បើក​ម៉ូតូ​ឆ្លងថ្នល់​ត្រូវ​រថយន្ត​កាមរី​ឆ្លាម​បុក​ពេញទំហឹង​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

0


​កំពង់ឆ្នាំង​៖​យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ ខណៈដែល​​ជនរងគ្រោះ ទាំង​២​នាក់​ជិៈ​ម៉ូតូ​ឆ្លង​ថ្នល់ជាតិ​មិនបាន​ប្រយ័ត្ន ត្រូវ​រថយន្ត​កាមរី​បា​ឡែ​ន​បុក​ពេញទំហឹង​។​​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១១​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែ​វិឆ្ឆិកា ឆ្នាំ​

២០១៤​នៅលើ​ផ្លូវ​​ជាតិ​លេខ​៥​មុខ​វត្ត​អង្គ ស្ថិតក្នុង​ភូមិ​អង្គ ឃុំ​ពពេល ស្រុក​បរិបូណ៌​។ ​ ​IMG-20141103-WA0001

មន្ត្រីនគរបាល​ចរាច​រ​ណ៏​ស្រុក​បរិបូណ៌​បាន​និយាយ​អោយដឹងថា​៖ យុវជន​រងគ្រោះ​មាន ១.​ឈ្មោះ​​សេង ហាក់ អាយុ​១៩​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ និង​២.​ឈ្មោះ ន​ន់ គា​លី អាយុ​១៨​ឆ្នាំ គេ​ទាំងពីរ​នាក់​មាន​ទីលំនៅ​​ភូមិ ឃុំ កន្លែងកើតហេតុ​។​​មុនពេល​កើតហេតុ​មាន​រថយន្ត​កាម​កាមរី ឆ្លាម​ព​ណ៏​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2G.1350 បើកបរ​​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ បាន​បើក​តាម​បណ្តោយ​ផ្លូវជាតិ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំ​​ណុ​ច​កើតហេតុ ស្រាប់​ជនរងគ្រោះ​២​នាក់ បាន​ជិៈ​ម៉ូតូ​ម៉ាក​ឃ្លី​ក ព​ណ៏​ខ្មៅIMG-20141103-WA0000

ស គ្មាន​ស្លាក​លេខ ក្នុង​ដំណើរ​​ពី​លិចទៅ​កើត ហើយក៏​បាន​បើក​ឆ្លងថ្នល់ ជាតិ​មិន​ប្រយ័ត្ន​ក៏ត្រូវ​រថយន្តបុក​យ៉ាង​ពេញទំហឹង បណ្តាល​អោ​​យ​ប៉ើង​ជាច្រើន​ម៉ែត្រ រងរបួស​ធ្ងន់​ស្រាល ចំណែក​រថយន្ត​បាន​ធ្លាក់​ពី​ផ្លូវជាតិ​ចូល​ស្រែ​តែម្តង​។IMG-20141103-WA0003

​​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​បរិបូណ៌​។​​មន្ត្រី​បាន​ទៅ​វាស់វែង​កសាង​សំណុំរឿង​តាម​និតិ​វិធី និង​បាន​យក​មធ្យោបាយ​ទាំង​២​គ្រឿង​មករ​ក្សា​​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌ ដើម្បី​រង់ចាំ​ភាគី​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕