​​សមត្ថកិច្ច​នគរបាល នៃ​អធិការ​ស្រុក​សាលា​ក្រៅ ឆ្មក់​ស្ទាក់ចាប់​ឃាត់ខ្លួន​បុរស​២​នាក់ រឹបអូស​បាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ​១៨​សន្លឹក​ស្មើ​១៨០០​ដុល្លា និង​រថយន្ត​កាម​ការី​មួយគ្រឿង

0

​ខេត្ត​ប៉ៃលិន ៖ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​សាលា​ក្រៅ បាន​ស្ទាក់ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​២​នាក់ ខណៈ​បើកបរ​រថយន្ត ដើររក​ទិញ​ម៉ូតូ​មួយគ្រឿង​នៅ​ស្រុក​រៀង ដោយ​ប្រើ​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ តែ​ដោយ​គេ​ស្គាល់​ថា មិនមែនជា​ក្រដាសប្រាក់​ដុល្លារ​ពិតប្រាកដ ទើប​ម្ចាស់​ម៉ូតូ មិន​លក់​ឱ្យ​ពួកគេ​ទាំងពីរ​នាក់ លុះ​បែកការ​ពួកគេ​បើករថយន្ត​ត្រឡប់មក​ខេត្ត​ប៉ៃលិន​វិញ តែ​បាន​ពាក់កណ្តាល​ផ្លូវត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្ទាក់ចាប់​ឃាត់ខ្លួន​តែម្តង ។------(1)
​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១១ វិច្ឆិកា ១០១៤ នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ត្រង់ចំណុច​មុខ​អធិការ​ស្រុក​សាលា​ក្រៅ ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។download (1)
​ ​ជនសង្ស័យ​ទី​១. ឈ្មោះ សុវណ្ណ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ក្រពើ​ហា ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ទី​២. ឈ្មោះ តែ សំបូរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​កាមរី​ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​៩១ អត់​ស្លាក​លេខ មាន​ស្រុកកំណើត រស់នៅ​ភូមិ​\​ស ង្កា​ត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​រស់នៅ ភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹ ង​កាច់ ស្រុក​សាលា​ក្រៅ ។download
​ ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ មាន​សេចក្តីរាយការណ៍​តាម​ទូរស័ព្ទ​មកពី​ស្រុក​កំរៀង ខេត្តបាត់ដំបង​ថា មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​ពីរ​នាក់ បាន​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​៩១ អត់​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥៩ ដោយ​ពួកគេ​ទាំងនោះ​បាន​យក​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​១៨​សន្លឹក ស្មើនឹង​១៨០០​ដុល្លារ ទៅរក​ទិញ​ម៉ូតូ​ពី​បុរស​ម្នាក់ ។ តែ​ដោយ​ម្ចាស់​ម៉ូតូ​គេ ស្គាល់​ក្រ ដាស​ប្រាក់​ដុល្លារ​ក្លែងក្លាយ ក៏​អត់​ព្រម​លក់​ឱ្យ​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ ដោយ​ក្រោយមក​ពួកគេ ប្រហែលជា​ដឹងខ្លួន ក៏​បើករថយន្ត​ចេញពី​ស្រុក​កំរៀង​ឆ្ពោះ​មក​ខេត្ត​ប៉ៃលិន​យ៉ាង​ប្រញាប់ប្រញាល់ ។​------
ប្រភព​បន្តទៀតថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​សាលា​ក្រៅ ក៏បាន​ចុះ​ប្រតិបត្តិការ​ដាក់ពង្រាយ​ក​ង​កម្លាំង​ជាច្រើន​នាក់ ដើម្បី រង់ចាំ​ស្ទាក់ចាប់​ឃាត់ខ្លួន​ពួកគេ​ទាំងនោះ ។ ក្រោយមក​ក៏​ឃើញ​រថយន្ត​ដូច​បាន​រាយការណ៍ ខាងលើ ហើយក៏​ស្ទាក់​ឃាត់ខ្លួន រួច​ឆែកឆេរ​ឃើញ​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​នៅក្រោម កំរាល​ជាន់​តែម្តង ។
​ ​សមត្ថកិច្ច​បញ្ជាក់ថា ទាក់ទិន​ទៅនឹង​បញ្ហា​នេះ ក្រោយពេល​ធ្វើការ​ឃាត់ខ្លួន ពួកគេ​ទាំងពីរ​នាក់ បាន​សារភាពថា គឺ​ពិតជា​បាន​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​យកទៅ​ដើររក​ទិញ​ម៉ូតូ​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​បានរៀបចំ​សំនុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ទៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕