ឪពុកមា​ស្រវឹងស្រា​ហ៊ាន​ចូលចាប់​ឱប​ក្មួយ​ស្រី​នៅក្នុង​បន្ទប់ទឹក​

0

  បាត់ដំបង​: ករណី​ប៉ុនប៉ង​រំលោភ​មួយ​ដែល​ជិត​នឹង​បានសំរេច​បានកើត​ឡើង​កាលពី​ថ្ងៃទី​27-1-15​វេលា​ម៉ោង​9,40​នាទី​យប់ ត្រង់ចំនុច​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​បន្ទាប់ពី​បុរស​ដែល​ត្រូវជា​ឪពុកមា​ស្រ​វុ​ឹ​ង​ជោគជាំ​ហ៊ាន​ចូលទៅ​ចាប់​ឱប និង​សំរាត​ក្មួយ​របស់​ខ្លួនឯង​នៅក្នុង​បន្ទប់ទឹក​ខណ​:​ពេលដែល​នាង​ស្លៀក​កន្សែង​ចោមពុង​បំរុង​imageងូតទឹក ។
យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ដែល​អះអាង​ដោយ​លោក​វរ​:​សេនីយ៍​ទោ
គិត ហ៊ាង អធិការនគរបាល​ស្រុក​មោងឫស្សី​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​កូនស្រី​របស់​អ្នកស្រី​ដែលមាន​ឈ្មោះ ល ម ច អាយុ​19​ឆ្នាំ បាន​ចោមពុង​កន្សែង​ចុះទៅ​ងូតទឹក​នៅក្នុង​បន្ទប់ទឹក ខាងក្រោម​ផ្ទះ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​នាទី​ផង​ក៏​ស្រាប់តែ​ឮ​សំលេង​នាង​ស្រែក​យ៉ាងខ្លាំង​ចេញពី​ក្នុង​បន្ទប់ទឹក​ដែល​ធ្វើអោយ​អារម្មណ៍​របស់គាត់​បាន​គិតថា​នាង​ប្រាកដជា​ឆក់​ខ្សែភ្លើង​ជាមិនខាន​ទើប
គាត់​បាន​ស្ទុះ​ចុះពីលើផ្ទះ​រត់​តំរង់​ទៅរក​កុងតាក់​ភ្លើង​ដើម្បី​បិទ​ផ្តាច់​ចរន្ត ហើយ​បាន​មួយ​ភ្លែត​គាត់​ក៏​បើក​ឡើងវិញ​ក៏​ស្រាប់​ទេ​ឃើញ​យុវជន​ម្នាក់​ដែលមាន​ឈ្មោះ ហ៊ាន រស្មី ហៅ​សុខ អាយុ​25​ឆ្នាំ​ដែល​ត្រូវជា​ប្អូន​របស់គាត់​ហើយ​មាន​ទីលំនៅ នៅជាប់​គ្នា​បាន​រត់​ចេញពី​ក្នុង​បន្ទប់ទឹក​ចូលទៅ​សំងំ ក្នុងផ្ទះ​របស់​វា​បាត់​ឈឹង ចំណែក​កូនស្រី​របស់គាត់​គឺ​បាន​របូត​កន្សែង​ចេញពី​ខ្លួន​អស់​ទៅហើយ​ទើប​គាត់​សំរេចចិត្ត​ប្តឹងទៅ​សមត្ថកិច្ច​តែម្តង ។​១១១
ដោយឡែក​នារី​រងគ្រោះ​បាន​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខណ​:​ពេលដែល​នាង ចោមពុង​កន្សែង​ចូលទៅក្នុង​បន្ទប់ទឹក​ដោយ​បំរុង​នឹង​ងូតទឹក​ហើយ​មិនទាន់​ទាំង​បាន​បិទទ្វារ​បន្ទប់ ផង​នោះ​ក៏​ស្រាប់តែ​ឃើញ​ពូ​សុខ រត់​ចូលទៅក្នុង​បន្ទប់ទឹក​នោះដែរ​ហើយ​គាត់​ស្លៀក​តែ​ខោ​លី​អូ​តែមួយគត់​ប៉ុណ្ណោះ ព្រមទាំង​បាន​ចាប់ទាញ​កន្សែង​នាង​របូត​ចេញពី​ខ្លួនប្រាណ​អស់ ដោយ​គាត់​បានធ្វើ​សកម្មភាព​ចាប់​ឱប​នាង ច្របាច់​សាច់​លើ​រាងកាយ​នាង​សព្វ​ទីកន្លែង​ទាំងអស់ ហើយ​បំរុង រំលោភ​នាង​ថែមទៀត ទើប​នាង​បាន​ស្រែកហៅ​ម្តាយ​អោយជួយ​ហើយ​គាត់​ក៏​រត់​ចូល​ផ្ទះ​បាត់ទៅ​ក្នុង​អារម្មណ៍​របស់​នាង​មានការ​ភិតភ័យ​យ៉ាងខ្លាំង​ព្រោះនេះ​ជា​លើកទីមួយ​ហើយ​ដែលមាន​មនុស្ស​មក​ធ្វើ​របៀបនេះ​ម្យ៉ាង​គឺជា​សាច់ឈាម​មា​និង​ក្មួយ​ទៀត ។​image
ក្រោយ​កើតហេតុ​ភ្លាមៗ​លោក​អធិការ គិត ហ៊ាង បាន​ចាត់​កំលាំង​ជំនាញ​ចុះទៅ​នាំខ្លួន
ជនសង្ស័យ​រូប​នោះមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដោយសារតែ​មិនអាច​សាកសួរ​បាន​ព្រោះ​ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា​ខ្លាំង​និយាយស្តី​លែង​ត្រូវ​ទៅហើយ លុះ​នៅវេលា​ម៉ោង​8,25​នាទី​ទើប​លោក​សុំ​គោល​ការ​ទៅ​លោកស្នងការ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​តែម្តង​ដើម្បី​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕