សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់​ករណី​បង្ក​ហឹ​ង្សា​ឆែកឆេរ​ឃើញ​ថ្នាំញៀន​២​កញ្ចប់​

0

ភ្នំពេញ​៖​ បុរស​ម្នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​សែន​សុខ​ឃាត់ខ្លួន ករណី​បង្ក​ហឹ​ង្សា លុះ​ពេល​ឆែកឆេរ ស្រាប់តែ​រកឃើញ​ថ្នាំញៀន​ចំនួន ០២ នាក់​នៅជាប់​ខ្លួន​។
ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង ២២​និង​៤០​នាទី យប់​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​x3
បុរស​សង្ស័យ​មានឈ្មោះ យិន សំវិជ្ជា អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ ៣៦៨ ផ្លូវ​រថភ្លើង ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។
សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ យិន សំវិជ្ជា ត្រូវបាន​ឃាត់ខ្លួន​ដោយសារ​ករណី​បង្ក​ហឹ​ង្សា​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ខៀវ ឃ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប បច្ចុប្បន្ន រស់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​រងរបួស​ដាច់​ស្បែក​ត្រចៀក​ខាងឆ្វេង និង​ពកថ្ងាស​ខាងមុខ​។
សមត្ថកិច្ច​ប្រាប់​បន្តថា ខណៈ​ពេលនោះ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ប្រទះឃើញ ក៏​ឃាត់​បាន​ជនសង្ស័យ​ឈ្មោះ យិន សំវិជ្ជា រួច​ធ្វើការ​ឆែកឆេរ ស្រាប់តែ​រកឃើញ​ក្រាម ពណ៍​ស​ថ្លា ចំនួន ០២​កញ្ចប់ នៅជាប់​ខ្លួន ទើប​នាំមក​កាន់​ទីស្នាក់ការ​ប៉ុស្តិ៍​សាកសួរ​ជំ​ហ៊ាន​ដំបូង និង​បញ្ជូនបន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​x1
បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ តុង សីហា​