មនុស្ស​ប្រុស ស្រី ចំនួន​ពីរ​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន ករណី​ជួញដូរ​គ្រឿងញៀន​

0

ខេត្ត​ព្រះសីហនុ​ៈ​ ​ដោយមាន​ការចង្អុលបង្ហាញ និង​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​អាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​ពីរ​នាក់​កាលពី​វេលា​ម៉ោង​១៤ និង​៤០​20150205_090929នាទី ថ្ងៃទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ភូមិ​០៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។​
​ ​លោក​វរ​សេនី​យ៌​ត្រី ឆាយ វិ​ន នាយ​កា​រិ​យ​ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឪ្យ​ដឹងថា កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន និង​មន្ទីរ​ពត៌មាន​សន្តិសុខ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ស្ទឹងហាវ សរុប​ចំនួន​១៧​នាក់ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយកន្លែង​នៅ​ចំណុច​ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ និង​វត្ថុតាង​មួយចំនួន ។20150205_090538
​ ​ជនសង្ស័យ​ទី​១ មានឈ្មោះ ហេង នី​តា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​០៣ សង្កាត់​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។ ទី​២ ឈ្មោះ តា​ត់ ជា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ផ្លូវ​១០ ភូមិ​៣ សង្កាត់​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។​20150205_090255
​ ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ម្សៅ​ស​ថ្លា​ចំនួន ០៦​កញ្ចប់​តូច (​ម៉ា​ទឹកកក​) ដប​ជក់​ចំ នួន​០២ ម៉ូតូ​Wave ពណ៌​ស្លែ ០១​គ្រឿង លុយ​ខ្មែរ​ចំនួន ២០០០០​រៀល ទូរ​សព្ទ័​ចំនួន​០២​គ្រឿង និង​ទុយោ បង្កប់​ដោយ​ម្សៅ​ស​ថ្លា​នៅ​ខាងក្នុង ។​​ ​លោក​វរ​សេនី​យ៌​ត្រី ឆាយ វិ​ន បាន​ឪ្យ​ដឹង​បន្តថា ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​យកមក​ធ្វើការ​សាកសួរ​នៅ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕​20150205_090210 ​ ​ ​ ​ ​ ​ ​ ​