រថយន្ត​ហាម​មរ័​បើក​កៀរ​រថយន្ត​កាមរី​ឆ្លាម​ខូចខាត តិចតួច​ធ្វើឲ្យ​ស្ទះចរាចរណ៏​ជិត​មួយ​ម៉ោង​

​ភ្នំពេញ ៖ រថយន្ត​ហាមម័​រមួយ​គ្រឿង​បាន​ប៉ះ​កៀរ​រថយន្ត កាមរី​ឆ្លាម​បណ្តាល​ឲ្យ​រង​កាខូចខាត់​បន្តិច​បន្តួ​ច​ហើយ​រថយន្ត​ទាំងពីរ​នេះ​បាន​ឈប់​នៅ​កណ្តាលផ្លូវ បង្ក​ឲ្យមាន​ការស្ទះ​ចរាចរ​ណ៏​ជិត​មួយ​ម៉ោង កាលពី​វេលា​ម៉ោង ៩​និង​៥០​នាទី​យប់ ថ្ងៃទី​១៣ មីនា ២០១៤​នៅ​ចំណុច​ស្តុប​អាងទឹក តាម​

បណ្តោយ​ផ្លូវ​លេខ ២១៥​កែង​ផ្លូវ​លេខ ២៣០ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ ទួលគោក ។​ ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ រថយន្ត​ហាមម័​រមួយ​គ្រឿង​ពណ៌​ខ្មៅ ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-0330 បើក​តាម​បណ្តោយ​ផ្លូវ​២១៥ ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង មក​ដល់​កែង​ផ្លូវ លេខ​២៣០ ក៏​បាន​គៀរ រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 20-1105​ជិះ​ក្នុង​ទិសដៅ​ពី​លិច ទៅ​កើត បត់​ស្តាំពេលនោះ កង់​រថយន្ត​ហាម​មរ័​បាន​ប៉ះ​និង​ចំហៀង​ខាងឆ្វេង​រថយន្ត កាមរី​ឆ្លាម​ឆ្កួត​ថ្នាំ​រថយន្ត​កាមរី​ឆ្លាម​តិចតួច បង្ក​អោយ​មាន​ការស្ទះ​ចរាចរ​យ៉ាងខ្លាំង​ព្រោះ​តែ​រថយន្ត​២​គ្រឿង​នេះ​ឈប់​នៅ​ទទឹង​ផ្លូវ​តែម្ដង​។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​សំរួល​ចរាចរ​ហើយ​ក៏​ធ្វើការ​សម្របសម្រួល​អោយ​ម្ចាស់​រថយន្ត​ទាំង​ពីរ​បញ្ចប់រឿង​ដោយ​គ្មាន​អ្នកណា​ចេញថ្លៃ​សង​អ្នកណា​ឡើយ​៕ ​

1 2 3