​​ម៉ូតូ​បើក​ជែង​រថយន្ត​មួយ​ទៅបុក​រថយន្ត​មួយទៀត​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​

0

​កំពង់ឆ្នាំង​៖​យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាច​ណ៍​មួយ​ដែល​ម៉ូតូ​បាន​បើក​ជែង​រថយន្ត​មួយ​ហើយ​ទៅបុក​រថយន្ត​មួយ​មកពី​មុខ​ទៀត​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃទី​៤ កុ​ម្ភះ ឆ្នាំ​២០១៥​នៅ លើ​ជាតិ​លេខ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤០​និង​៤១​ស្ថិតក្នុង​ភូមិ​ពោធិ​រិ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាម​គ្គឺ​មាន​ជ​យ័​។​54
​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖​បុរស​ដែល​រងរបួស​ធ្ងន់​ខាង​លើ​មានឈ្មោះ អូន​ពួយ អាយុ​២៣​ឆ្នាំ និង​ម្នាក់ទៀត​មិនត្រូវ​បាន​គេ​ស្កាល់​ឈ្មោះ​នោះឡើយ ពួគគេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១២​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1D.0132 ជិះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ដោយឡែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៍​ខៀវ​២​តោន​កន្លះ​ពាក់​ស្លាក​លេខ​PP.3A9377 បាន​បើក​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាស់ទិស​គ្នា​។76
​អ្នក​ដែល​បានឃើញ​ហេតុ​ការ​ណ៏​នេះ​បានអោយដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​បើក​ជែង​រថយន្ត​មួយ​ពីមុខ​ហើយ​បាន​ជ្រុល​ទៅបុក​និង​រថយន្ត​មួយទៀត​មកពី​មុខ​ដែល​នៅក្នុង​ចំណែក​ផ្លូវ​ម្ខាង បណ្តាលអោយ​រងរបួស​ធ្ងន់​ទាំង​២​នាក់​តែម្តង ចំណែក​ម៉ូតូ​បាន​ខូច​ខាងមុខ​ទាំងស្រុង​។​54
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹកយក​ទៅ​ស​ង្ក្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក ដោយឡែក​ម្ចាស់​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាន​បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​ករណីនេះ​សមត្ថកិច្ច​នគ​បាលច​រាច​ណ៍​ស្រុក​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​តាម​បច្ចេកទេស រួច​នាំ​បាន​យក​រថយន្ត​និង​ម៉ូតូ​យកមក​រក្សាទុក​នៅ​ប៉ុស្តិ​នគ​បាល​រដ្ឋបាល​ស្វាយ ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​៕