ទៅលេង​ផ្ទះ​ជួល​កូន​ធ​ម៍​ត្រូវ​កូន​ធ​ម៍​លួច​យក​លុយ​ជិត​ ១​ម៉ឺន​ដុល្លា​

​រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​កាលពី​វេលា​ម៉ោង​14​និង​00​នាទី​រសៀល​ថ្ងៃ​ទី​11​ខែ​មិនា​ឆ្នាំ​2014​បន្ទាប់ពី​ស្ត្រី​រូបនោះ​ទៅ​លេង​ផ្ទះជួល​របស់​កូន​ធ​ម៍​ហើយ​ត្រូវ​កូន​ធ​ម៍​លួច​យក​លុយ​អស់​ជិត​1​មឺ​ុ​ន​ដុល្លា​ហើយ​គេចខ្លួន​បាត់​។ ជនសង្ស័យ​ដែល​ត្រូវជា​កូន​ធ​ម៍រ​

បស់​ស្ត្រី​រងគ្រោះ​ហើយ​បាន​លួច​លុយ​គេចខ្លួនបាត់​នោះ​ឈ្មោះ សុខ ធូ ភេទ​ស្រី អាយុ​32​ឆ្នាំ​មុខរប​រក​ម្មការ​នី​រោងចក្រ​កាត់ដេរ​អីុន ជា ស្នាក់នៅ​ផ្ទះជួល​ក្រុមទី​18 បន្ទប់​លេខ​8 ភូមិ​ទួល​គោល សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ទឹងតូច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​កំពុងចាម​។ បើ​តាម​ការរៀបរាប់​ទាំង​ទឹកភ្នែក​របស់​ស្ត្រី​រងគ្រោះ​រូបនោះ​បាន​អោយដឹងថា​៖ គាត់​ឈ្មោះ បិុច សីុម ភេទ​ស្រី អាយុ​50​ឆ្នាំ​(​ក្រមុំ ចាស់​) គាត់​គ្មាន​បងប្អូន​ញាតិសណ្ដាន​នោះទេ​ហើយ​ក៍​គ្មាន​ផ្ទះសំបែង​នោះ​ដែល​គាត់​រស់នៅ​ម្នាក់ឯង សព្វ​ថ្ងៃ​គាត់​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​អិុន ជា ដោយ​ជួល​បន្ទប់​គេ​ស្នាក់​នៅ​ក្រោយ​រោងចក្រ​អីុន ជា ក្នុង​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ គាត់​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ចំការ ឃុំ​ស្ពឺ​ធរ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដោយ​គាត់​គ្មាន​កូន​គ្មាន​ចៅ​គាត់​ក៍បាន​រាប់អាន​សុំ​ជនសង្ស័យ​ធ្វើ​ជា​កូន​ធ​ម៍​ដោយ​ជនសង្ស័យ​រូប​នោះ​ធ្វើការ​ជាមួយ​និង​គាត់​ដែល​ហើយ​ជួល​បន្ទប់​ជិតគ្នា​ទៀត​ផង​គាត់​បាន​រាប់អាន​កូន​ធ​ម៍​រូប​នោះ​រយះពេល​3​ខែ​កូនធម៌​រូបនោះ​បាន​ប្តូរ​បន្ទប់​ជួល​ទៅ​នៅ​បន្ទប់​ថ្មី ។ ស្ត្រី​រងគ្រោះ​បាន​បន្តទៀតថា កាលពី​វេលា​ម៉ោង​10​និង​00​នាទី​ព្រឹក​ថ្ងៃទី​9​ខែ​មិនា​ឆ្នាំ​2014 គាត់​បាន​ទៅលេង​បន្ទប់​ជួល​របស់​កូន​ធ​ម៍​នោះ​បន្ទាបពី​កូន​ធ​ម៍​ជើងល្អ​រូបនោះ​បាន​ទូរ​សព្ទ​ហៅ​គាត់​អោយ​ទៅ​លេង​ហើយ​កូន​ធ​ម៍​រូបនោះ​បាន​ទិញ​ជើង​ជ្រូក​យក​ទៅ​ខ ដើម្បី​ធ្វើ​ម្ហូប​ហូបបាយ​ទាំងអស់​គ្នា​ពេល​ដែល​ហូប​បាយ​រួច​គាត់​ក៍​បាន​ដេក​លេង​ជាមួយ​កូន​ធ​ម៍​នៅក្នុង​បន្ទ​ប​មួយសន្ទុះ​លុះដល់​ម៉ោង​ប្រហែលជា​15​និង​00​នាទី​ថ្ងៃ​ទី​9​ខែ​មិនា​ឆ្នាំ​2014​គាត់​ក៍​បាន​ដើរចេញ​ទៅ​បន្ទប់​ជួល​នៅក្បែរ​បន្ទប់​ជួល​របស់​កូន​ធ​ម៍​នោះ​ដោយ​ទុក​កាបូប​លុយ​នៅ​ក្នុង​បន្ទប់​ហើយ​បាន​ផ្ដាំផ្ញើរ​អោយ​កូន​ធ​ម៍​រូប​នោះ​ជួយ​មើល​អោយ​ផង​ប្រហែលជា​2​ទៅ​3​នាទី​ក្រោយមក​គាត់​ក៍​បាន​ដើរ​ត្រឡប​មកវិញ​ស្រាប់តែ​កូន​ធ​ម៍​រូបនោះ​ចាក់សោរ​ទ្វា​ចេញ​ទៅ​ក្រោយ​បាត់គាត់​ក៍​មិន​នឹកស្មានថា កូន​ធ​ម៍​របស់​គាត់​រូបនោះ​លួច​យក​លុយ​របស់​គាត់​ហើយ​គេចខ្លួន​បាត់​នោះដែរ គាត់​និង​ស្មានថា​ប្រហែលជា​កូន​ធ​ម៍​របស់​គាត់​ចេញ​ទៅ​ក្រៅ​បញ្ជូល​បទ​ភ្លេង​ទូរសព្ទ​ពេលដែលគា​ត់​ទូរសព្ទ​ទៅ​រក​កូនធ​ម៍រូប​នោះ​ត្រូវ​កូនធ​ម៍រូប​នោះ​ពុំ​បាន​លើក​ទូរ​សព្ទ​នោះទេ​ដោយ​មាន​ការសង្ស័យ​លុះដល់​ម៉ោង​ប្រហែលជា​10​យប់​ថ្ងៃ​ដដែល​កូន​ធ​ម៍​រូប​នោះ​នៅតែ​មិនទាន់​ត្រឡប់មកវិញ​គាត់​ក៍​បាន​សហការ​ជាមួយ​និង​ម្ចាស់ផ្ទះ​ដើម្បី​បើក​សោរ​បន្ទប់​ពេលដែល​ម្ចាស់ផ្ទះ​បើក​សោរ​បន្ទប់​គាត់​ក៍បាន​ចូល​ទៅ​រក​កាបូប​របស់​គាត់​តែ​មិនឃើញ​ទើប​ដឹងថា​កូន​ធ​ម៍​របស់​គាត់​បាន​លួច​យក​លុយ​របស់​គាត់​ហើយ​គេចខ្លួន​បាន​។ ទ្រព្យសម្បត្តិ​របស់​គាត់​ដែល​នៅ​ក្នុង​កាបូប​ហើយ​ត្រូវ​កូន​ធ​ម៍​ជើងល្អ​លួច​យក​ទៅ​បាត់​នោះ​មាន គ្រឿង​មាស​(​ខ្សែក ចិញ្ជៀន ) សរុប​4​តំ​ម្លឹង លុយ​ដុល្លា​ចំនួន​2800​ដុល្លា និង​លុយ​ខ្មែរ​ចំនួន​70​មឺ​ុ​នរៀល ព្រមទាំង​ឯកសារ​មួយ​ចំនួន​សរុប​ជា​ទឹកប្រាក់​ជិត​1​មឺ​ុ​ន​ដុល្លា គាត់​មាន​ការសោកស្ដាយ​យ៉ាងខ្លាំង​ព្រោះ​អី​ទ្រព្យសម្បត្តិ​ទាំងអស់នេះ​គឺ​ជា​កម្លាំង​ញើស​ឈាម​របស់​គាត់​ដែល​ខំ​រក​តាំងពីក្មេង​មក​ម្លេះ​ហើយ​គាត់​ពុំ​មាន​សល់​អី្វ​នោះ​ទេ​ទើប​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​អោយ​សមត្តកិច្ច​ជួយ​ស្វែងរក​ចាប់​កូនធម៍​ជើងល្អ​រូប​នេះ​មក​ដាក់ទោស​តាម​ផ្លូវ្បាប់​៕ 

2 image