ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បើក​សិក្ខាសាលា​មាន​សិក្ខាកាម ៣​ប្រទេស​ចូលរួម កម្ពុជា ឡាវ និង​ថៃ​

0

​ព្រះវិហារ​៖ សិក្ខា​សិលា​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​បង្កើត​គំរូ​ទិន្នន័យ​តាម​ប្រព័ន្ធ​ព​ត័​មាន​ភូមិសាស្ត្រ​សំរាប់​ការព្យាករណ៍​នឹង​វាយតម្លៃ​ការប្រើប្រាស់​ដីព្រៃ​ឈើ គំរោង​គ្រប់គ្រង​តំបន់​ការពារ​ត្រីកោណ​មរកត ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ និង​ឡាវ ដំណាក់កាល​ទី​០៣ ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន ០៣​ប្រទេស ។

កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៤ អញ្ជើញ​ជា​គណៈអធិបតី​មាន​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម អ៊ុង សំអាត អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សុ​ឆាត ក​ល្យា​វង្សា តំណាង​នាយកដ្ឋាន​ភូមិន្ទ​ព្រៃឈើ​នៃ​ព្រះរាជាណាចក្រ​ថៃ លោក វីឡា​វ៉ាន់ សាផាន​ថង ជា​អនុប្រធាន​មហាវិទ្យាល័យ​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ។​ ​

​លោក អ៊ិត ភូម្រា នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​មានប្រសាសន៍ថាៈ ខេត្តព្រះវិហារ​មាន​ផ្ទៃក្រឡា ១.៤០៣.០៨៧ ហិច​តា ដែល​ក្នុងនោះ​មាន​ផ្ទៃដី​ព្រៃឈើ​ចំនួន ១.២៨០.០៨២ ហិច​តា (​ឆ្នាំ​២០១០) មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ចំនួន ១២៩ គ​.​ម និង​ប្រទេស​ឡាវ​ចំនួន ១៤៩ គ​.​ម ។ តំបន់​ដែលជា​ប់​ព្រំដែន​កម្ពុជា​.​ឡាវ​.​ថៃ ជា​តំបន់​ដែល​គ្របដណ្តប់​ដោយ​ព្រៃឈើ សំបូរ​ដោយ​ជួរ​ភ្នំ និង​ដងអូរ ។

ដូច្នេះហើយ​បានជា​មានការ​ឆ្លៀតឱកាស​របស់​ក្រុម​ជនខិលខូច​ក្នុងការ​លបលួច​កាប់​ឈើ បរបាញ់ ទាក់​ចាប់​សត្វព្រៃ និង​ដឹកជញ្ជូន​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងបី ។ នេះ​ជា​ហេតុផល​ដែល​យើង​ធ្វើការ​សម្របសម្រួល​សហ​ការ​គ្នា​ដើម្បី​ដោះស្រាយ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ឆ្លង​ដែល​ឲ្យ​មាន​ប្រសិទ្ធិភាព ។​ ​

​វគ្គ​បណ្តុះបណ្តាល​នេះ​ជា​សញ្ញាណ​ដ៍​ល្អ​មួយ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ព្រៃឈើ សត្វព្រៃ​នៅតាម​បណ្តោយ​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំងបី​កម្ពុជា ឡាវ និង​ថៃ ។ ដើម្បី​សំដែង​នូវ​ការដឹងគុណ​ប្រជាជន​នឹង​រដ្ឋាភិបាល​ជប៉ុន​ក្នុងការ​ចូលរួម​គាំទ្រ​ជា​បន្តបន្ទាប់​សំរាប់​គំរោង​អភិរក្ស​ជីវៈចំរុះ​នៅតាម​តំបន់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ និង​ការទទួលស្គាល់​នូវ​ការចូលរួមចំនែក​រប​ស់​អង្គការ​អន្តរជាតិ​ព្រៃឈើ​តំបន់​ត្រូពិច​អន្តរជាតិ (ITTO) ទាំងបី​ដំណាក់កាល​របស់​គំរោង ។ ​

​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ​មានប្រសាសន៍ថាៈ គោលបំណង​នៃ​ការអភិវឌ្ឍន៍​សំរាប់​ដំណាក់កាល​ទី​៣​របស់​គំរោង​ស្តីពី​ការគ្រប់គ្រង​តំបន់​ព្រៃ​ការពារ​ត្រីកោណ​មរកត ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ និង​ឡាវ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ​តាម​បណ្តោយ​ព្រំដែន​នៃ​តំបន់​ព្រៃ​ការពារ​ត្រីកោណ​មរកត រវាង​កម្ពុជា ថៃ ឡាវ ។

គោលបំណង​ជាក់លាក់​របស់​គំរោង គឺ​ដើម្បី​ពង្រឹង​ការការពារ​តាម​បណ្តោយ​ព្រំដែន​រួម នូវ​ទី​ជំរក​នៃ​ប្រភេទ​សត្វព្រៃ​ដ៍​ច្រើន​ចំរុះ​នៅក្នុង​តំបន់ត្រីកោណ​មរកត ជា​ការពិត​ទាំងនេះ​ជា​គោលបំណង​ដ៍​មានប​ហិ​ច្ច​តា ហើយ​គំរោង​នឹង​សំរេច​ឲ្យ​បាន​នូវ​គោលបំណង​នេះ តាមរយៈ​ការបង្កើត​នឹង​អនុវត្ត​រាល់​ផែនការ​គ្រប់គ្រង​ដែល​រួម​ប​ញ្ជូ​ល​នូវ​លទ្ធផល​នែ​ការសិក្សា​ស្រាវជ្រាវ​ស្តីពី​ប្រភេទ​ជីវៈចម្រុះ​ដ៍​សំបូរបែប និង​ដំនើរការ​អេកូឡូស៊ី ដែលមាន​ការពាក់ព័ន្ធ​គ្នា​រវាង​បណ្តា​ប្រទេស​ទាំងបី​ដែល​ចូលរួម​នៅក្នុង​គំរោង​នេះ ។ ​ ​

ឯកឧត្តម អ៊ុំ ម៉ា​រ៉ា បាន​សំណូមពរ​ទៅ​ភា​គ្គី​ថៃ សូមកុំ​ឲ្យ​មានការ​បាញ់សំលាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​លួច​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ សូម​ឲ្យ​ដាក់ទោស​ទៅតាម​ច្បាប់ ៕​ដោយ លោក ឈឿង ចាន់​ ​??????????????????????????????? unnamed (2) unnamed