​ស្ត្រី​ជនជាតិ​អាមេរិក​២​នាក់ បងប្អូន​ដែល​ថតរូប​អាក្រាតកាយ​នៅ​ប្រាសាទព្រះខ័ន​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ម្នាក់​៦​ខែ​និង​ពិន័យ​ម្នាក់​១​លាន​រៀល​

0

​ខេត្ដ​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​៧​ខែកុម្ភៈ​នេះ​ប៉ូលិស​ទេចរ​និង​អាជ្ញាធរ​អប្សរា​បាន​នាំខ្លួន​ស្ត្រី​ជនជាតិ​អាមេរិក​២​នាក់មក​តុលាការ​ដើម្បី​កាត់ទោស​ក្នុងករណី​ពួកគេ​បាននាំគ្នា​ថតរូប អាក្រាតកាយ​នៅក្នុង​ប្រាសាទព្រះខ័ន​នោះ​កាលពី​ថ្ងៃទី​០៦​ខែកុម្ភៈ​ឆ្នាំ​២០១៥​។​នៅក្នុង​សវនាការ​នោះ​ក្រោម​ការ​ជំនុំ​ជំ​រះ​ដោយ​ចៅក្រម កូយ សៅ និង លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​, ក្រឡាបញ្ជី​លោក យ៉េ​ង ដា មេធាវី​លោក ភុំ ប៊ុន​ផាន់ ព្រមទាំង​សមត្ថកិច្ច​ចូល​រួមមានៈ​អាជ្ញាធរ​អប្សរា​,​នគរបាល​ទេសចរ សាក្សី មួយចំនួន​ផងដែរ​។​u179Fu17C1u1785u1780u17D2u178Fu17B8u1794u17D2u179Au1780u17B6u179Fu1796u17D0u178Fu17CCu1798u17B6 u1793 u17E6-u17E2-u17E2u17E0u17E1u17E5
បន្ទាប់ពី​ជំនុំ​ជំ​រះ​ចប់ លោក កូយ សៅ ចៅក្រម​ជំនុំ​ជំ​រះ​បានសម្រេច​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​៦​ខែ​និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​១​លាន​រៀល ពីបទ​ជួញដូរ​រូបភាព​អាសអាភាស​និង​បទ​បង្ហាញ​កេ​ភេទ​ក្នុង​មាត្រា​៣៩​កថាខណ្ឌ​ទី​៣​នៃ​ច្បាប់​ស្តីពី​ការជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ​ក្នុង​មាត្រា​២៤៩​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ជន​ទាំងនេះ​ប្រព្រឹត្តិ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​០៦​ខែកុម្ភៈ​កន្លងទៅ​។​10984225_1700481303511773_5799586878531672897_n

ប៉ុន្តែ​ទោស​ទាំងអស់នេះ​ត្រូវបាន​ព្យួរ​ទាំងមូល​ស្របតាម​មាត្រា​១០៧,១០៩,១១១​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​គ្រាន់តែ​ពិន័យ​ក្នុង​ម្នាក់ៗ​ចំនួន​១​លាន​រៀល​និង​មិន​អនុញ្ញាតិ​ឲ្យ​ជន​ទាំង​២​នាក់​នោះ​ចូលមក​ស្នាក់នៅ​ប្រទេស​កម្ពុជា​រយៈពេល​៤​ឆ្នាំ​។​ក្នុងនោះ​តុលាការ​សម្រេច​ដកហូត​យក​វត្ថុតាង​មួយចំនួន​ទុកជា​សម្បត្តិ​រដ្ឋ​រួមមានៈ​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ស៊ិ​ច​ចំនួន​១​គ្រឿង​,​មេម៉ូរី​១,​ម៉ាស៊ីនថតរូប​១, រីឯ​សម្ភារៈ​ក្រៅពីនោះ​ត្រូវប្រគល់​ឲ្យ​ជនជាប់ចោទ​វិញ​។​

ជនជាប់ចោទ​ទាំង​២​នាក់​នោះបាន​សារភាព​នៅ​ចំពោះមុខ​តុលាការ​ថា ខ្លួន​ពិតជា​បាន​ថតរូប​អាក្រាត​យ៉ាង​ដូច្នេះ​មែន ហើយ​ពួកគេ​និង​ធ្វើការ​សុំទោស​ចំពោះ​ប្រជាជន​កម្ពុជា​ទាំងអស់ ដូច្នេះ​ពួកគេ​នឹង​ឈប់​ប្រព្រឹត្តិ​យ៉ាងនេះ​ទៀតហើយ​។10978560_1700481273511776_1950226772964731390_n
ជនជាប់ចោទ​ទាំង​២​នាក់​ជា​ជនជាតិ​អាមេរិក​មាន​ទី​១/​ឈ្មោះ Lindsey kate adams អាយុ​២២​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ ៤៦០៦១៩៩១៦ និង​២.​ឈ្មោះ leslie jan adams អាយុ ២០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ៥២០២២៦១៤៧​។​
​ ​លោក ប៊ុន ណា​រិ​ទ្ធ អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៧​ខែកុម្ភៈ​នេះ​ថា អាជ្ញាធរ​អប្សរា​និង​ឆ្មាំ​ប្រាសាទ​ទាំងអស់​តែងតែ​យកចិត្តទុកដាក់​តាមដាន​យ៉ាងសកម្ម​នៅ​រាល់​ការថតរូប​ពី​សំណាក់​ភ្ញៀវទេសចរ​នានា​ដែលមាន​ភាពមិនប្រក្រតី ហើយ​ករណី​ស្ត្រី​ថតរូប​អាក្រាតកាយ​កាលពី​កន្លងទៅ លោក​ចាត់ទុកថា ជា​រឿង​កាត់ត​ច្រើនជាង ព្រោះ​សម័យនេះ​ជា​សម័យ​វិទ្យាសាស្ត្រ​ជឿនលឿន ដូច្នេះ​គេ​អាច​ផលិត​រូបភាព​ផ្សេងៗ​តាមតែ​អំពើ​ចិត្ត​។​លោក​បន្តថា បណ្តាញ​ផ្សព្វផ្សាយ​នានា ដែល​បាន​ចុះផ្សាយ​កាលពី​កន្លងទៅ អាជ្ញាធរ​ក៏​លើក​យកមក​គិតគូរ​ឡើងវិញ​ដែរ​។​
​មន្ត្រីនគរបាល​ទេស​ចរនៃ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងផង​ដែរ​ថា កម្លាំង​នគរបាល​ទេសចរ​បាន​បង្កើន​ការត្រួតពិនិត្យ​បន្ថែមទៀត​ទៅលើ​ប្រាសាទ​បូរាណ​ទាំងអស់​ដើម្បី​ធ្វើយ៉ាងណា​មិន​ឲ្យ​មាន​ជនខិលខូច​បន្ត​ថតរូប​ឬក៏​ធ្វើ​សកម្ម​ភាពមិន​គប្បី​តទៅទៀត​នោះទេ​។​10460527_1700481256845111_2431554242623243959_n
​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ មាន​លិច​រូបភាព​នារី​អាក្រាតកាយ​ពាក់កណ្ដាល​ខ្លួន​ដែល​បាន​ថត​នៅ​តំបន់​ប្រាសាទបុរាណ​ខ្មែរ ដែល​អាជ្ញាធរ​ជាតិ​អប្សរា សង្ស័យថា ជា​រូបភាព​កាត់ត និង​កំពុង​ស្រាវជ្រាវ​បន្ដ ដើម្បី​រក​មូលហេតុ​ច្បាស់លាស់​។​ចំណែក​ការលើកឡើង​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​បានលើកឡើង​ផ្សេងៗ​គ្នា​ថា ការចាប់ខ្លួន​ស្ត្រី​ជនជាតិ​អាមេរិក​២​នាក់​នោះ​គឺជា​ការរៀបចំ​របស់​អា​ជ្ញា​ធរ​ទៅវិញ​។​តាមពិត​ករណី​ថតរូប​អាក្រាតកាយ​នៅក្នុង​ប្រាសាទបុរាណ​របស់​ខ្មែរ​នេះ​គឺជា​ការឆកល្វែង​មួយ​របស់​សមត្ថ​កិច្ចកា​លពី​ពេល​កន្លងទៅ ប៉ុន្តែ​បន្ទាប់ពី​កើតរឿង​រ៉ាវ​នេះ​ទៅ​អាជ្ញាធរ​ចំរុះ​បាន​បង្កើន​ការ​រឹតបន្តឹង​បន្ថែមទៀតរ​ហូត​ឈានទៅដល់​ការឃាត់ខ្លួន​ស្ត្រី​ជនជាតិ​អាមេរិក​២​នាក់​បន្តទៀត ដូច្នេះ​ការលើកឡើង​ថា ករណី​ខាងលើនេះ​ជាការ​រៀបចំ​ទុកជាមុន​នោះ​គឺជា​រឿង​មិន​ពិត​នោះទេ​។​
​នេះ​ជា​លទ្ធផល​មួយ​ដែល​អាជ្ញាធរ​សម្រេចបាន​យ៉ាង​ល្អ ខណៈពេល​ដែលមាន​ជនបរទេស​ចូលមក​លួច​ថតរូប​អាសអាភាស​ក្នុង​ប្រាសាទ​បូរាណ​របស់​ខ្មែរ ប៉ុន្តែ​ករណី​ស្ត្រី​ម្នាក់​ដែល​គេ​ថតរូប​ពាក់កណ្តាល​ខ្ឡួ​ន​នៅក្នុង​ប្រាសាទ​នោះ​នៅ​មិន​ស្វែង​រកឃើញ​នៅឡើយ​ទេ យ៉ាងនេះ​ក្តី​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​ធ្លាប់បាន​មានប្រសាសន៍ថា នឹង​ស្វែងរក​ជន​ទាំង​នោះមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​
​សូម​រំលឹកថា នេះ​ជាការ​ឃាត់ខ្លួន​ជនបរទេស ដែល​បាន​ចូលមក​លួច​ថតរូប​អាសអាភាស​នៅក្នុង​ប្រាសាទ​របស់​ខ្មែរ​ជា​លើក​ទី​២​ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ​៕​