​កម្លាំង​នគរបាល ក្រុង​ពោធិ៍សាត់ ប្រមូល​ក្រុម​ទីទុយ​ដើរ​យប់​៥​នាក់ ម្នាក់​មាន​ថ្នាំញៀន​៣​កញ្ចប់ ជាប់​និង​ខ្លួន

0


​យុវជន​ចំនួន​០៥​នាក់ ត្រូវ​កម្លាំង​នគរបាល ក្រុង​ពោធិ៍សាត់ បានធ្វើការ​ឃាត់ខ្លួន មកពី​កន្លែង​ផ្សេងៗ​គ្នា ក្នុង​ក្រុង​ពោធិ៍សាត់ យកមក​ដាក់​ក្នុង​ទ្រុង ក្នុងនោះ​ម្នាក់​រកឃើញ​ថ្នាំញៀន ចំនួន​៣​កញ្ចប់ ។ ​ហេតុការណ៍​ឃាត់ខ្លួន​ខាងលើ ធ្វើឡើង​នៅក្នុង​ភូមិ​នានា ក្នុង​ក្រុង​ពោធិ៍សាត់ នៅវេលា​ម៉ោង ៨​

យប់ ដល់​ម៉ោង​១២​យប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ ជន​ឃាត់ខ្លួន​ខាងលើ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង​ជាប់ ពាក់ព័ន្ធ​ថ្នាំញៀន ទី​១​ឈ្មោះ សេត សា​លឹម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រកឃើញ​IMG_2200

ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​តូច ទី​២​ឈ្មោះ ស៊ឹម ហ្វី​ន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ទី​៣​ឈ្មោះ អ៊ុង រដ្ឋា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ទី​៤​ឈ្មោះ ស្លេះ ហ៊ូ​សេន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំង​៤​នាក់​ខាងលើ រស់នៅ​ភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្ដ​ពោធិ៍សាត់ និង​ទី​៥​ឈ្មោះ សន ចាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​២ ឃុំ​សាំ​ហេង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ដ​ពោធិ៍សាត់ ។​IMG_2197
​ប្រភព​បាន​បន្ដទៀតថា ការឃាត់ខ្លួន​អ្នក​ខាងលើនេះ សុទ្ធ​ជា​មុខសញ្ញា​ជាប់​ពាក់ព័ន្ធ​សារធាតុ​ញៀន ក្នុងចំណោម​៥​នាក់ ម្នាក់​ឈ្មោះ សេត សា​លឹម រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​៣​កញ្ចប់​តូច នៅក្នុង​ខ្លួន ចំណែក​អ្នកផ្សេង រងចាំ​ធ្វើការ​ពិនិត្យ​តាមរយៈ​ទឹកនោម​ទើប​ដឹង នឹង​ត្រូវធ្វើ​យ៉ាងម៉ិច​បន្ដ ៕