បើក​ហួស​ល្បឿន​កំណត់​ជ្រុល​ចង្កូត​ទៅបុក​ផ្ទះ​លក់​សាំង​និង​ក្រឿង​កំប៉ុង​ឆេះ​អស់​ផ្ទះ​១​កំណាត់​មុខ​

0

បន្ទាយមានជ័យ​: រថយន្ត​ដឹកទំនិញ​១​គ្រឿង​បើក​ហួស​ល្បឿន​កំណត់​ជ្រុល​ចង្កូត​ទៅបុក​ផ្ទះ​លក់​សាំង​និង​ក្រឿង​កំប៉ុង​ឆេះ​អស់​ផ្ទះ​១​កំណាត់​មុខ និង​ឆេះ​ទំនិញ​អស់​ជាច្រើន​ពាន់​ដុល្លា​។
ហេតុការណ៍​ឆេះ ផ្ទះ​អស់​១​កំណាត់​មុខ និង​ទំនិញ​ជាច្រើន​ពាន់​ដុល្លា​នេះ កើតឡើង​នៅវេលា​ប្រមាណ​ម៉ោង ៣ និង​៣០​នាទី ល្ងាច​ថ្ងៃទី ០៦ មករា ២០១៥ នៅ​ជិត​សាលាក្រុង​សិរីសោភ័ណIMG_2066 ទល់មុខ​មន្ទីរ​ធនធាន​ទឹក ផ្លូវ ជាតិ​លេខ​៥៦ កែង​ផ្លូវជាតិ​ខេត្ត​៧​មករា ក្នុងភូមិ សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន ជ័យ​។
សាក្សី​ឃើញ​ហេតុ​ការ​ដែលជា​សាច់ញាតិ​ម្ចាស់ផ្ទះ​រងគ្រោះ​ប្រាប់ថា​: ខ​ណះ​គាត់​កំពុង​ចាក់​សាំង អោយ​ម៉ូតូ ១​គ្រឿង ស្រាប់តែ​ឃើញ រថយន្ត​១​គ្រឿង​ដឹកទំនិញ​ចែកចាយ​ក្នុង​ក្រុង​សិរីសោភ័ណ បើកបរ​ពី​ជើង​ទៅ ត្បូង​យ៉ាង​លឿន​លុះ​ដល់ក​ន្លែ​កើតហេតុ ក៍​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ដែល​ម្ចាស់​បាន​ចេញទៅ​ផ្សារ​ផ្ញើទុក អោយ​ជីដូន​ចាស់​ម្នាក់ និង​បងប្អូន​ផិត​ខាង​ជួយ​មើល​។​IMG_2054
អ្នកដឹង​សាវតា​រថយន្ត​ប្រាប់ថា រថយន្ត​បង្ក​ដែល​បាន​ឆេះ​ខ្លោច​ខ្ទេច​នោះ​មាន ម៉ាក់​នីសា​ន់ កែ កង់​៦​ភ្លៅ​២ មាន​ទំងន់​ផ្ទុក ៥​តោន ជា​រថយន្ត​ដឹកទំនិញ របស់​ឈ្មោះ គីម ដឹកទំនិញ​ពី​ភ្នំពេញ​មក​ចែកចាយ​ក្នុង​ក្រុង​សិរីសោភ័ណ ហើយ​រថយន្ត​១​គ្រឿង​នេះ តែង​បើកបរ​ប្រ​ហ៊ើ​ន ក្នុង​ល្បឿន​លឿន មិន​គិតពី​សុ​វត្តិភាព​អ្នកដ៍ទៃ ហើយ​ធ្លាប់​បើក​បង្ករ​គ្រោះថ្នាក់​ជាច្រើនលើក​ផងដែរ​។
ក្រោយ​ហេតុការណ៍​នេះ​រថយន្ត​អគ្គីភ័យ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានមក​ជួយ​អន្តរាគមន៍ ទាន់ពេលវេលា មិន​បណ្ដាលអោយ​ជ្ទះ​ជនរងគ្រោះ​ឆាបឆេះ​ទាំងស្រុង គឺ​ឆេះ​ត្រឹម​១​កំណាត់​មុខ និង​ទ្រព្យសម្បត្តិ ព្រមទាំង​ម៉ូតូ​១​គ្រឿង ម៉ាក ស៊ូ​មើ​អ៊ិ​ច ដែល​ម្ចាស់​គេចខ្លួន​ពេល​រថយន្ត​បង្ក​តម្រង់​បុក​ចូលក្នុង​ផ្ទះកើតហេតុ​។​IMG_2049
សម្ត្ត​កិច្ច​ប្រាប់ថា​: ជនរងគ្រោះ​ដែលជា​ម្ចាស់ផ្ទះ​ឆេះ មានឈ្មោះ ខន ខែម​ប្តី​អាយុ ៥០​ឆ្នាំ​និង​ប្រពន្ធ សុជាតិ អាយុ ៤០​ឆ្នាំ​ប្រពន្ធ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​និង ជីដូន​ម្នាក់ រងគ្រោះ​រលាក​ស្រាល​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​៕
ដោយ​:​ឃិន គ​ន្ធា​