ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្នុងករណី​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

0

សៀមរាប : ក្នុង​កិច្ច​ចុះ​ប្រិ​ត្តិ​ការណ៍​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ២១ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៥ កន្លងទៅ នៅក្នុង​ភូមិ ទី ១ សង្កាត់ ចុង​ឃ្នៀ​ស ក្រុង និង ខេត្តសៀមរាប ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​WP_20150201_001លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ ទើប​ជាក់ស្តែង​ជនសង្ស័យ ដែលមាន ឈ្មោះ លឹម វុ​ធ ធឿន ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ទី ១ សង្កាត់ ចុង​ឃ្នៀ​ស ក្រុង និង ខេត្តសៀមរាប ម្នាក់នេះ​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​អោយដឹងទៀតថា បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​និង​បាន​សួរនាំ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​ហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​គេ​ពិតជា​បាន​ប្រព្រឹត្ត​នៅ​ករណី​WP_20150201_001ខាងលើ​ពិតប្រាកដ​មែន ក្នុងនោះ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​បាន​នូវ​វត្ថុតាង​ពី​ជនសង្ស័យ​បាន​នូវ​ឩ​បក​រណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួន ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត ។ ក្នុងករណី​ខាងលើ​សមត្ថកិច្ច​បានបញ្ជាក់​ថា​ជន សង្ស័យ​រូបនេះ​គឺជា​មុខសញ្ញា​ដ៏​សកម្ម​នៅក្នុង​ភូមិ សង្កាត់​កើតហេតុ​ខាងលើ​ផងដែរ បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាល​ថ្ងៃទី​០១​ខែ​កុ​ម្ភះ នេះ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕
លោក  ខេង ខេមរា​