អាជ្ញាធរខេត្ត​សៀមរាប​ចុះ​ផ្សព្វផ្សាយ​គោលការណ៍​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ ឃ្យុ​ង​យូ​ ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤​នេះ

0

​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក​ប៊ុន ថា​រិ​ទ្ធ អភិបាលរង​ខេត្ត បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែលជា​អាជីវក​លក់ដូរ​នៅ​ផ្សារ​រាត្រី​តំបន់​អង្គរ​ឃ្យូ​ង​យូ ដើម្បី​ណែនាំ​អំពី​គោលការណ៍​របស់​សាលាខេត្ត ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​ទីនោះ​អោយមាន​សោ ភ័​ណ្ឌ​ភាព និង​

អនាម័យ ដើម្បី​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ អោយមក​កំសាន្ត​ទីនោះ​បន្ថែមទៀត​។​

images (1)
​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ​ដែលមាន​ទីតាំង​នៅលើ​តំបន់​ផ្ឡូ​វ​៦០​ម៉ែត្រ បានកកើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ ផ្តើមចេញពី​ការលក់​កំប៉ិកកំប៉ុក​ដូចជា​សាច់​អាំង​ជា​ប្រភេទ​គ្រឿងក្លែម រហូតដល់​ចំណីអាហារ​សព្វ​មុខ​និង​សំលៀកបំពាក់​ព្រម​ជាមួយនឹង​កន្លែង​កំសាន្ត​សំរាប់​កុមារ​និង​យុវវ័យ​ផងដែរ​។ ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​បានក្លាយ​ទៅជា​កន្លែង​កំសាន្ត​ដ៏​ពេញនិយម​មួយ ក្នុងចំណោម​កន្លែង​កំសាន្ត​ជាច្រើន​ទៀត សំរាប់​មនុស្ស​ទូទៅ​នៅក្នុង​ខេត្តសៀមរាប​ពិសេស​គឺ​នៅ​រាល់ពេល​រដូវ​បុណ្យទាន​ដូចជា​ភ្ជុំបិណ្ឌ​និង​ចូលឆ្នាំ​ជាដើម​គឺ​កកកុញ​ទៅដោយ​មនុស្ស​។​
​ក្នុង​គោលបំណង​រៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ​របៀប​រៀបរយ​សោភ័ណភាព​អនាម័យ និង​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរ​ទូទៅ​នៅ​ចំណុច​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ពិសេស​ការអនុវត្ត​អោយបាន​សមស្រប​នូវ​គោលការណ៍​ផ្សារ​រាត្រី ដែលមាន​ប្រជាប្រិយភាព​និង​មាន​ស្តង់ដា​ដើម្បី​ជាការ​ទាក់ទាញ​និង​បម្រើសេវា​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​អោយមក​កំសាន្ត​សប្បាយ​កាន់តែ​ច្រើនឡើង​ថែមទៀត​សាលាក្រុង​សៀមរាប​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៤ នេះ​បានចេញ​នូវ​សេចក្តីជូនដំណឹង​មួយ​ដល់​អាជីវក​លក់ដូរ​នៅ​ផ្សារ​រាត្រី​ឃ្យុ​ង​យូ​នេះ គឺ​ការលក់ដូរ​តែ​ពេលយប់​ចំណែក​ពេល​ថ្ងៃ​រក្សា​ស្ថានភាព​ដដែល (​ពោលគឺ​អនុញ្ញាតិ​អោយ​មានការ​តម្លើង​រោង​សំរាប់​លក់ដូរ​នៅពេល​យប់​តែ​ពេល​ថ្ងៃ​ត្រូវ​រើចេញ​អោយអស់​)​។​
​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​បាន​ចុះហត្ថលេខា​ដោយ​អភិបាលក្រុង​ទើប​ចូលកាន់​ដំណែង​លោក​ស៊ូ ប្លា​តុង ដែលមាន​បួន​ចំណុច​នោះបាន​តំរូវអោយ​អាជីវក​ទាំងអស់​រហូត​ដល់​ថ្ងៃទី​១៧​ខែធ្នូ ត្រូវ​រុះរើ​ចេញ​អោយ​អស់ពី​ទីតាំង​នេះ​នូវ​សំណង់​នានា​ដូចជា​តូប​រោង​គ្រែ​តុ​កៅអី​រនាប​បង្គោល​។​ល​។ រួមទាំង​ឧបករណ៍​ល្បែងក្មេងលេង​គ្រប់​ប្រភេទ​។ ត្រូវបាន​អនុញ្ញាតិ​អោយ​ដាក់​លក់ដូរ​ចាប់ពី​ម៉ោង​៤​ល្ងាច​រហូតដល់​ម៉ោង​១២​យប់​។ នៅពេល​បញ្ចប់​ការលក់ដូរ​អាជីវ​កទាំ​ង​អស់​ត្រូវ​រុះរើ​ទីតាំង​និង​សម្ភារៈ​ឧបករណ៍​លក់ដូរ​ចេញ​អោយ​អស់ពី​ចំណុច​ផ្សារ​រាត្រី​។ ត្រូវបាន​រក្សាទុក​ផ្លូវធំ​កណ្តាល​សំរាប់​សំរួលការ​ធ្វើ​ដល់​ចរាចរ​ជាទូទៅ និង​រៀបចំ​ចំណែក​សំរាប់​ជា​ចំណត​។ រាល់​ការលក់ដូ​ទាំងអស់​ត្រូវ​ទៅ​តាំង​លក់​នៅតាម​បណ្តោយ​ផ្លូវ​អម​សងខាង​ប្រឡាយ​វិញ​តាម​ផលរបរ​និង​ទីតាំង​ដែល​ក្រុមការងារ​កំណត់អោយ​ដោយ​ផ្អែក​តាម​ស្តិ​តិ​ដែល​បាន​ស្រង់​កាលពី​ខែឧសភា​ឆ្នាំ​២០១៤​។​
​តំបន់​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ ដែល​ឥឡូវ​តាម​ការអោយ​ដឹង​មាន​តូប​លក់ដូរ​រហូត​ជាង​៥០០​រយ​តូប​នោះ កាលពីពេល​កន្លងមក​ក៏​ធ្លាប់​បែកធ្លាយ​នូវ​ព័ត៌មាន​មិនល្អ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​ការយក​លុយកាក់​ច្រើន​ពី​អាជីវក ដើម្បី​បែងចែក​ទៅដល់​ថ្នាក់​ខេត្ត​ជា​ថ្នូរ​នឹង​ទីតាំង​សំរាប់​ការលក់ដូរ​រប​ស់​ពួកគេ​។​

download (18)
​នៅក្នុង​ជំនួប​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ​នេះ​លោក​ប៊ុន ថា​រិ​ទ្ធ អភិបាលខេត្តរង​បាន​ច្រានចោល​ការចោទប្រកាន់​នោះ​។ លោក​បាន​មានប្រសាសន៍ប្រាប់​អ្នកព័ត៌មាន​ថា​មិនមាន​ការយក​លុយ​ទេ​ចំពោះ​ការលក់ដូរ​នៅ​ទីតាំង​ផ្សារ​រាត្រី​នេះ ប៉ុន្តែ​លុយ​សំរាប់​ការធ្វើ​អនាម័យ​គឺ​ចៀស​មិន​ផុត​ទេ តែ​ធ្វើ​ទៅតាម​គោលការណ៍​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ​៕​ដោយ ខេង ឧ​ត្ត​ម​