​​ស្ត្រី​កូនខ្ចី​ម្នាក់​យក​ប្រេងកាត​ចាក់​ចង្កៀង​កំពុង​ឆេះ​ផ្ទុះ​ឆាបឆេះ​មួយ​កំណាត់​ខ្លួន និង​ភ្នែក​ម្ខាង​ត្រូវ​ង​ងិ​ត​

0

​កំពង់ឆ្នាំង​៖​ស្ត្រី​មានកូន​ខ្ចី​អាយុ​២​ខែ​ម្នាក់​បាន​រលាគភ្លើង​មួយ​កំណាត់​ចង្កេះ​ចុះមក​ក្រោម និង​បាន​​ខូច​ដល់​ភ្នែក​ស្តាំ​ម្ខាង ខណៈដែល​យក​ប្រេងកាត​ទៅ​ចាក់​ចង្កៀង​កំពុង​ឆេះ បណ្តាល​អោយ​ផ្ទុះ​ឆាបឆេះ​​តែម្តង ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៧​និង​៤៥​នាទី​យប់ ថ្ងៃទី​០៦ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៤​នៅ​លំនៅដ្ឋាន​របស់​ស្ត្រី​រងគ្រោះ​ស្ថិតក្នុង ភូមិ​អណ្តូង​រនុក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។s1
​ ​បុរស​ជា​ប្តី​ឈ្មោះ យឺន បុរី អាយុ​៣១​ឆ្នាំ បានអោយដឹងថាៈ ប្រព​ន្ឋ​គាត់​ដែល​រងគ្រោះ​នេះ​មានឈ្មោះ មាស ពីង អាយុ​៣៥​ឆ្នាំ ពួកគាត់​មានកូន​៤​នាក់ ក្នុងនោះ កូនស្រី​តូច​ទើប​មាន​អាយុ​២​ខែ ប៉ុណ្ណោះ ។​ ​បុរស​ជា​ប្តី​បាន​បន្តថាៈ មុនពេល​កើតហេតុ អាគុយ​គាត់​អស់​ភ្លើង​មិនអាច​ចាប់​អំពូល​បំភ្លឺ​បាន ទើប​​ប្រព​ន្ឋ​គាត់​បាន​ទៅ​ទិញ​ប្រេងកាត​យកមក​ចាក់​ចង្កៀង​ដែល​អស់​ប្រង ពេល​ទិញ​បាន​ក៏​យកមក​ចាក់ ចង្កៀង​ដែល​កំពុង​ឆេះ​ដោយ​ពុំបាន​ពន្លត់​នោះទេ ពេលនោះ​គ្រាន់តែ​ផ្អៀង​ដប​ចាក់​ចូល​ចង្កៀង​ក៏​ស្រាប់​​តែ​ផ្ទុះ​ឆាប​ឡើង​តែម្តង បណ្តាលអោយ​ឆេះ​ប្រព​ន្ឋ​គាត់​មួយ​កំណាត់​ខ្លួន​ចុះក្រោម​យ៉ាង​ធ្ន​ន់​ធ្ង​រ និង​បាន​ឆាប​
​ដល់​ភ្នែក​ម្ខាង​ទៀតផង ។s2

ក្រោយ​កើតហេតុ​គាត់​បាន​ប្រញាប់​ដឹក​ប្រព​ន្ឋ​គាត់​មក​ម​ន្ទិ​រ​ពេទ្យ​ខេត្ត​ជាបន្ទាន់​
​។ នៅ​ព្រឹក​ថ្ងៃទី​០៩​ខែ​វិឆ្ឆិកា​នេះ បុរស​ជា​ប្តី​បាន​ប្រាប់ថា​ភ្នែក​ខាងស្តាំ​របស់​ប្រព​ន្ឋ​គាត់​បានចេញ​ខ្ទុះ ដែល​​គ្រូពេទ្យ​ប្រាប់ថាៈ ជៀស​មិន​ផុត​ពីង​ងិ​ត​នោះទេ ។​ចំណែក​មួយ​កំណាត់​ចង្កេះ​ចុះក្រោម​គឺ​ស្ថិតក្នុង​សភាព​​ធ្ងន់ធ្ងរ​ជាខ្លាំង ។​គាត់​បាន​សង្ស័យថាៈ​អ្នកលក់​ប្រេងកាត​ច្រឡំ​ប្រេងសាំង តែ​អ្នក​លក់បាន​អះអាងថាៈ ជា​​ប្រង​កាត​ទេ ហើយ​គាត់​ក៏​មិនអាច​តវ៉ា​គេ​បានដែរ​។​
​ ​បុរស​ជា​ប្តី​បាន​និយាយថាៈ​គ្រួសារ​គាត់​កំពុង​ក្រីក្រ​ស្រាប់​ផង ពេលនេះ​គាត់​មិន​ប្រក​បរប​អ្វី​ទេ កូន​៣​នាក់​ទៀត​កំពុង​ផ្ញើរ​នឹង​ជីដូន​វា​ចំណែក​គាត់​កំពុង​កំដរ​ប្រព​ន្ឋ​ដែល​ពេលនេះ​បាន​ពី​ការ​ភ្នែក​មួយ​​ជំ​ហៀ​ង​ទៀត​៕