លោក​ច​ន​ឃើ​រី​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​រប​ស់អ៊ុយ​ក្រែន​

អាមេរិក ៖ លោក​ច​ន​ឃើ​រី​ប្រមុខ​ការទូត​កំពូល​របស់​សហរដ្ឋអាមេរិក​បាន​ទទួល​ស្វា​គម​ន៏​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​របស់​អ៊ុយ​ក្រែនអា​សេននី​យ៉ាត​សិន​នីគ​នៅ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​មុន​និង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ា​។​

​ក្នុងពេល​ឆ្លើយតប​ទៅ​ហ្នឹង​សំនួរ​របស់​អ្នក​យក​សារព័ត៌មាន​លោក​ឃើ​រី​បាន​មានប្រសាសន៏ថា​លោក​សប្បាយចិត្ត​នឹង​ស្វាគ​ម​ន៏​វត្តមាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​នៅ​ទីនេះ​។​បន្ទាប់​មក​ពួក​លោក​និង​ធ្វើ​ដំណើរ​ទៅកាន់​សេត​វិមាន​ព្រោះ​ពួក​លោក​មាន​បញ្ហា​ច្រើន​ណាស់​ត្រូវ​ពិភាក្សា​។​នៅពេល​នោះ​លោក​នឹង​ផ្ដល់​សេចក្ដី​អត្ថធិបប្បាយ​បន្ថែមទៀត​។​

​ចំណែក​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​វិញ​ក៏​គ្រោង​និង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​រប​ស់អ៊ុយ​ក្រែន​នៅ​សេត​វិ​មានដែរ​។​ហើយ​សហរដ្ឋ​អាមេរិក​និយាយ​ថា​ខ្លួន​បាន​ត្រៀម​រៀបចំ​រួចជាស្រេច​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ជុំវិញ​តំបន់​គ្រី​ម៉េ​។​ហើយ​រដ្ឋ​ដែល​ជា​សមាជិក​របស់​ស​ហ​ភាព​អឺរ៉ុប​ក៏​បាន​ឯកភាព​លើ​ការដាក់ទណ្ឌកម្ម​នេះដែរ​៕

John Kerry