Bayern Munich ​និង At.Madrid ​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ

​ក្លិប​យក្ស​អាល្លឺម៉ង់ Bayern Munich ​បាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខណ្ឌ​ ​យូ​ហ្វា​ឆេ​មពាន​លីក (Uefa Champions League) ហើយ​កាលពី​យប់មិញ​នេះ​ទោះ​ពួក​គេ​លេង​បាន​ត្រឹម​ស្មើ​ ១-១ ​នៅក្នុង​ដី​ខ្លួនឯង​ជា​មួយ​កាំភ្លើង​ធំ​ Arsenal ​ក៏ដោយ​ ​។​ ​សរុប​លទ្ធផល​ទាំង​ពីរ​ជើង

Bayern Munich ​បាន​យក​ឈ្នះ​៣ ​ទល់នឹង​ ១ ​។​

​តង់​ទី​១​ក្រុម​ទាំង​ពីរ​មិនអាច​បំបែក​ពងមាន់​បាន​ឡើយ​លុះ​ចូល​តង់​ទី​២​នៅ​នាទី​ទី​ ៥៥​ក្រុម​ម្ចាស់ផ្ទះ​អាច​រក​គ្រាប់​បាល់​បាន​មុន​ដោយ​កីឡាករ បា​ស្ទៀន ស្វេន​ស្តាយ​ហ្គ័​រ ( Bastian Schweinsteiger) ​។​ ​រំលង​មិនទាន់បាន​២​នាទី​ស្រួលបួល​ផង​ក្រុម​ភ្ញៀវ Arsenal ​តាម​បាន​ស្មើ​វិញ​ដោយ​កីឡាករ លូ​កាស ផូល​ដូស្គី (Lukas Podolski) ​។​  ការប្រកួត​រៀបនឹង​បញ្ចប់​ទៅ​ហើយ​នោះ ក្រុម Bayern Munich ​បាន​ទទួល​កាដូ​បាល់​ប៉េណាល់​ទី​១​គ្រាប់ ប៉ុន្តែ​កីឡាករ ថូ​ម៉ាស មូល័រ​ (Thomas Muller) ​បាន​ធ្វើឲ្យ​បាត់បង់​ឱកាស​ដ៏​ល្អ​នេះ​ ​។​ ​ចប់​ការប្រកួត​៩០​នាទី ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើគ្នា​ ១ ទល់ ១ ​។​
​ចំណែកឯ​ការប្រកួត​មួយគូ​ទៀត​ ​ម្ចាស់ផ្ទះ​ At.Madrid ​បាន​លត់​ក្រុម​ភ្ញៀវ​ AC Milan ៤-១ ​ដោយ​សរុប​ទាំង​ពីរ​ជើង At.Madrid ​ឈ្នះ​ ៥-១ ​។​ ៤ ​គ្រាប់​របស់ At.Madrid ​គឺ​រកបាន​ដោយ​កីឡាករ​ ​ឌី​ហ្គោ កូ​ស្តា (Diego Costa) ​ចំនួន​ ២ ​គ្រាប់​ចំណែក​ ​អា​រី​ដា ទូ​រ៉ា​ន់ (Arda Turan) ​និង​ ​រ៉ា​អ៊ូ​ល ហ្គាសៀ​រ (Raul Garcia) ​បាន​ម្នាក់​១​គ្រាប់​ ​។​ ​ដោយឡែក​១​គ្រាប់​របស់        AC Milan ​គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Kaka ​។​
​គួរបញ្ជាក់​ថា​ ​នៅ​យប់​នេះ​ក៏​មាន​ការប្រកួត​ចំនួន​២​គូ​ទៀត​ផង​ដែរ​គឺ​ Paris Saint German ​ទទួលភ្ញៀវ​ Leverkusen ​និង​ Barcelona ​បើកទ្វា​ផ្ទះ​ស្វាគមន៍​ Man City ៕​

Bayern