​រថយន្ត​កុងតឺន័រ​បុក​រថយន្ត​កាមរី​គាប់​ជាប់​គ្នា​រង​កា​ខូចខាត​

0

​ភ្នំពេញ​៖​រថយន្ត​កុងតឺន័រ​របស់​ក្រុម​ហ៊ុ​តេង​ឡាយ​បាន​បើក​បុក​រថយន្ត​កាមរី​បណ្ដាល​គាប់​ជាប់់​គ្នា​រង​ការខូចខាត​កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី​យប់​ថ្ងៃទី​១១​ខែ​មិនា​ឆ្នាំ​២០១៤​នៅ​ចំណុច​ប្រេង​ឥន្ទៈ​តេ​លា​តាម​បណ្ដោយ​ផ្លួ​វ​មុនី​រ៉េត​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​។​ ​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាមរី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-7367

ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​តេង​ឡាយ​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6763 ធ្វើដំណើរ​ស្រស​ទិស​គ្នា​បាន​ជ្រុល​បុក​រថយន្ត​កាមរី​ចំ​ពី​ចំហៀង​ផ្នែក​ខាងមុខ​បណ្ដាល​ឲ្យ​គាប់​រង​ការខូចខាត​ផ្នែក​ខាងឆ្វេង​។​ ​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទាំងពី​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌមានជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេញ​ក្រោយ​៕​01 02 04