ផ្ទុះ​កំប៉ុង​ហ្គាស់​ឆេះ​ហាង​លក់​ការ​ហ្វេ​ផ្អើល​ភ្ញៀវ​ទាំង​ព្រឹក​តែ​ពន្លត់​ទាន់ពេល​

0

​ខេត្តបាត់ដំបង​៖​ហាង​លក់​ការ​ហ្វេ​មួយកន្លែង​ដែល​គេ​ស្គាល់​ថា ជា​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ចេញពី​ខាងក្នុង​ចង្ក្រាន​ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស់ តែ​បាន​ប្រជាពលរដ្ឋ​នៅ​ជិតខាង​នាំគ្នា​ជួយ​ពន្លត់​ទានពេល គ្រាន់តែ​ឆេះ​សម្ភារៈ​នៅ​ខាងក្នុង​ផ្ទះ​អស់រលីង តែ​មិន​រាលដាល​

ដល់ផ្ទះ​ទាំងមូល​ទេ ហើយក៍​គ្មាន​ន​ណា​ម្នាក់​ស្លាប់​និង​រងរបួស​ផងដែរ គ្រាន់តែ​ផ្អើល​ភ្ញៀវ​មក​ផេ​ក​ការ​ហ្វេ រត់​ប្រ​សេក​ប្រសាច​ប៉ុ​ណ្ណុះ​។​download (3)
​ហេតុ​ការ​នេះ​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៨​ធ្នូ​ឆ្នាំ​២០១៤​នេះ​នៅ​ចំណុច​ក្បែរ​ផ្សារ​វត្ត​លៀប ស្ថិតក្នុង​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ​ងី វណ្ណៈ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​កង​រា​អាវុធហត្ថ មាន​ប្រពន្ធ​ឈ្មោះ ហាស់​មាស អាយុ​៣១​ឆ្នាំ ជា​អ្នកលក់​គុយទាវ​និង​ការ​ហ្វេ​នៅ​កន្លែងកើតហេតុ​ខាងលើ​។​download (1)
​ប្រភព​បាន​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា អគ្គីភ័យ​នេះ​បណ្តាលមកពី​ការផ្ទុះ​កំប៉ុង​ហ្គាស់​ដែល​ម្ចាស់ផ្ទះ​ទុក​គរ​ក្នុង​កញ្ច្រែង​នៅ​ជិត​ចង្ក្រាន​បាយ​ទុក​សំរាប់​លក់ ដល់ពេល​វា​ក្តៅ​ក៍​ផ្ទុះឡើង​មួយ​ហើយ​មួយទៀត​មិន​ឈប់​ក៍​បង្ក​ជា​អណ្តាតភ្លើង​សណ្ធោសន្ធៅ ផ្អើល​ដល់​អ្នកភូមិ​នាំគ្នា​យក​ប៉​ពង់​ពន្លត់អគ្គីភ័យ​មកជួយ​ពន្លត់ ទើប​រលត់​តែ​ពេលនោះ​ក៍មាន​រថយន្ត​ពន្លត់អគ្គីភ័យ​មកជួយ​បាញ់​ពន្លត់​អស់​ទឹក​១​រថយន្ត​ផងដែរ ទើប​មិន​បណ្តាលឱ្យ​រាលដាល​ដល់​កន្លែង​ផ្សេង​និង​ផ្ទះ​ទាំងមូល​។​download (2)
​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា នេះ​ជាការ​ឈ្វេស​ប្រ​ហេស របស់​ម្ចាស់ផ្ទះ​នេះ​សំណាងល្អ បំពង​ហ្គាស់​ដប​ធំ​ដែល​ទុក​នៅ​ជិត​នោះ​វា​មិន​ផ្ទុះ បើ​ផ្ទុះ​វិញ​ប្រហែលជា​ផ្ទះ​នៅ​ជុំវិញ​នេះ​ត្រូវ​ឆេះ​ជួយ​ពន្លត់​មិនទាន់​ទេ ព្រោះ​បំពង​ហ្គាស់​ធំ​នេះ​វា​មាន​ចំហេះ​ខ្លាំងណាស់ ។​ចំណែក​ការខូចខាត​វិញ​នៅ​មិនទាន់​ដឹង​អស់​ប៉ុន្មាន​នៅឡើយ​ទេ តែ​គ្រាន់តែ​ដឹងថា​សម្ភារៈ​នៅក្នុង​ផ្ទះ​ឆេះ​ខ្ទេច​ទាំងអស់​៕​download