​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​លំ​ហាត់​របៀប​សណ្តាប់ធ្នាប់​ជួរ​ទ័​ព្ទ នៅ​ទីប​ញ្ជ​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ

0

កំពង​ធំៈ ដើម្បី​ឲ្យ​មាន​សណ្តាប់ធ្នាប់​និង​វិន័យ សេចក្តីថ្លៃថ្នូរ​ក្នុង​ជួរ​កងកម្លាំង គឺ​ចាំបាច់​ត្រូវតែមាន​ការហ្វឹកហ្វឺន​នូវ​របៀប របប និង​យុទ្ធសាស្ត្រ​នានា ដល់​កងកម្លាំង​នូវ​របៀប​ជា​ជួរ​កងទ័ព ទាំង​ការ​ហ្វឹក​ហាត់ក្បួនយុត្តិ​សាស្ត្រ​កងទ័ព និង​ការ បណ្តុះបណ្តាល​នូវ​ចំណេះដឹង​ផ្សេងៗ ទាំង​សីលធម៌ វិន័យ និង​ច្បាប់ ព្រមទាំង​បណ្តុះបណ្តាល​ឲ្យ​មានការ​ចូលរួម​ជួយសង្គ្រោះ​អាយុជីវិត ប្រជាពលរដ្ឋ​និង​ការរួមរស់​ដោយ​ភាព​សាមគ្គី​ផ្ទៃក្នុង​។​Image5
​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​នេះ​ត្រូវបាន ចាត់​ធ្វើឡើង​នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក្រោម​អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​មេបញ្ជាការ​ង និង​នាយទាហាន ចូលរួម​ចំនួន ១២៥​នាក់ និង​សិក្ខា​ម​ចំនួន​៦៥​នាក់​ចូលរួម​ក្នុងការ​ហ្វឹក​លំ​ហាត់​សណ្តាប់ធ្នាប់ និង​វិន័យ​របស់​កងកម្លាំង ចំនួនImage4

១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៨​ខែ វិឆ្ឆិកា ឆ្នាំ ២០១៤ ក្នុង​គោលបំណង ដើម្បី​ចូលរួម​អនុវត្ត៍​ផែនការ​កែទម្រង់​ក្នុង​កង​យោ ធ​ពល​ខេ​ម​ភូមិន្ទ តាម​ផែនការ​ការហ្វឹកហ្វឺនរ​បស់​មេបញ្ជាការ​រ​យោធភូមិភាគ​ទី​៤ និង​លើក​ទិសដៅ​សកម្មភាព​ការងារ យោធា​ឆ្នាំ ២០១៤ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដើម្បី​ឲ្យ​យោធិន​គ្រប់រូប អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងការ​ប្រ​ណិ​ប​ត្តិ និង​ការ​គាវៈ​កិច្ច​ចំពោះ​ចំពោះ​ថ្នាក់ដឹកនាំ ឬ​យោធិន​ដែលមាន​ឋានន្តរ​ស​ក្កិ​ខ្ពស់ជាង​ខ្លួន​។​Image6
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ​ស្តាប់​នូវ​អត្ត​ន័យ​ខ្លឹមសារ​ដែល លោកគ្រូ​បាន​ព្យាយាម​ណែនាំ ដើម្បី​ស្វែងយល់​នូវ​ការអនុវត្តន៍ និង​ទ្រឹស្តី​ជាក់ស្តែង និង​គោរព​នូវ​បទបញ្ជាផ្ទៃក្នុង និង​វិន័យ​យោធា រួមទាំង​ការ​ទុកដាក់​និង​ការថែទាំ​អាវុធជាតិផ្ទុះ​ដោយមាន​សុ​វត្តិភាព និង​សង្ឃឹមថា​Image7

សិក្ខា​ម​ទាំងអស់​និង​ប្រឹ​ងប្រែង​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ ជា​ចុងក្រោយ​ឯកឧត្តម បាន កោតសរសើរ​និង​វាយតំ​លៃ​ខ្ពស់ របស់​អង្គភាព​ខ្លះ​ទទួលបាន​នូវ​ការបណ្តុះបណ្តាល និង​យកទៅ​អនុវត្តន៍​រហូត​បាន​ជោគជ័យ ក្នុង​ការដាំ​បន្លែ ចិញ្ចឹមសត្វ និង​ចុះជួយ​ដល់​ប្រជាពលរដ្ឋ ក្នុង​គ្រា​ជួប​នូវ​ឧ​បព្វ​ហេតុ​ធម្មជាតិ​ផ្សេងៗ ដូច្នេះ​ក៏​សូម​ឲ្យ​តាម​បណ្តា​អង្គភាព​ស្រុក ក្រុង ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចូលរួមចំណែក​ដាំ​បន្លែ​និង​ចិញ្ចឹមសត្វ ព្រមទាំង​មានការ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​ឲ្យ​សុខភាព​មាំមួន ។​
​ដោយ ប៊ុន រដ្ឋាImage9 Image8