បុរស់​ម្នាក់​ប្រពន្ធ​មាន​ផ្ទៃពោះ​វ៉ា​កង​យូរ​ជូ​មាត់ ចាប់​ក្មេងស្រី​២​នាក់​រំលោភ ត្រូវ​នគរបាល​ចាប់​ញាត់​ទ្រុង​

0

ខេត្តបន្ទាយមានជ័យ
ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​សួរនាំ ក្រោយពី​មាន​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ចំនួន​២​នាក់​ក្នុងចំណោម​ក្នេ​ង​ប្រុស​ស្រី​១០​នាក់​ផ្សេងទៀត បានមក​ប្តឹង​ថា ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ស្រី​របស់​ពួកគាត់​ជា​បន្តបន្ទាប់ កាលពីពេល​កន្លងទៅ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ​ចាត់ការ​តាមច្បាប់​។​1485081_414144195427936_7911920299536763517_n
អធិការនគរបាល​ស្រុក​មង្គល​បូរី លោក ស៊ី ឌី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ មឿ​ន សេត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករសំណង់ រស់នៅ​ភូមិ​តា​សល ឃុំ​ចំណោម ស្រុក​មង្គល​បូរី ជនសង្ស័យ​រូបនេះ​មាន​ប្រពន្ធ​ហើយ​នាង​កំពុងមាន​ផ្ទៃពោះ​។​ជនសង្ស័យ​ត្រូវបាន​នគរបាល​ចាប់ខ្លួន​កាល ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥​កន្លងទៅ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់ ក្មេងស្រី​ម្នាក់​ឈ្មោះ ល ស វ អាយុ​១២​ឆ្នាំ ខ​ណះ​ដែល​ក្មេងស្រី​រងគ្រោះ​ជិះ​កង់​ត្រលប់​ពី​សាលារៀន​ទៅផ្ទះ ដល់ទី​ស្ងាត់​នៅ​ចំនុច​ទំនប់ទឹក​តាប៉ាង ជនសង្ស័យ​បាន​ចាប់​ប​ណ្តួ​ល​កង់​ហើយ​អូស​ក្មេងស្រី​រងគ្រោះ​ចូល ក្នុងព្រៃ​ក្បែរ​នោះ​រួច​រំលោភ​រហូត​បានសម្រេច​ហើយក៏​រត់​គេចខ្លួនបាត់​ស្រមោល​។​ក្រោយមក​ក៏មាន​ពលរដ្ឋ​មកប្តឹង​ពី​បញ្ហា​នេះ​។​10441242_414144208761268_7319984072976587004_n
លោក សិទ្ធិ ឡោះ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ការងារ​ព្រហ្ម​ទ​ណ្ឌ័ បាន​ឲ្យ​ដឹងថា ក្រោយ​សួរនាំ​រកឃើញថា កាលពី​ថ្ងៃទី​៦ ខែមករា កន្លងទៅ​ជនសង្ស័យ​រូបនេះ​ក៏​ធ្លាប់ធ្វើ សកម្មភាព និយាយ​បន្លាច​ក្មេងប្រុស​ស្រី​សិស្សសាលា​៩​នាក់​ផ្សេងទៀត នៅ​ចំនុច​លើ​ទំនប់​កុងស៊ី​គ្រា ដែល​ក្មេងរងគ្រោះ​ទាំងនោះ​ចេញពី​រៀន ដោយ​ជនសង្ស័យ​បាន​កុ​ហុក​ក្មេង​ទាំងនោះ​ថា​នៅខាងមុខ​មាន គេ​ចាំ​ចាប់​ក្មេង​ញាត់​កា​រ៉ុង​យកទៅលក់ ក្មេង​ទាំង​នោះបាន​មាន​អារ​ម្ម​ខ្លាច​ហើយក៏​ត្រូវ​ជនសង្ស័យ​នាំចូល ទៅ​ពួន​ក្នុងព្រៃ តែ​ក្មេងស្រីៗ​៦​នាក់​ត្រូវ​10429305_414144152094607_4284122589089410193_nជនសង្ស័យ​បង្គាប់​ឲ្យ​ដោះ​ខោអាវ​ចេញ​និង​បាន​ឲ្យ​ដេក​ក្នុងព្រៃ ភ្លាមនោះ​ជនសង្ស័យ​បាន​រំលោភ​ក្មេងស្រី​ម្នាក់​បានសម្រេច តែ​ត្រូវបាន​អ្នកស្រុក​ឆ្លងកាត់​ទីនោះ​ឃើញ ទាន់​ក៏​ស្រែក ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏បាន​រត់គេចខ្លួន​និង​បន្សល់ទុក​ស្បែកជើង ទើប​ក្រោយ ប្រព្រឹត្ត​ជា​លើក​ទី​២​សមត្ថកិច្ច​ចាប់ខ្លួនបាន ហើយក៏​ដឹងថា​បទល្មើស​ទាំង​២​ករណី​គឺ​ជនសង្ស័យ​តែមួយ​។
ក្រោយ​សួរនាំ ជនសង្ស័យ​រូបនេះ​ត្រូវ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ក​សា​ងំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕