Manchester United ​ចង់បាន Vermaelen ​ដើម្បី​ជំនួស Vidic

​អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម Manchester United ​លោក David Moyes ​ត្រូវបាន​គេ​មើលឃើញថា​ ​កំពុងតែ​ធ្វើការ​ទាក់ទង​ខ្សែការពារ​របស់​កាំភ្លើង​

ធំ Arsenal ​កីឡាករ ថូ​ម៉ាស់ វឺ​ម៉ា​ឡេន (Thomas Vermaelen) ​ក្នុង​គោលបំណង​យក​មក​ដើម្បី​ជំនួស​តំណែង​របស់ ណេ​ម៉ាន់​ចា វី​ឌី​ក (Nemanja Vidic) ​ដែល​នឹង​ផ្លាស់  ទៅកាន់​ Inter Milan នៅ​រដូវ​កាល​ក្រោយ​ ​។​
​យោង​តាម​សារព័ត៌មាន Sun on Sunday ​បាន​លើកឡើង​ថា​ ​ក្លិប​បិសាច​ក្រហម​នឹង​ដាក់​សំណើរ​ដល់​ខ្សែការពារ​របស់ Arsenal ស្របពេល​ដែល​ក្លិប​កាំភ្លើង​ធំ​បានបញ្ជាក់​ថា​ ​ពួក​ចង់​ឲ្យ​បិសាច​ក្រហម​ចំណាយ​ប្រាក់​ប្រមាណ​ ១២ ​លាន​ផោន​បើសិនជា​ចង់​បាន​កីឡាករ​អន្តរជាតិ​ប៊ែលហ្ស៊ិក​រូបនេះ​ ​។​
​គួរបញ្ជាក់​ថា​ ​ខ្សែការពា​រវ័យ​ ២៨ ​ឆ្នាំ​រូប​នេះ​ចូល​លេង​បាន​តែ​ ៣ ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ Premier League ​នៅ​រដូវ​កាល​នេះ​ដោយសារ​តែ​គ្រូបង្វឹក Arsene Wenger ​បាន​ផ្តល់​ទំនុកចិត្ត​លើ​ខ្សែការពារ ភឺ មឺតេ​សេក​ឃ័រ (Per Mertesacker) និង ឡឺ​រ៉េន កូសេល​នី (Laurent Koscielny) ​ជំនួស​វិញ​ ៕

ne