សមត្ថកិច្ច​កំពង់ឆ្នាំង ចាប់បាន​ឡាន​ដឹកឈើ​ម្រះព្រៅ បែកធ្លាយ​បញ្ជី​ឈ្មោះ​មន្ត្រី​ជិត​៥០​នាក់ នៅ​ពី​ក្រោយខ្នង ឈ្មួញ​រកស៊ី​ឈើ

0

សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នឹង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ នៃ​ស្នង​ការេ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង ស្ទាក់​ចាប់បាន​ឡាន​ដឹកឈើ​ម្រះព្រៅ ជ្រក​ក្រោម​គ្រឿង​សង្ហា​រឹម ។ ម្ចាស់​រថយន្ត​បាន​ចុះ​រត់​ទាំង​ប្តី​នឹង​ប្រពន្ធ ក្រោយពី​បានដឹងថា សមត្ថកិច្ច​ស្ទាក់​ដេញចាប់​រថយន្ត ដឹកឈើ​ម្រះព្រៅ​របស់គេ ដោយបាន​បន្សល់ទុករ​ថ​យន្ត​សាំ​យ៉ុង ព​ណ៏​ទឹកប្រាក់ ពាក់​12345ស្លាក់​លេខ ភ្នំពេញ ២D-២៨២០ នៅ​ចំណុច​ស្ពាន​លោកតា​ជួន ស័​ក្ត​៥ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​សាំ​យ៉ុង​ដែល​បាន​ដឹក​គ្រឿង​សង្ហា​រឹម ដោយមាន​បង្កប់​ឈើ​ម្រះព្រៅ បានធ្វើ​ដំណើ​តាំងពី​តំបន់​វាលវែង ដោយបាន​ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ។ ក្នុង​រថយន្ត​នោះ មាន​គ្រឿង​សង្ហា​រឹម ប្រភេទ​គ្រែ​១​កំ​ប្ល៉េ​រ តុ​បាយ​ធ្វើ​ពី​ឈើ​គុល​ធ្នុង ចំនួន​២ ប្រភេទ​តុ​បាយ ឈើ​គល់​ម្រះព្រៅ ចំនួន​១​សន្លឹក នឹង​ប្រភេទ​ឈើ​ម្រះព្រៅ ចំនួន​២​សន្លឹក ដែលមាន​បណ្តោយ​១​ម​៦​តឹក ទទឹង​១​ម​កំរាស់​១​តឹក​២​ហ៊ុន ត្រួវបាន​សមត្ថកិច្ច ប្រគល់ជូន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។​10943535_393571547482863_212340755_n
សូមបញ្ជាក់ថា ក្នុងការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ម្រះព្រៅ​នោះ ជនសង្ស័យ​បាន​បន្សល់​នូវ​បញ្ជី​ឈ្មោះ លេខ​ទូរស័ព្ទ តួនាទី​របស់​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ នឹង​សមត្ថកិច្ច​មួយចំនួន ដែល​ឈរជើង​អម​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ចាប់តាំងពី​តំបន់​វាលវែង រហូតដល់​ខេត្តកណ្តាល ដែលមាន​ចំនួន​ជិត​៥០​នាក់ ដើម្បី​ងាយស្រួល​ទាក់ទង​ភ្លាមៗ នៅពេលដែល​បាន​ដឹក​បទល្មើស​ឆ្លងកាត់ ដែល​គេ​បានធ្វើ​សកម្មភាព ដឹកជញ្ជូន​ព្រៃឈើ​ខុសច្បាប់ ។
មហាជន​បាន​លើកឡើងថា បើ​គ្មាន​ការ​បើ​ដៃ​ពី​មន្ត្រី​ទាំងអស់​នោះទេ បទល្មើស​ព្រៃឈើ ក៏​មិន​អាចធ្វើ​សកម្មភាព​បានដែរ លុះត្រាតែ​មានការ​សូកប៉ាន់​ជា​ប្រព័ន្ធ ទើប​បទល្មើស​ព្រៃឈើ ត្រូវបាន​ក្រុម​ឈ្មួញ ធ្វើ​សកម្មភាព​អត់​មាន​ញញើត​អ្វី​ឡើយ ។​10944922_393572154149469_1901864257_n
សូម​រម្លឹកថា ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ ធ្លាប់បាន​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥​ថា អង្គភាព​នឹង​បំបែក​ករណី​អំពើពុករលួយ​ជា​ប្រព័ន្ធ អំពើពុករលួយ​មួយ​នេះ ត្រូវបាន​ឯកឧត្តម​ចាត់ទុកថា វា​បាន​បំផ្លាញ​ដល់​វិស័យ​ជាតិ ។ ឯកឧត្តម​បាន​ពោលថា ៤​ឆ្នាំកន្លងមក គឺ​ក្រោយ​ការបង្កើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ អង្គភាព​នេះ បាន​បង្ក្រាប​និង​ចាប់ខ្លួន តែ​បុគ្គល​ដែល​ជំរិត​ទារប្រាក់​គេ ។ តែ​ការ​បំបែក​ករណី នៅ​ឆ្នាំ​២០១៥​នេះ គឺជា​ការ​បំបែ​ករណី ក្រុម​ពុករលួយ​ជា​បណ្តាញ ដែល​បង្ក​អន្តរាយ​ដល់​ជាតិ ៕