​គយ​ប៉ោយប៉ែត​នឹង​យក​ច្បាប់ព្រហ្មទណ្ឌ​ចាត់ការ​លើ​ជន​គេចវេស​មិន​បង់​ពន្ធគយ​

0

​បន្ទាយ​មាន​ជ័​យៈ អាច​រយៈពេល​១​ខែ​ទៀត​បើ​នៅតែមាន​ជនខិលខូច​បំផុស​ញួ​សញុ​ង និង​គេចវេស​មិន​បង់​ពន្ធគយ ទៅលើ​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គយ​នឹង​យក​ច្បាប់ព្រហ្មទណ្ឌ​អនុវត្ត​ទៅលើ​អ្នក​ទាំងនោះ ។​​លោក ឈួន ហៃ នាយការិយាល័យ​គយ​ច្រ​

ទ្វា​អន្តរជាតិ​ប៉ោយប៉ែត បានអោយដឹង​កាលពី​ថ្ងៃទី​១៦ ធ្នូ ២០១៤ នេះ​ថា បន្ទាប់ពី​មាន​បាតុភាព​ផ្ទុះ​បាតុកម្ម​នា​ថ្ងៃទី​២៧ តុលា ២០១៤ កន្លង​មកពី​សំណាក់​រថយន្ត​ធុន​តូច​ដឹកទំនិញ ដោយ​ទាមទា​បន្ធូ​បន្ថយ​ការបង់ពន្ធ និង​បន្ថយ​កុងត្រូល​គយ​ដែលមាន​ច្រើន​កន្លែង នៅលើ​ផ្លូវជាតិ​

លេខ​៥ ចម្ងាយ​៤០ គីឡូម៉ែត្រ​មាន​៤​កន្លែង​នោះ នាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​បាន​ពិនិត្យ​និង​ចុះ​ជួប​ជាមួយ​អភិបាលខេត្ត សម្រេច​អោយមាន​ទីលាន​ត្រួតពិនិត្យ​លើ​រទេសអូស​ដឹកទំនិញ​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​តែមួយ​កន្លែង នៅ​និង​ទីតាំង​មុខ​ផ្សា​រ៉ា​ថ្មី ដោយ​មិនអោយ​មានការ​ត្រួតពិនិត្យ​នៅ​និង​មាត់ច្រក ដែល​អាច​នាំអោយ​កកស្ទះ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍ និង​ទំនិញ​តាម​រថយន្ត ។photo 1

ការបង្កើត​ទីលាន​ត្រួតពិនិត្យ​លើ​ទំនិញ​តាមរ​ទេស​នេះ​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ថ្ងៃទី​១២ កន្លងទៅ ហើយ​ការត្រួតពិនិត្យ​នេះ​ពុំទាន់​មាន​បាតុភាព​តវ៉ា​ពី​សំណាក់​កម្មករ​អូស​រទេស ឬ​ឈ្មួញ​ឡើយ ។ តាមរយៈ​ការត្រួតពិនិត្យ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ឃើញថា​អ្នក​បង់ពន្ធ​នៅតែ​បន្ត​បង់ពន្ធ ចំណែក​អ្នក​គេចវេស​ពី​ការបង់ពន្ធ​តាម​ការ​បំបែក​រូបភាព​ទំនិញ​នៅតែ​បន្ត​មាន និង​តែងតែ​បំផុសបំផុល​ដល់​អ្នកដទៃ​មិនអោយ​បង់ពន្ធ ។ តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​តែងតែ​ណែនាំ​ទាំង​ផ្លូវច្បាប់​ដល់​អាជីវករ និង​អ្នក​អូសរ​ទេស​អោយ​ពួកគាត់​បាន​យល់​ពី​ច្បាប់ និង​កាតព្វកិច្ច​នៃ​ពន្ធគយ ។ បច្ចុប្បន្ន​លោក កំពុងតែ​សិក្សា​បើ​នៅតែមាន​ជនខិលខូច​គេចវេស​មិន​ចូល​ទីលាន​ត្រត​ពិនិត្យ ឬ​មិន​បង់ពន្ធ​ទេ នឹងធ្វើ​ការបង្ក្រាប​តាមច្បាប់​ព្រហ្មទណ្ឌ​ព្រោះ​គិតថា ជា​បទល្មើស​ខុសច្បាប់ ។​
​ការបង្កើតអោយមាន​ទី​លាន​ត្រួតពិនិត្យ​តែមួយ​លើ ទំនិញ​អូស​តាមរ​ទេស​វា​បាន​បញ្ចៀស ការកកស្ទះ​លើផ្លូវ​សាធារណៈ ការកកស្ទះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ មិន​រំខាន​ដល់​ភ្ញៀវ​ទេសចរណ៍ មិន​ថែម​តែប៉ុណ្ណោះ​កាត់បន្ថយ ភាព​ឥត​សណ្តាប់ធ្នាប់​នៅតាម​ផ្លូវ​ចំនុច​ម្តុំ​រង្វង់​មូលនៃ​ច្រកចូល ហើយ​ធ្វើអោយ​ងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ​លើ​ទំនិញ ។​
​សូម​បញ្ចា​ក់ថា ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​ការប្រមូល​ពន្ធគយ គិត​ជា​ប្រាក់​ដុល្លា​ក្នុង​១​ឆ្នាំ​រកបាន​ជាង​១០០​លាន​ដុល្លា ។ ហើយ​ជាមួយនិង​ការអនុវត្តន៍​គោលនយោបាយ​បង់ពន្ធ​១០០% តាម​កំណែ​ទំរង់​ថ្មី​របស់​រដ្ឋាភិបាល លោក ឈួន ហៃ មានជំនឿថា​ចំណូល​ពន្ធ​នឹង​កើនឡើង ព្រោះថា​បច្ចុប្បន្ន​ពីមួយ​ខែ​ទៅ​មួយខែ​ការិយាល័យ តែង​ប្រមូល​គ្រប់​ទៅតាម​ផែនការ​កំណត់ ៕