​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ប៉ុស្តិ៍នគរបាល ផ្សារកណ្តាល​ទី​១ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​

0

​ភ្នំពេញៈ  ​អគ្គិភ័យ​ឆាបឆេះ​មួយ បាន​កើ​ទ្បើង​នៅ​ប៉ុស្តិ៍ ផ្សារកណ្តាល​ទី​១ ក្នុង​បន្ទប់​ដាក់​ឯកសារ ស្ថិតក្នុង​ផ្សារកណ្តាល ខណ្ឌដូនពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ក ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះទៅ​ជួយ​អន្តរាគមន៍​ភា្ល​មៗ ។1 ហេតុការណ៍​អគ្គិភ័យ​នេះ បានកើត​ទ្បើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ ។​​ ​បើតាម​ប្រភពព័ត៌មាន ៖ ពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​មាន​ផ្សែង​ចេញពី​ប៉ុស្តិ៍ នគរបាល​សារកណ្តាល​ចេញ​ខាងក្រៅ​យ៉ាងខ្លាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ នាំគ្នា​មក​ចោមរោម​មើល លុះ​មួយសន្ទុះ​ក្រោយមក ក៏មាន​អណ្តាតភ្លើង ឆាបឆេះ​ចេញ​ក្រៅ ទើប​ប្រជាពលរដ្ឋ និង​សម​ត្ថិ​ច្ច​មូលដ្ឋាន នាំគ្នា​ជួយ​យក​ទឹក​ជះ​ពន្លត់ និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ មក​បាញ់​ទឹក​ពន្លត់ ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន ។​4 32
​ ​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា ៖ ការឆាបឆេះ​បន្ទប់​ដាក​ឯកសារ ក្នុង​ប៉ុស្តិ៍​ផ្សារកណ្តាល​នេះ គឺ​បណ្តាលមកពី​ទុស្សេ​ចរន្ត​អគ្គីសនី ។ ហើយ​ករណី​អគ្គិភ័យ​នេះ ឆាបឆេះ​នៅ​ចំ​កន្លែង​មាន​សមត្ថកិច្ច​ស្រាប់ ព្រោះ​អាចមាន​កម្លាំង​មនុស្ស​គ្រប់គ្រាន់ និង​អាច​ផ្តល់​ព័​ត៌​ឆាបរហ័ស ក្នុងការ​ទាក់ទង​រថ​យន្ត​ពន្លត់អគ្គីភ័យ មក​ចុះ​អន្តរាគមន៍ បាន​ទាន់ពេលវេលា ។​​ ​សូមបញ្ជាក់​ផងដែរ​ថា ៖ ករណី​គ្រោះ​អគ្គីភ័យ​ខាងលើនេះ រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ បន្ទាប់ពី​កើ​ក​ហេតុ និង​បាន​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​នេះ អស់​តែ​១​គ្រឿង​ប៉ុណ្ណោះ ៕