​អាជីវករ​ផ្សារ​ដងទង់ លើកគ្នា​តវ៉ា ករណី​អ្នកវិនិយោគ​ផ្សារ​លក់​ដី​ចិញ្ចើមផ្លូវ​ឲ្យ​ហើយ រួច​ដេញ​ពួកគាត់​ចេញ​វិញ​

0


​កោះកុង ៖ ក្រុមអាជីវករ​លក់ដូ​រ​នៅតាម​ចិញ្ចើមផ្លូវ​ខាងលិច​ផ្សារ​ដងទង់ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា បាន​ប្រមូល​ផ្តុំគ្នា​នៅខាងមុខ​សាលាខេត្ត​កោះកុង ដោយ​ធ្វើ​ការតវ៉ា​ចំពោះ​អ្នកវិនិយោគ​ផ្សារ​ដងទង់ ដែល​បាន​លក់​ដី​ឲ្យ​ពួកគាត់​លក់ដូរ​ហើយ បែរជា​មក​ដេញ​ពួកគាត់​វិញ​។​1414730287848

​តាម​ក្រុមអាជីវករ​ថា ពួកគាត់​បាន​ចំណាយលុយ​ទៅ​ឲ្យ​អ្នកវិនិយោគ​ផ្សារ ពិសេស​នោះ​គឺ​លោក អ៊ុយ សម្បត្តិ ហៅ​ទ្រី ដែលជា​អ្នក​ម៉ៅ​ផាស៊ី​ផ្សារ​នេះ​តែម្តង ក្នុង​មួយកន្លែង​ចំនួន​២០០​ដុល្លារ ព្រមទាំង​បង់​ប្រចាំខែ​ចំនួន​២​ម៉ឺន​រៀល​ទៀត និង​ផាស៊ី​ក្នុង​មួយថ្ងៃ​៣​ពាន់​រៀល​។ ប៉ុន្តែ​ឥឡូវនេះ​បែរជា​អ្នកវិនិយោគ​ផ្សារ​បាន​ទៅប្រាប់​ពួកគាត់​ឲ្យ​រុះរើ​តូប​ចេញទៅ​វិញ​។ ដែល​ការ​នេះ ធ្វើ​ឲ្យ​ពួកគាត់​មិន​សុខចិត្ត​ឡើយ​។​11579_1562720417276980_5056192039783658368_n

​លោក ប៉ែន ប៊ុន​ឈួ​យ អភិបាលក្រុង​ខេមរភូមិន្ទ​សី្ត​ទី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជួប​ជាមួយ​តំណាង​អាជីវក​រថា យោងតាម​ការចុះ​ស្រាវជ្រាវ​របស់​សាលាក្រុង​កាលពីពេល​ថី្មៗ​នេះ បាន​រកឃើញថា ដី​ចិញ្ចើមផ្លូវ​នៅត្រង់ចំណុច​ដែល​ត្រូវ​ដេញ​ឲ្យ​រុះរើ​នោះ ត្រូវបាន​ថៅកែ​វិនិយោគ​ផ្សារ​ពុះ​លក់​ឲ្យ​អាជីវក​ធើ្វ​តូប​លក់ដូរ​ចំនួន​១៥​កន្លែង និង​ប៉ូលិស​ឈ្មោះ អ៊ុយ ស​ម្ប​តិ្ត​ហៅ​ទ្រី ដែលជា​អ្នក​ម៉ៅ​ភាស៊ី​ផ្ញើ​កង់ ម៉ូតូ បាន​ពុះ​លក់​ឲ្យ​អាជីវករ​ធើ្វ​តូប​លក់ដូរ​ចំនួន​១៦​កន្លែង សរុប​ទាំងអស់​៣១​កន្លែង ប៉ុន្តែ​លោក​មិនដឹងថា មួយកន្លែងៗ​លក់​ក្នុងតម្លៃ​ប៉ុន្មាន​ទេ​។​20141031_095251

​លោក​អភិបាលក្រុង​សី្ត​ទី​រូបនេះ​បាន​បញ្ជាក់ថា នៅពេលនេះ អាជ្ញាធរ​បាន​ឯកភាព​ទុកពេល​ឲ្យ​ក្រុមអាជីវករ​ចំនួន​ពីរ​ថ្ងៃ ដើម្បី​ធើ្វ​បញ្ជី​ឈ្មោះ​ឲ្យ​បានច្បាស់លាស់ ថា អ្នក​អត់​តូប​ពិតប្រាកដ​មាន​ប៉ុន្មាន​នាក់ និង​អ្នកមាន​តូប​ប៉ុន្មាន​នាក់ ដើម្បី​ងាយស្រួល​យកទៅ​សុំ​គោល​ការ​ណ៏​សំរេច​ពី​លោក​អភិបាល ខេត្ត​។​1414730235639

​ទាក់ទង​នឹង​បញ្ហា​ទាំងអស់នេះ យើង​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​អ្នកវិនិយោគ​ផ្សារ​ដងទង់ និង​អ្នក​ម៉ៅ​ផាស៊ី ឈ្មោះ អ៊ុយ សម្បត្តិ នោះបានទេ​៕1414730391028 1414730265113 1414730255321