ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​VIGO បុក​រះ​បង្គោល​ភ្លើង​ពីរ​ដើម​និង​បង្គោល ផ្លាក​ប៉ាណូ​មួយ​ផ្ទាំង​បាក់​នៅមុខ​ទីស្តីកា​រគ​ណះ​រដ្ឋមន្ត្រី គាប់​ជាប់​ទៅមុខ​លែងរួច

0

ភ្នំពេញ ៖ រថយន្ត​Tiger Hilux Vigo ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-0333 មួយគ្រឿង​បាន​បើក​បុក​រះ​បង្គោល​ភ្លើង​មួយ​ដើម​បង្គោល​ស្លាក​សញ្ញា ចរាចរ​ណ៏​មួយ​ដើម​និង​បង្គោល​ផ្លាក​ប៉ាណូ​មួយ​ដើម​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ ម៉ោង​១​និង​៥០​នាទី​យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១​មិនា​២០១៤​នៅ​ចំណុច​មុខ​ទី ស្តី​កា​រគ​ណះ​រដ្ឋមន្ត្រី​ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​ ​

ប្រ​ភ​ព័ត៌មាន​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​Tiger Hilux Vigo​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​2M-0333​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថាន ភាពស្រវឹង​ជិះ​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី​ទិសដៅ​ពី​កើ​តទៅ​លិច​។​

ពេល មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បើក​ឡើងលើ​ឃឿន​ផ្លូវ​ជ្រុល​ទៅបុក​រះ​បង្គោល ភ្លើង​មួយ​ដើម​និង​បង្គោល​ស្លាក​សញ្ញា​ចរាចរ​ណ៏​មួយ​ដើម​និង​បង្គោល​ផ្លាក ប៉ាណូ​មួយ​ដើម​។​ក្នុង​ហេតុនេះ​ក៏​បណ្តាលឱ្យ​អ្នក​បរ​រងរបួស​ធ្ងន់​ហើយ រថយន្ត​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ​។​Image2 Image3