​ក្នុង​ខេត្តកំពង់ឆ្នាំង ត្រី​ប្រហុក​ចាប់ផ្តើម​ត្រូវ​បណ្តើរៗ​ហើយ ​​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ផល​នេសាទ​ពេញ​មួយថ្ងៃ​ដែល​ដឹកនាំ​ដោយ​លោក សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល

0

ខេត្តកំពង់ឆ្នាំង បានអោយ​ដឹ​យ​ដឹងថា ត្រី​រៀល ត្រី​លិញ សម្រាប់ធ្វើ​ប្រហុក កាលពី​ថ្ងៃទី​២៥ ម្សិលមិញ​តម្លៃ​ក្នុង​១​គីឡូក្រាម​១២០០​រៀល និង​ថ្ងៃទី​២៦​នេះ តម្លៃ​ត្រី​ក្នុង​១​គីឡូក្រាម​១១០០​រៀល ដោយឡែក​ត្រី​ច្រកែង តម្លៃ​១​គីឡូក្រាម​៣៥០០​រៀល ។​

ផល​នេសាទ​នៅក្នុង​ខ្នើត​ខែបុស្ស​៥​កើត​នេះ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤​នេះ ត្រី​ប្រហុក ប្រភេទ​លេខ​៣ ចាប់ផ្តើម​ត្រូវ​បណ្តើរៗ​ហើយ គឺ​ចាប់ពី​ម៉ោង ៩​ព្រឹក រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ នៅ​ទីតាំង​ដែន​នេសាទ​តំបន់​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។4
​លោក សេង ប៊ុន​ឈឿន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​អោយដឹងថា​ត្រី​ធំៗ​ថយចុះ​មូលហេតុ​ធ្លាក់ភ្លៀង​នៅក្នុង​រដូវ​ខ្នើត ឆ្នាំ​២០១៤​នេះ ត្រី​ប្រហុក​នឹង​អាច​ត្រូវ​ចាប់ពី​ថ្ងៃទី​២៦ ទី​២៧ បន្តទៀត​ប្រសិនបើ​មេឃ​ស្រឡះ​មិន​ប្រែប្រួល ការប្រៀបធៀប​ទិន្នផល​ត្រី ទៅនឹង​ឆ្នាំ​២០១៣​កន្លងទៅនេះ លោក​សេង​ប៊ុន​ឈឿន បាន​បញ្ជាក់ថា ពុំទាន់​អាចសន្និដ្ឋាន​ឬ​កំណត់​បាន​នៅឡើយ​ទេ ។​3
​ ​លោក សេង ប៊ុន​ឈឿន បានអោយដឹងថា​ត្រី​ប្រហុក ចាប់ពី​ខ្នើត​ខែបុស្ស (​ខែធ្នូ​)​នេះ​ទៅ នៅតាម​ដែន​នេសាទ​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ត្រី​បានចាប់ផ្តើម​ត្រូវជា​បណ្តើរៗ​តែ​នៅ​មិនទាន់​ត្រូវ​ច្រើន​ទេ​។​ឆ្នាំនេះ​ក៏ដូចជា​ឆ្នាំមុនៗ​ដែរ​ផ្នែក​ជំនាញ​រដ្ឋបាល​ជលផល​បាន​សហការ ជាមួយ​អាជ្ញាធរ​ដែនដី​រៀបចំ​ទីតាំង សម្រាប់​ប្រជាពលរដ្ឋ ចុះមក​ធ្វើ​ប្រហុក​ផ្អក មាន​៥​កន្លែង2

ក្នុងនោះ​ទី​១-​នៅ​ចុង​កោះ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​, ទី​២-​នៅ​ព្រែ​ករាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ,​ទី​៣-​នៅ​កំពង់ប្រាសាទ ក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​, ទី​៤-​នៅ​តា​ជេស ក្នុង​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច និង​ទី​៥-​នៅ​ព្រែក​គន្លង កំពង់ត្រឡាច​ក្រោម​ក្នុងស្រុក​កំពង់ត្រឡាច ៕1