​​ភ្ញៀវ​ទេសចរណ៍​មកលេង​កំសាន្ត​ក្នុង​ក្រុង​កំពង់ឆ្នាំង​ច្រើនជាង​មុន ព្រោះតែ​ក្រុង​កំពង់ឆ្នាំង បាន​កែលំអរ​នូវ សោភ័ណភាព អនាម័យ​និង​សណ្តាប់ធ្នាប់ ប្រសើរ​ជាង​មុន​

0

​កំពង់ឆ្នាំង​៖​ ​បន្ទាប់ពី​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រជុំ​ដាក់ចេញ​នូវ​វិធានការ​ក្តៅ​អោយ លោក​អភិបាលក្រុង ក៍​ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ដល់​អនាម័យ​សោភ័ណភាព បរិស្ថាន និង​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​នៅតាម​បណ្តា ស្រុក​ទាំង​៧​ក្នុង​ខេត្ត ផង ដែរ ដើម្បី​ធ្វើអោយ​អ្នក​ទេសចរណ៍​មក​កំសាន្ត​ច្រើន​ក្នុង​ខែ​នេះ ទើប អនាម័យ បរិស្ថាន សណ្តាប់ ធ្នាប់ និង​សោភ័ណភាព ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​អភិវឌ្ឍន៍ និង​កែលំអរ​យ៉ាង​ល្អប្រសើរ ។​DSC06201
​ ​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥​កន្លងមកនេះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត បានដាក់​ចេញ​នូវ​វិធានការណ៍​និង​ផែនការ​ថ្មីៗ ដោយ​លោក​បាន​មានប្រសាសន៍ថា​៖ គ្រប់​មន្ទីរ​ដែល​ពាក់ព័ន្ធ ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង និង​អាជ្ញាធរ​ស្រុក​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ចំពោះ អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និង​សោភ័ណភាព នៅក្នុង​ក្រុង​កំពង់ឆ្នាំង តាម​ទីផ្សារ និង​តាម​បណ្តា​ទីប្រជុំជន​នានា​។​DSC06333ដោយឡែក​នៅតាម​សួនច្បារ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​មានដូចជា​៖ សួន​នាង​កណ្តៀតក្អម សួន​ត្រី​គល់រាំង និង​នៅតាម​ច្រាំង ទន្លេ​ផ្សារ​ក្រោម​ត្រូវតែ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ជាប្រចាំ នូវ​ការធ្វើ​អនាម័យ និង​សណ្តាប់ធ្នាប់ ព្រោះ​កន្លែង​ទាំងនោះ​គឺជា​កន្លែង​ដែល​ភ្ញៀវ​ជាតិ អន្តរជាតិ ចេញចូល​ទស្សនា​ច្រើនជាងគេ​។ ចំណែក​នៅ​ផ្សារឆ្នាំង និង​ផ្សារ​លើក៍​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​កុំអោយ​មានការ​លក់ ដូរ​លៀន​លយ​មកលើ​ចិញ្ចើមផ្លូវ ដែល​អាច​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ អនាម័យ និង​សោភ័ណភាព​ក្នុង​ទីក្រុង អ្នក​រឹង​រុស​ត្រូវធ្វើ​ការផាកពិន័យ​។​DSC06337
​ ​ក្រោយពី ការចាត់​វិធានការណ៍​ក្តៅ​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រួចមក​គេ​បានឃើញ នៅ​សួន​នាង​កណ្តៀតក្អម ត្រូវបាន​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ​បានល្អ ជា​បន្តបន្ទាប់ ហើយ​ចំពោះ​រូបសំណាក​នាង​កណ្តៀតក្អម រូបសំណាក​គ្រុឌ​ទ្រ​ឆ្នាំង រូបសំណាក នាង​គ​ង្ហី​ង និង​រូប​ត្រី​គល់រាំង​វិញ​គេ​ក៏​បានឃើញ​មានការ​លាប​ពណ៌​ថ្មី​យ៉ាង​ស្រស់ស្អាត​គួរអោយ គយគន់ សំរាប់ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តជាតិ​ដែល​មកលេង​កំសាន្ត​ច្រើន​ផងដែរ​។​DSC06335
​លោក នូ ផល្គុណ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានអោយដឹង​នៅក្នុង​ថ្ងៃ​ឬី​២៧ ខែ​មក រា​នេះ​ថា​៖​នៅ​ដើមខែ​មករា​ឆ្នាំនេះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តជាតិ​មក​កំសាន្ត​មានការ​កើនឡើង​​គួរអោយកត់សម្គាល់ ភ្ញៀវ​ទាំងអស់នោះ​ភាគច្រើន​បានមក​ដើរ​ទស្សនា​លេង​នៅតាម​សួន​ផ្សារ​​ក្រោម​និង​ជិះ​កាណូត​ទស្សនា​តាម​ដង​ទន្លេ​ផ្សារ​ក្រោម​ក្រុង​កំពង់ឆ្នាំង​។ ដោយឡែក​នៅតាម​រម ណី​យ​ដ្ឋា​ន នានា​តាម​ស្រុក​មួយចំនួនទៀត ក៏មាន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​ផងដែរ ការ កើនឡើង​នៃ​ភ្ញៀវ​ទេសចរណ៍​ទាំងនេះ គឺជា​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​កាត់ បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​យើង​៕ DSC06336 DSC06334DSC06331