ម៉ូតូ​ហុងដា​សេ​១២៥​បុក​ពីក្រោយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​ជ្រុះ​កាង​រថយន្ត​ធ្លាក់ជាប់​ម៉ូតូ​

0

​ភ្នំពេញ ៖ ម៉ូតូ​ហុងដា​សេ​១២៥​ស៊េរី​២០០៥​មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1M-6410​ជិះ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លួ​វ​២៧១​ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​បុក​ពីក្រោយ​ចំកាង​រថយន្ត​ហាយ​ឡែ​ន​ឌ័ព​ណ៌​ប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 1Y-9439​ដែល​បើកបរ​ដោយ​បុរស​ពីរ​នាក់​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ជាមួយ ម៉ូតូ​បង្ក​។​ ​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ នៅ​ចំណុច​មុខ​ធនាគា​RXB​ឥណ្ឌូ​ឆៃ​ណា​តាម​បណ្តោយ​ផ្លូវ​២៧១​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

ករណីនេះ​បណ្តាលឱ្យ​រថយន្ត​ហាយ​ឡែ​ន​ឌ័​ខូចខាត​កាង​ខាងក្រោយ​ដោយ​ជាប់​គ្នា ជាមួយ​ម៉ូតូ​បង្ក​។​ ​ក្រោយពេល​កើតហេតុ​ម្ចាស់​រថ​យ្ត​ហាយ​ឡែ​ន​ឌ័​ចុះមក សំរួល​ជាមួយ​ម្ចាស់​ម៉ូតូ​ដោយ​ម្ចាស់​រថយន្ត​ទាមទា​ឱ្យ​ម្ចាស់​ម៉ូតូ​សង ការខូចខាត​កាង​រថយន្ត​របស់គាត់​។​Image2 Image3