Ancelotti ​បង្ហាញ​ចំណាប់អារម្មណ៍​ចង់បាន Paul Pogba

​គ្រូបង្វឹក​ក្លិប​អធិរាជ​ស Real Madrid ​លោក Carlo Ancelotti ​បានបញ្ជាក់​ថា​ ​លោក​មាន​ចំណាប់អារម្មណ៍ ចង់​ទិញ​យក​តារាបាល់ទាត់​អន្តរជាតិ​បារាំង​របស់​ក្លិប​សេះ​បង្កង់ Juventus ​កីឡាករ Paul Pogba ​។​

​កីឡាករ​យុវជន​វ័យ​ ២០ ​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ចាប់តាំងពី​ផ្លាស់​មក Juventus  ​នៅ​ឆ្នាំ​ ២០១២ ​ក្រោយពេល​ចាកចេញ​ពី​បិសាច​ក្រហម Manchester United ​ហើយ​រូបគេ​កំពុង​មាន​ការទាក់ទង ជាមួយ ក្លិប Real Madrid ​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ​។​
​លោក​ Ancelotti ​ប្រាប់​សារ​វិទ្យុ​ RMC ​ថា​ “Pogba ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​ហើយ​គេ​នឹង​មាន​អនាគត​ល្អ​ ​ខ្ញុំ​ចង់​បាន​រូបគេ​” ​។​
​ទន្ទឹម​ជាមួយគ្នា​នោះ​ ​លោក​ Ancelotti ​ក៏​បាន​បង្ហើប​ឲ្យដឹងថា​ផងដែរ​ថា​ ​លោក​កំពុងតែ​ធ្វើការ​ទាក់ទង​ជាមួយ កំពូល​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ុយអែត​គឺ Zlatan Ibrahimovic ​ផងដែរ​ ៕

Paul Pogba