បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ហាយ​ប្រ៊ីត ទៅ​បុក​គូទ​រថយន្ត​លុច​ស៊ី​ស​៤៧០​កំពុង​ចត​ស្ងៀម​ចោល​តាម​ចិញ្ចើមផ្លូវ​

​ភ្នំពេញ ៖ រថយន្ត​ហាយ​ប្រ៊ីត​បាន​បើក​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​លុច​ស៊ី​ស​៤៧០​ដែល​កំពុង​ចត​ស្ងៀម​នៅ​ចិញ្ចើមផ្លូ​យ៉ាង​ពេញទំហឹង​បណ្តាលឲ្យរ​ង​ការខូចខាត កាល​វេលា​ម៉ោង ១០​និង​២០​នាទី យប់​ថ្ងៃ​ទី ១២ មីនា ២០១៤​នៅក្បែរ​វិទ្យាល័យ ចតុមុខ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​

ជ័យជំនះ ខណ្ឌដូនពេញ ។ 
​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យ​មាន​នៅ​មុនពេល​កើតហេតុ​គេ​បាន​សង្កេត​ឃើញ​រថយន្ត​ហាយ​ប្រ៊ីត​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2S-9695  បើក​ដោយ​បុរស​ម្នាក់ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម ក្បែរ​វិទ្យាល័យ ចតុមុខ  ដោយ​បើ​កបរ​យ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ផង​នោះ ក៏​បាន​ជ្រុល​ទៅបុក រថយន្ត​លុច​ស៊ី​ស​៤៧០ ពាក់​ស្លាក​លេខ​រដ្ឋ ២០០៧ កំពុង​ចត​ស្ងៀម​ចោល​តាម​ចិញ្ចើមផ្លូវ      បណ្តាល ឱ្យ​រថ​ន្ត​ហាយ​ប្រ៊ី​ត រង​ការ​ខាត​ផ្នែក​ខាងមុខ ស្ទើ​ទាំងស្រុង ចំណែក​ឯ​រថយន្ត​លុច​ស៊ី​ស ខូចខាត​តិចតួច ។​គ្រោះថ្នាក់​ចរាចរណ៏​នេះ​មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ​។ 
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​មក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ យកទៅ​រក្សាទុក​នៅ​ខណ្ឌ​ដូនពេញ ដើម្បី​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​៕​

01 02 03