​ឈ្មួញ​រកស៊ី​ដឹកឈើ​នៅ​ខេត្តរតនគិរី ចោទប្រកាន់​នគរបាល​រឿង​ពុករលួយ​

0

​ ​ខេត្តរតនគិរីស្ត្រី​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត នៅក្នុង​ខេត្តរតនគិរី​ម្នាក់ បាន​ចោទប្រកាន់​នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​នេះ​ថា ការចាប់​រថយន្ត​ដឹកឈើ​របស់គាត់ ព្រោះតែ​គាត់​ខកខាន ក្នុងការ​បង់លុយ​ប្រចាំខែ​ក្នុង​រយៈពេល​តែ​៥​ថ្ងៃ ហើយ​គេ​ក៏​ទម្លាយ​រឿង​

ពុករលួយ​ឃុបឃិត​គ្នា នាពេល​កន្លងមក​តែម្ដង ។​អ្នកស្រី រ៉ា ហៅ ចែ រ៉ា ឈ្មួញ​រកស៊ី​ឈើ និង​ជា​ប្រពន្ធ​មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទិ​១៥ ខែធ្នូ​ថា សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ខេត្ត ដែល​បាន​ចាប់​រថយន្ត​ដឹកឈើ​របស់​អ្នកស្រី កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤​នោះ គឺ​ដោយសារតែ​នគរបាល​សេដ្ឋកិច្ច​ទាំងនោះ​ខឹង​អ្នកស្រី ដែល​មិនបាន​បង់លុយ​មុន​រយៈពេល​៥​ថ្ងៃ ព្រោះ​អ្នកស្រី​ជាប់រវល់​ធ្វើបុណ្យ​នៅ​ភ្នំពេញ ។​3
​ ​អ្នកស្រី​បន្តថា ជា​រៀងរាល់ខែ អ្នកស្រី​ត្រូវ​បង់លុយ​មុន​ក្នុង​១​ខែ ចំនួន​១៥០០​ដុល្លារ ទៅ​ឲ្យ​លោក នូវ ដា​រ៉ា ហៅ ឈុន នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច តាមរយៈ​កូនចៅ​ឈ្មោះ ឈាន សុភ​ក្តិ ជា​កូនចៅ​ម្នាក់ ជា​ថ្នូរ​នឹង​ការដឹកឈើ​ពី​ស្រុក​មកដល់​ខេត្ត​។​
​ ​ស្ត្រី​ឈ្មួញ​រកស៊ី​ឈើ​រូបនោះ បន្តទៀតថា លុះ​នៅវេលា​ម៉ោង​៩​យប់ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៤ គឺជា​ពេល​ចរចា​រវាង​អ្នកស្រី និង​នគរបាល​សេដ្ឋកិច្ច​ខេត្ត ដោយ​ចរចា​អស់​ពេញ​មួយ​យប់ មិនត្រូវ​រូ​វ​គ្នា ទើប​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ​ដដែល វេលា​ម៉ោង​៥:៣០​នាទី សមត្ថកិច្ច​ធ្វើ​សកម្មភាព​ចាប់​រថយន្ត​របស់គាត់​តែម្ដង​។ អ្នកស្រី​ថា «​ដឹកឈើ​មិន​ដល់​១​ម៉ែត្រគូប​ផង គេ​ទារ​ច្រើនពេក មិនអាច​បង់កើត​ទេ ព្រោះ​ឈើ​តិច​ណាស់​»​។​2
​ ​បំភ្លឺ​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ លោក នូវ ដា​រ៉ា នាយ​នគរបាល​ប្រឆាំង​បទល្មើស​ខេត្តរតនគិរី បាន​ប្រាប់ថា ការចោទប្រកាន់ របស់​ស្ត្រី​រូបនោះ​គឺ​គ្មាន​ភស្តុតាង មិនមែនជា​ការពិត ។ លោក​បន្តថា ការចោទប្រកាន់​នេះ គឺ​គេ​ធ្វើឡើង​ក្នុង​គោលបំណង ចង់​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់គាត់​តែប៉ុណ្ណោះ​។​
​ ​គួរ​បញ្ជាក់ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្តរតនគិរី ស្ទាក់ចាប់​រថយន្ត​រប​ស់​អ្នកស្រី រ៉ា ហៅ​ចែ​រ៉ា កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ ខណៈ​រថយន្ត​នោះ ដឹកឈើ​ប្រណីត​ចូលក្នុង​ទី​រួម​ខេត្ត នៅ​ចំណុច​ក្បែរ​គល់​ស្ពានឈើ ស្ថិតនៅ​ភូមិ​ថា​រ៉ង​ស្វាយ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ​។​1
តាម​លោក នូវ ដា​រ៉ា បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ប្រណីត​នោះ ម៉ាក​ឡិច​ស៊ី​ស​៤៥០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-9654 ហើយ​ចែ​រ៉ា​បាន​ចុះ​ពីលើ​រថយន្ត ទាញ​ប៊ីដុង​សាំង​បម្រុង​ដុត​វត្ថុតាង​ចោល រួច​បាន​ស្រែក​ខ្លាំងៗ ចោទ​សមត្ថកិច្ច​ថា បានទទួល​សំណូក​រាប់ពាន់​ដុល្លារ​ក្នុង​១​ខែៗ​ពី​គាត់​(​ចែ​រ៉ា​) ។ លោ​កថា​ម្ចាស់​បទល្មើស ជា​ភរិយា​លោក​វរសេនីយ៍ឯក នាង ក្វា​យ មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្តរតនគិរី ៕