​​រថយន្ត​ទេសចរណ៍​ប្រ​លះ​ទូ​រិ​ស​ក្រឡាប់​បី​ត្រឡប់​របួសធ្ងន់​ស្រាល​៣​នាក់​នៅ​ស្វាយ​តឿ​

0

​ខេត្តស្វាយរៀងៈ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ​និង​ក្មេងប្រុស​អាយុ​២​ឆ្នាំ​រងរបួស​ស្រាល​មូលហេតុ​រថយន្ត​ទេសចរណ៍​ដឹក​អ្នកដំណើរ​៤៥​កៅអី បុក​រថយន្ត​ទូ​រី​ស​១២​កៅអី​បើ​ង​ក្រឡាប់​ពីរ​បី​ត្រឡប់​រុញ​ថយក្រោយ​x3ចម្ងាយ​ប្រមាណ​ជាង​៣០​ម៉ែត្រ​បណ្តាល​ឲ្យ​អ្នកដំណើរ​២​នាក់​ម្តាយកូន​និង​អ្នកបើកបរ​រថយន្ត​ទូ​រី​ស​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​អ្នកស្រុក​ជួយ​គាស់​ទាញ​ចេញពី​ក្នុង​រថយន្ត​និង​ហៅ​រថយន្ត​សាមុយ​ស្នងការ​នគ​បាល​ខេត្ត​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១​កុម្ភៈ​២០១៥​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចំណុច​ខាងមុខ​ក្លោងទ្វា​វត្ត​ខ្ជាយ​ស្ថិតនៅ​ភូមិ​ស្វាយ​តឿ​សង្កាត់​ស្វាយ​តឿ​ក្រុង​ស្វាយរៀង​។x4

​ជនរងគ្រោះ​ទី​១​ឈ្មោះ​ដួង​រ៉េត ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជា​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​កំពង់​ភ្នំ​ឃុំ​កំពង់​ភ្នំ​​ស្រុក​លើកដែក​ខេត្តកណ្តាល​រងរបួស​បែ​ក​ក្បាល​ពីក្រោយ​ធ្ងន់ធ្ងរ​និង​របួស​រលាត់​ដៃជើង​ដងខ្លួន​។ ២​ឈ្មោះ​រិ​សោភា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​កោះ​ក្រឡ ស្រុក​កោះ​ក្រឡ​ខេត្ត​បាត់​ដំប​រងរបួស​បែក​ចិញ្ចើម​បែក​ចង្កា​និង​រលាត់​ដៃជើង​ចំ​x1ដើមទ្រូង​ធ្ងន់ធ្ងរ​។​៣​ឈ្មោះ​លី​យ៉ា​ភេទ​ប្រុស​អាយុ​២​ឆ្នាំ​រងរបួស​ពក​ក្បាល​បែក​មាត់​របួសស្រាល​។​ហើយ​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា​នាង​ធ្វើដំណើរ​ពី​កោះ​ក្រឡ​មកលេង​យាយ​ឈ្មោះ​ឈឹម​ណុល​អាយុ​៦៨​ឆ្នាំ​នៅ​ភូមិ​តា​បិ​ប​សង្កាត់​បាវិត​ក្រុង​បាវិត​។​
​បើតាម​មន្ត្រី​នគ​បាល​ក្រុង​ស្វាយរៀង​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ទូ​រី​ស​១២​កៅអី ព​ណ័ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២I•០០២១​បើកបរ​ពីរ​ទឹ​ស​ខាងលិច​មក​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ឈប់​អែប​លើ​ចិញ្ចើមថ្នល់​ដាក់​ម៉ូយ​ចុះ​បន្ទាប់មក​x2អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពីរ​ដៃចង្កូត​ឡើង​ចូលក្នុង​រថយន្ត​ដើម្បី​លើក​អីវ៉ាន់​ចុះ​ពី​រថយន្ត​ឲ្យ​ភ្ញៀវ​ពេល​កំពុង​នៅក្នុង​រថយន្ត​ស្រាប់​តែមាន​រថយន្ត​ទេសចរណ៍​៤៥​កៅអី​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B៩៩៩៣​របស់​ក្រុមហ៊ុន​វ៉ាង​ប៉ិច​ដឹក​អ្នកដំណើរ​ពេញ​រថយន្ត​បើកបរ​ពី​ទឹ​ស​ខាង​កើតមក​ទឹ​ស​ខាងលិច​បញ្ច្រាស់​ទឹ​ស​គ្នា​វ៉ា​ជែង​ជាមួយ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ក៏​ជ្រុល​ចង្កូត​បុក​រថយន្ត​ទូ​រី​ស​ដែល​ឈប់​ដាក់​ម៉ូយ​ចត​ស្ងៀម​ពេញ​ទំ​ហ៊ឹង​បើ​ង​ពី​បី​ត្រឡប់​បើ​ង​ចម្ងាយ​ជាង​៣០​ម៉ែត្រ​បណ្តាល​ឲ្យ​ជនរងគ្រោះ​៣​នាក់​នៅក្នុង​រថយន្ត​ទូ​រី​ស​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​អ្នកស្រុក​គាស់​ទាញ​ចេញពី​រថយន្ត​។​x7
​រីឯ​អ្នកបើករថយន្ត​ទូ​រី​សបាន​ឲ្យ​ដឹងថា​គាត់​ដឹក​ម៉ូយ​ពី​រាជធានី​ភ្នំពេញ​ម​ក្រុង​បាវិត​ខេត្តស្វាយរៀង​បានដាក់​ម៉ូយ​ចុះ​អស់​នៅ​ចំណុច​មុខ​ក្លោងទ្វា​វត្ត​ខ្ជាយ​ហើយ​នៅសល់​ម៉ូយ​២​នាក់​ម្តាយកូន​គឺ​ឈប់​ចាំ​ផ្ញើរ​រថយន្ត​ផ្សេង​ក៏​ជួប​គ្រោះ​តែម្ដង​។ រថយន្ត​ទូ​រី​ស​ខូចខាត​ទាំងស្រុង​រីឯ​រថយន្ត​បង្ក​ខូច​ផ្នែក​ខាងមុខ​ធ្ពា​ល់​ខាង​ឆ្វេ​ញ​ក្រោយពី​បង្កហេតុ​អ្នកបើករថយន្ត​ទេសចរណ៍​លោត​ចុះចោល​ដៃចង្កូត​រត់គេចខ្លួន​បាត់​ឈឹង​។​បន្ទាប់មក​សមត្ថកិច្ច​ចុះទៅពិនិត្យ​វាស់វែង​និង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​កា​រិ​យា​ល​យ័ន​គ​បាល​ចរាចរណ៍​ស្នងការ​នគ​បាល​ខេត្ត​រង់ចាំ​ការដោះស្រាយ​តាមច្បាប់​។
x5x6