សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ព័ទ្ធចាប់​ជនសង្ស័យ​៣​នាក់​និង​គ្រឿងញៀន​មួយចំនួនធំ​ផ្អើល​ពេញ​ខ​ណ្ទ​៧​មករា​

​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មករា​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ព័ទ្ធ​ចាប់​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​និង​ដកហូត​បាន​គ្រឿងញៀន​មួយចំនួនធំ ដែល​ការ​ព័ទ្ធចាប់​ជនសង្ស័យ​នេះ​គឺ​បាន​ធ្វើឡើង​នៅតាម​បណ្តោយ​ផ្លូវ​២១៧ ស្ថិតនៅ​ក្នុង​សង្កាត់​អូ​ឬ​ស្សី​២ ខណ្ឌ​៧​មករា វេលា​ម៉ោង​៩​

និង​៥៥​នាទី​យប់​ថ្ងៃទី​១៨​ខែ​មីនា​ឆ្នាំ ២០១៤​។​
​ចំពោះ​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​សង់​ប៊ិច​សេ​១១០​ចំនួន​២​គ្រឿង​របស់​ជនសង្ស័យ ពណ៌​ខ្មៅ​ដែល​មាន​ស្លាក​លេខ ភ្នំពេញ​1BQ-7867 និង​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-1394 ។​
​គេ​មិន​ទាន់​ដឹង​ថា​គ្រឿងញៀន ដែល​សមត្ថកិច្ច​ពទ្ធ័​ចាប់​បាន​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​? ហើយ​ជនសង្ស័យ​ក៏​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដែរ​ដោយសារតែ​សមត្ថកិច្ច​ខណ្ឌ​៧​មករា មិន​បាន​ផ្តល់​ប្រភពព័ត៌មាន ថែមទាំង​មិន​ចង់​អោយ​អ្នកសារព័ត៌មាន​ផ្ដិត​យក​រូបភាព​ជនសង្ស័យ​ថែមទៀត​ផង​។ ប៉ុន្តែ​បើ​តាម​ប្រភពព័ត៌មាន​ក្រៅ​ផ្លូវការ​ដែល​អ្នក​យក​ព័ត៌មាន​ទទួល​បាន​ឱ្យដឹងថា នៅក្រោម​កែបម៉ូតូ​ជនសង្ស័យ​ខាងលើ​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនូ​ន​៣​ដើម​និង​គ្រឿងញៀន​មួយចំនួនធំ​។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​ធ្វើការ​សាកសួរ​៕

0 1 2