងដែរ​ថា ការអភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​នេះ​នឹង​ជួយ​លើកស្ទួយ​ដល់​កិច្ចការពារ​ប្រពៃណី​វប្បធម៌​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនជាតិដើម​ភាគតិច ជាពិសេស​ជនជាតិ​គួ​យ​។​នៅក្នុង​ឱកាស​នោះ​ឯកឧត្តមរ​ដ្ធ​មន្ត្រី​ក៍បាន​ចែក​អំណោយ​ម៉ូតូ​ចំនូ​១០​គ្រឿង​ដែលជា​អំណោយ​របស់​ក្រុមហ៊ុនចំការកៅស៊ូ​ទ្រី​ភាព បឹង​ទន្លេ​ម្រេច បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ក៏បាន​អញ្ជើញ​ទៅ​ទស្សនា​ចំការ​ម្រេច ចំការកៅស៊ូ ថ្នាល​បណ្តុះ​កូន​កៅស៊ូ និង​ការដ្ឋាន​សំណង់​លំនៅដ្ឋាន​កម្មករ​របស់​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​៕ ​លោក ឈឿង ចាន់​ ​??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????