សណ្ដាប់ធ្នាប់​សាលាខណ្ឌ​ដូនពេញ​រង​កា​រិះគន់​ពី​ប្រជា​ពល​រដ្ន​ ​រឿង​ដើរដាក់​ខែ​កន្លែង​លក់​ដូ​រតាម​ចិញ្ចើមផ្លូវ​

​រាជធានី​ភ្នំពេញះ​ប្រជាពលរដ្ន​ដែល​មាន​មុខរប​រតូច​តា​ច​ហើយ​បាន​លក់ដូរ​នៅ​តាម​ចញ្ចើមផ្លូវ​បន្តិចបន្តួ​ច​ដើម្បី​បានថវិការ​យកទៅ​ចិញ្ចឹម​ក្រពះ​និង​ចិញ្ចឹម​កូនចៅ​បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ដល់​ក្រុម​សណ្ដាប់ធ្នាប់​សាលាខណ្ឌ​ដូនពេញ​បន្ទាប់ពី​ក្រុម​សណ្ដាប់ធ្នាប់​ទាំងនេះ​បាន​ដើរ​ធ្វើ​ព្យុះ​ធ្វើរ​

ភ្លៀង​បង្ករ​អោយមាន​ភាពភ័យខ្លាច​យ៉ាងខ្លាំង​ដល់​ប្រជា​ពលរដ្ធ​ទន់ខ្សោយ​ហើយ​មិន​តែ​ប៉ុណ្ណោះ​ទេ​បាន​ដើរ​គម្រាម​យក​លុយ​ដាក់​ខែ​តាម​កន្លែង​លក់ដូរ​ក្បែរ​ចិញ្ចើម​ផ្លូវ​ជាច្រើន​កន្លែង​ដែល​នៅក្នុង​ទឹកដី​ខណ្ឌ​ដូនពេញ​ទាំងមូល​ផង​ដែរ​ប្រសិនជា​អ្នកលក់​ណាមួយ​មិន​ព្រម​បង់លុយ​ខែ​អោយ​ពួកគេ​ទេ​ពួក​គេ​គំរាម​មិន​អោយ​លក់​ហើយ​យក​រថយន្ដ​របស់​គណ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​មក​លើក​យក​របស់រប​រ​ពួកគាត់​ដូច​ជា​ចោរប្លន់​អញ្ចឹង​ដោយ​ឃើញ​ទង្វើ​បែបនេះហើយ​ទើប​អ្នកលក់ដូរ​ខ្លះ​គាត់​មិន​ហ៊ាន​តតាំង​ក៏​ចេះតែ​ទ្រាំ​បង់​អោយ​រៀងរាល់​ខែ​ទៅ​ទោះបីរ​ក​បាន​ឬ​មិន​បាន​ក៏​ដោយ​ព្រោះ​ព​យក​គាត់​គ្មាន​ជម្រើស​។​បើ​តាម​ស្ត្រី​មា្ន​ក់​ដែល​លក់ដូរ​បន្ដិចបន្តួច​នៅមុខ​ក្រុមហ៊ុនទូរស័ព្ទ​មិត្រ​ហ្វូន​ក្បែរ​រង្វង់​មូល​កាំភ្លើង​កួច​កាណុង​(​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​ខាងលិច​)​ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​បាន​ប្រាប់​អ្នកយក​ព័ត​មាន​យើង​ទាំង​ទឹកភ្នែក​រលីងរលោង​ថាះ​គាត់​មាន​ការ​ពិបាកចិត្ត​យ៉ាងខ្លាំង​គាត់​គ្មាន​មុខរបរ​អ្វី​ទេ​គឺ​លក់ដូរ​បន្ដិចបន្តួច​បណ្ណោះ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​នេះ​ហើយ​គាត់​ពុំ​ហ៊ាន​លក់​នៅ​ពេល​ថ្ងៃ​ទេ​ព្រោះ​ខ្លាច​មាន​ការប៉ះពាល​ដល់​ចរាចរណ៍​គេ​គាត់​សុខចិត្ត​លក់​នៅ​ពេលយប់​ដើម្បី​បាន​លុយកាក់​ខ្លះ​ចិញ្ចឹមជីវិត​ជា​រៀងរាល់​ខែ​គាត​ត្រូវបាន​ក្រុម​សណ្ដាប់ធ្នាប់​សាលាខណ្ឌ​ដូនពេញ​មក​យក​លុយ​គាត់​ជា​រៀងរាល់​ខែ​ក្នុង​មួយ​ខែ​គឺ​គាត់​ត្រូវ​បង់​អោយ​៣០​ដុល្លារ​ដើម្បី​បាន​លក់​នៅ​កន្លែង​នេះ​ទោះបីជា​គាត់​សុំ​អង្វរ​យ៉ាងណា​ក៏​ពួលគេ​មិន​ព្រម​ដែរ​ហើយ​ពួកគេ​ថា​បើ​មិន​បង់​អោយ​ទេ​គេ​នឹង​យក​រថយន្ដ​មក​លើ​យក​អីវ៉ាន់​ទៅ​ទាំងអស់​មិន​អោយ​លក់​ទេ​ហើយ​គេ​បាន​ប្រាប់ថា​គេ​មាន​រហ័ស​នាម​M02​ហើយ​គេ​ឈ្មោះ​វិ​រះជា​អ្នក​បើបរ​រថយន្ដ​អោយ​លោក​សុខ​សម្បត្តិ​អភិបាលខណ្ឌ​ដូនពេញ​ទៀតផង​។​គួរបញ្ជាក់​ផងដែរ​ថា​សណ្ដាប់ធ្នាប់​សាលាខណ្ឌ​ដូនពេញ​ត្រូវបាន​ប្រជា​ពលរដ្ធ​អោយ​ជាប់​ចំណាត់ថ្នាក់​លេខ​១​ហើយ​ខាង​ដើរ​យក​លុយ​ដាក់​ខែ​នឹង​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ទី​សា​ធា​រណះ​កុំ​ថា​ឡើយ​តែ​អ្នកលក់​ក្បែរ​ចិញ្ចើម​ផ្លូវ​សូប្បី​តែ​អ្នក​លក់​អំពៅ​សាង​តាម​រង្វង់​មូល​វត្ត​ភ្នំ​ក៏​ក្រុម​សណ្ដាប់ធ្នាប់​នេះ​មិន​លើ​លែង​ដែរ​ប្រជា​ពលរដ្ធ​មានការ​ត្រេកអរ​ពេល​ឃើញ​ក្រុម​សណ្ដាប់ធ្នាប់​សាលាខណ្ឌ​ដូនពេញ​ទាំងនោះ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ទី​សា​ធាណះបាន​ល្អ​នោះ​ក៏​ប៉ុន្តែ​គេ​នៅ​មិនទាន់​ឃើញថា​នៅ​មា​ប្រសិទ្ធភាព​នៅ​ឡើង​នោះ​ទេ​គឺ​បាន​តែ​មួយ​ដង្ហើបចង្រិត​តែ​ប៉ុណ្ណោះដូ​ចជា​អ្នកលក់​នំ​ប័ង្ក​សាច់នៅ​ជិត​រង្វង់​មូល​ជ្រោយចង្វារ​ផ្លូវ​លេខ​៩៣​អញ្ចឹង​ឃើញ​នាំគ្នា​ចុះ​ចាប់​ដាក់​ឡាន​ឈប់​អោយ​លក់​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ស្រាប់តែ​ឃើញ​លក់​ដ៏​ដែលមាន​ជាច្រើន​កន្លែង​ទៀត​ដូចជា មុខ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ មុខ​មន្ទី​ពេទ្យ​កេតុ​មាលា មុខ​ផែ​ថ្ម ជាដើម​និង​កន្លែង​ជាច្រើន​ទៀត​។​គេ​ពុំ​ដឹង​ថា​លុយ​ដែល​ក្រុម​សណ្ដាប់ធ្នាប់​សាលាខណ្ឌ​ដូនពេញ​ដើរដាក់​ខែ​រៀងរាល់​ខែ​តាម​កន្លែ​ង​លក់​ក្បែរ​ចិញ្ចើម​ផ្លូវ​ជាច្រើន​កន្លែង​នៅ​ក្នុង​ខណ្ឌ​ដូនពេញ​ទាំងមូល​ក្នុង​មួយខែៗ​រាប់​លាន​នោះ​ពួកគេ​យក​ទៅ​បង់​ចូលរ​ដ្ធ​ដែរ​ឬ​អត់​នោះ​ទេ​?​តែ​បើ​តាម​ការ​អោយ​ដឹង​ចូល​ហោប៉ៅ​ច្រើនជាង​។​ប្រជា​ពលរដ្ធ​បាន​សំណូពពរ​ដល់​លោក​សុខ​សម្បត្តិ​អភិបាលខណ្ឌ​ដូនពេញ​សូមមេត្តា​ជួយ​ចាត់វិធានការ​រឿងនេះ​អោយបាន​ឆាប់រហ័ស​ផង​ប្រសិនជា​សាលាខណ្ឌ​ដូនពេញ​គ្មាន​វិធានការ​ចាត់ការ​ទេ​ពួកគាត់​នឹង​នាំគ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​មិន​ខាន​៕​

image (3) image (4)