​បន្ទាប់ពី​បាន​បិទផ្លូវ​ជាតិ​លេខ​៤​មក កម្មករ​ងាក​មក​ដុត​សំបក​កង់ឡាន​នៅមុខ​រោងចក្រ​វិញ​ម្ដង​

0


​ភ្នំពេញ​  ក្រុមកម្មករ​ការិនី​នៃ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​យីហោ​ខេ​បបូ​ខូ​ថប​ដែល​បាននាំគ្នា​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍​មកហើយ​នោះ​បន្ទាប់ពី​នាំគ្នា​ទៅ​ឈរ​បិទ​ផ្លូវជាតិ​លេខ​៤​កាលពី​ថ្ងៃទី​២២ ខែធ្នូ​មកដល់​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៤​នេះ​បាននាំគ្នា​ដុត​សំបក​កង់ឡាន​ថែមទៀត​ដើម្បី​ទាមទារ​ឲ្យ​តំណាង​របស់​ពួកគេ​ចំនួន​៥​នាក់​ដែល​ថៅកែ​ព្យួរ​ពី​ការងារ​ឲ្យ​បាន​ចូលធ្វើការ​វិញ​ប៉ុន្តែ​នៅតែ​មិនទាន់​ទទួលបាន​លទ្ធផល​នៅឡើយ​ទេ​។​4
​រោងចក្រ​ខេ​បបូ​ខូ​ថប​នេះ​មាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​រោងចក្រ​នេះ​បាន​ផ្ទុះ​កូដកម្ម​អស់​រយៈពេល​មួយ​សប្ដាហ៍​មកហើយ​នៅ​មិនទាន់មាន​ដំណោះស្រាយ​សមរម្យ​ណាមួយ​ជូន​កម្មករ​នោះទេ​ ​។​
​តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​រោងចក្រ​នេះ​មាន​កម្មករ​សរុប​ប្រហែល​២.០០០​ពាន់​នាក់​ហើយ​ក្នុងនោះ​មាន​កម្មករ​ចំនួន​ជិត​១.០០០​ពាន់​នាក់​បាននាំគ្នា​ធ្វើ​កូដកម្ម​ចំណែក​កម្មករ​មួយចំនួនទៀត​បាននាំគ្នា​ចូលធ្វើការ​ធម្មតា​តែ​ក្នុង​រោងចក្រ​នេះ​ក៏មាន​សហជីព​ពីរ​គឺ​សហជីព​មួយ​គាំទ្រ​ខាង​ថៅកែ​និង​សហជីព​មួយទៀត គាំទ្រ​ខាង​កម្មករ​ដោយសារតែ​បែបនេះហើយ​ទើប​មានការ​ខ្វែងគំនិត​គ្នា​។ 3 (1)ប្រភព​បន្តថា​ការផ្ទុះ​កូដកម្ម​នេះ​ធ្វើឡើង​អស់​រយៈពេល​ប្រហែល​មួយ​សប្ដាហ៍​មកហើយ​បន្ទាប់ពី​ថៅកែ​បានសម្រេច​ព្យួរការងារ​ដល់​តំណាង​សហជីព​ចំនួន​៥​នាក់​ពី​ការងារ​មក​នោះ​។​ក្រោយមក​ក៏​ផ្ទុះ​កូដកម្ម​តែម្ដង​គឺ​ខាង​កម្មករ​បានទាមទា​រ​ឲ្យ​ថៅកែ​ទទួលយក​តំណាង​របស់​ពួកគេ​ចំនួន​៥​នាក់​នោះ​ឲ្យ​ចូលធ្វើការ​វិញ​។​ការធ្វើ​កូដកម្ម​នេះ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​អាជ្ញា​ក្រុង​ក៏​ធ្លាប់​ចុះទៅ​ធ្វើការ​ពន្យល់​ណែនាំ និង​សម្របសម្រួល​ដល់ក​ម្មក​រដែរ​តែ​នៅតែ​មិនអាច​ត្រូវរ៉ូវ​គ្នា​ឡើយ​ពោលគឺ​កម្មករ​នៅតែ​នាំគ្នា​ធ្វើ​កូដកម្ម​ដដែល ហើយ​ខាង​ថៅកែ​ក៏​មិនទាន់​បន្ទន់ឥរិយាបថ​ជាមួយ​កម្មករ​ដែរ​។​នៅ​ព្រឹក​កើតហេតុ​នេះ​កម្មករ​បាន​ដុត​សំបក​កង់ឡាន​នៅមុខ​រោងចក្រ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​មិនមាន​ការប៉ះទង្គិច​គ្នា​ឬ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​៕1 (1)