កម្លាំង​នគ​បាល​អធិការដ្ធាន​ស្រុក​បារាយរណ៍​សហកា​រ​ជាមួយ​កម្លាំង​អធិការដ្ធាន​ខណ្ឌឬស្សីកែ​វចុះ​ចាប់​មេខ្លោង​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់​តាម​ដីការ​

​រាជធានី​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​10​និង​40​នាទី ថ្ងៃទី​15 ខែ​មិនា ឆ្នាំ​2014​កម្លាំង​នគ​បាល​អធិការដ្ធាន​ស្រុក​បារាយរណ៍​ដែល​ដឹកនាំ​ដោយ​លោក ស្រី ច័ន្ទ សី​ុ​ណា អធិការរង​ស្រុក​បារាយ​រណ៍ ខេត្ត​កំពង់ធំ សហការ​ជាមួយ​កម្លាំង​នគ​បាល​អធិការដ្ធាន​ខណ្ឌឬស្សីកែ​វ រាជា​ធានី​ភ្នំពេញ ដឹកនាំ​

ដោយ​លោក អី​ុ​វ ឈុន ផេង អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​តាម​ដីការ​លេខ​4184​ចុះ​ថ្ងៃ​ទី​10 ខែ​កញ្ញា ឆ្នាំ​2012 ដោយ​លោក សីុម សា​មើ​ុ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកំពង់ធំ  ពី​បទ​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​នៅ​ចំនុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​5 ជិត​ផ្សា​សាមគ្គី ស្ថិតក្នុង​ភូមិ​សាមគ្គី  សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ដែល​ត្រូវបាន​សមត្តកិច្ច​ធ្វើការ​ឃាត់ខ្លួន​តាម​ដីការ​ពីបទ​ជួញដូរ​គ្រឿងញៀន​នោះ​ឈ្មោះ ស្រួយ ឡូត ភេទ​ប្រុស អាយុ​30​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រស់ ឃុំ​បល្លង្ក័ ស្រុក​បារាយ​រណ៍ ខេត្ត​កំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​លេខ​06B ក្នុង​ក្រុម​ទី​7 ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ បើ​តាម​ប្រភព​ព័ត​មាន​ពី​លោក ស្រី ច័ន្ទ សី​ុ​ណា អធិការរង​ខេត្ត​កំពង់ធំ បានអោយដឹងថា​៖ ជនសង្ស័យ​ដែល​លោក​បាន​ចុះ​សហការ​ហើយ​ឃាត់ខ្លួន​តាម​ដីការ​ពេលនេះ​គឺ​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយះពេល​ជិត​2​ឆ្នាំ​មកហើយ​គឺ​ជនសង្ស័យ​រូប​នេះ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ធំ​បំផុត​នៅក្នុង​ស្រុក​បារាយ​រណ៍ ហើយ​កន្លងមក​កម្លាំង​សមត្តកិច្ច​ស្រុក​បារាយរណ៍​របស់​លោក​បាន​ធ្វើ​ការឃាត់ខ្លួ​ន​បក្សពួក​ជនសង្ស័យ​រូបនេះ​ចំនួន​2​នាក់​រួចមកហើយ​បន្ទាប់​ពី​កម្លាំង​សមត្តកិច្ច​ធ្វើការ​ឃាត់ខ្លួន​បក្សពួ​ក​ជនសង្ស័យ​រូបនេះ​ក៍​បាន​រត់គេច​ខ្លួន​តាំងពី​ឆ្នាំ​2012​មក​ម្លេះ​។ បន្ទាប់​ពី​ឃាត់ខ្លួន​មេខ្លោង​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​រូបនេះ​បាន​ហើយ​កម្លាំង​អធិការ​ខណ្ឌ​ឬ​ស្សី​កែវក៍​បាន​បន្ត​ចុះទៅ​ឆែកឆេរ​បន្ទប់​ផ្ទះជួល​ជនសង្ស័យ​រូប​នោះ​បន្ត​ទៀត​តែ​ពុំ​មាន​ឃើញ​អ្វី​ទេ​។ ជនសង្ស័យ​ត្រូវបាន​នគ​បាល​អធិការដ្ធាន​ខណ្ឌឬស្សីកែវ​ប្រគល់​អោយ​នគ​បាល​អធិការដ្ធាន​ស្រុក​បារាយរណ៍​ដើម្បី​ចាប់ការ​តាម​ផ្លូវច្បាប់​៕​

image (3) image (4)