​លួច​គប់​មាន់​ជល់​គេ​តម្លៃ​៧០​ដុល្លា ដើម្បី​យកទៅ​ក្លែម​ត្រូវ​ម្ចាស់​គេ​ទាន់​ប្តឹង​នគរបាល​ចាប់ខ្លួន​

0


​កំពង់ឆ្នាំង​៖​ជនសង្ស័យ​មា្ន​ក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​ធ្វើការ​ចាប់​ឃាត់ខ្លួន នៅវេលា ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៤ បន្ទាប់​ជនសង្ស័យ​រូបនោះ​គប់​មាន​ជល់​របស់គេ​មួយ ក្បាល​បណ្តាលអោយ​ងាប់​ដើម្បី​លួច តែ​ម្ចាស់​គេ​ទាន់ ។​ហេតុ​ការ​ណី​នេះ​បានកើត​ឡើង​នៅ​ភូមិ​ស្រែព្រីង​​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​a3
​ ​លោក ម៉ា យន់ មន្ត្រីនគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថាៈ ជនសង្ស័យ​​រូបនោះ​មានឈ្មោះ ចូ​យ វាសនា អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង តែ​ជន នេះ​បានមក​ស្នាក់នៅ ផ្ទះ​មិត្ត​ភ​ក្រ័ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​ ​ប្រភព​ដដែល​បាន​បន្តថាៈ មុនពេល​កើតហេតុ​ម្ចាស់​មាន់ឈ្មោះ សួន សង្វា អាយុ​៦០​ឆ្នាំ បាន​លែង​​មាន​ជល់ មួយ​ក្បាល​នេះ​ពី​ទ្រុង ហើយ​គាត់​បានឃើញ​មាន់​នោះ​ដើរ​a1

ចូលមកក្នុង​បរិវេណ​ផ្ទះ​ឈ្មោះ លឹម មាស​ម៉ា​រ៉ា ដែលជា​ផ្ទះ​ឈ្មោះ ចូ​យ វាសនា នោះ​ស្នាក់នៅ​។ មួយស្របក់​ក្រោយមក ស្រាប់តែ​គាត់​បានឮ មាន់​ស្រែក ហើយ​ភ្លាមនោះ​ម្ចាស់​មាន់បាន​ស្ទុះរ​ត់ទៅ​មើលឃើញ​មាន់​គាត់​ប្រកាច់ និង​ងាប់​តែម្តង ហើយ​
​បានឃើញ​ឈ្មោះ ចូ​យ វាសនា ស្ទុះ​រត់​ចូល​ក្នុងផ្ទះ ទើប​គាត់​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​នគរបាល​ហើយ​
​បានមក​ចាប់ខ្លួន​តែម្តង ។​a2
​លោក ម៉ា យន់ បានអោយដឹង​ទៀត​ថាៈក​ន្ល​ង​មក​ម្ចាស់ មាន់​ឮ​ខាងលើនេះ​តែង​បាត់​មាន​ជល់​គាត់​​ជា​រើ​យៗ តែ​មិនដែល​ចាប់បាន​ម្តងណា​ឡើយ ទើបតែ​លើក​នេះ​ម្ចាស់​មាន់​ទាន់​នឹង​ភ្នែក និង​បានបញ្ជាក់ ថាៈ​មាន់​ជល់​ដែល​ជនសង្ស័យ​គប់​ងាប់​បំរុង​លួច​នោះ​តម្លៃ​៧០​ដុល្លា ។​
​ ​ជនសង្ស័យ​ខាងលើនេះ​ត្រូវបាន​មន្ត្រីនគរបាល​ក្រុង​បញ្ជាក់ទៀតថាៈ​គឺជា​មុខសញ្ញា​ចាស់​តែមាន​​ក្នុង​បញ្ជី​របស់​នគរបាល​ក្រុង ហើយ​ពេលនេះ នគរបាល​ក្រុង​បាន​កសាង​សំណុះ​រឿង​បញ្ជូនទៅ​តុលា ដើម្បី​ការចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕