​លោក​ឧកញ៉ា​ម្នា​ក់នៅ​បន្ទាយមានជ័យ កំពុង​រង​នូវ​ការរិះគន់​ពី​ពលរដ្ឋ រឿង​រំលោភ​យក​ដី​រថភ្លើង​ធ្វើ​កម្ម​សិទ្ធ​

0

​ក្រុង​ប៉ោយប៉ែត​៖​លោក​ឧកញ៉ា​ម្នាក់ នៅក្នុង​ខេត្តបន្ទាយមានជ័យ រង​នូវ​កា​រិះគន់​ពី​សំណាក់​មហាជន​នៅ​ទូទាំង​ក្រុង​ប៉ោយប៉ែត សព្វថ្ងៃនេះ ទាក់ទិន​ទៅ​និង​រឿង​រំលោភបំពាន​លើដី​ចំណីផ្លូវ រថភ្លើង​ហើយ​បង្ក​ការប៉ះពាល់​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ទៀតផង តាមរយះ​នៃ​ការបុក​គ្រើ​ស​ដើម្បី​ធ្វើ​រោង​សម្រាប់​ទទួល​ពលករ​ម​ក​ពី​ប្រទេស​ថៃ សព្វថ្ងៃនេះ​។​IMG_20150207_120327
​សូមបញ្ជាក់​ដែលថា ក្នុង​ហេតុ​ការ​ខាងលើ​នោះ គឺ​កើតមាន​កាលពី​ដើមខែ​កុ​ម្ភះ ឆ្នាំ​២០១៥​មក​ម្លេះ ដែល​ហេតុ​ការ​នោះ ស្ថិតនៅ​ក្នុងភូមិ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​និង​ផ្សារ​រ៉ា​ថ្មី សព្វថ្ងៃនេះ ខ​ណះ​ដែល​គេ​ឃើញ​លោក​ឧកញ៉ា​ម្នាក់​បានរៀបចំ​លួច​បុក​គ្រើ​ស គ្រោង​ដំឡើង​រោង​សម្រាប់​ទទួល​ពលករ​ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​អាជ្ញាធរ​អ្វី​ណា​ម្នាក់​នោះឡើយ ប៉ុន្តែ​សកម្មភាព​ដូចខាងលើ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន ដាក់ពាក្យ​បណ្តឹង​ទៅ​ចៅហ្វាយក្រុង ប៉ោយប៉ែត និង​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​ធ្វើ​អន្តរា​គម​ន៏​ផងដែរ​តែ​ពុំ​មានការ​លេចមុខ​មក​ធ្វើ​អន្តរា​គម​ន៏​ជូន​ប្រជាពលរដ្ឋ​ឡើយ ។​IMG_20150207_120154
​លោក​ហង្ស ស៊ីផា ដែលជា​ឧកញ៉ា​ម្នាក់​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​ជា​ថៅកែ​ផ្សារ​មង្គល់​មួយកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត សព្វថ្ងៃនេះ ត្រូវ​មហាជន​ជាច្រើន​បានលើកឡើង​ថា ជន​មានអំណាច​ខាងលើ​នោះ តែងតែ​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ដោយ​មិន​គោរព​សិទ្ធ​អាជ្ញាធរ​ដែនដី​និង​ជនរងគ្រោះ​ឡើយ ហើយ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​បញ្ជាក់​ដែលថា លោក​ហ៊ាន​យក​ចំណីផ្លូវ​រថភ្លើង ក្នុង​ចំងាយ​២០​ម៉ែត្រ ប៉ែក​ខាងត្បូង ផ្លូវ​រថភ្លើង ទៅធ្វើជា​កម្ម​សិទ្ធ​ផ្តាច់មុខ​របស់ខ្លួន ហាក់ដូចជា​មិន​គោរព​កោតខ្លាច​ទៅលើ​មន្ត្រី​ជំនាញ រឺ​អាជ្ញាធរ​ដែនដី​ឡើយ ពលរដ្ឋ​បានបញ្ជាក់​ទៀតថា ខ​ណះ​ពេលនេះ គឺ​លោក​ឧកញ៉ា​ខាងលើ​នោះ កំពុងតែ​លួច​បុក​គ្រើ​ស សាងសង់​រោង​សម្រាប់​ដាក់​ពលករ​ខ្មែរ ដែល​ថៃ​បាន​បញ្ជូនមក ហើយ​ការសាងសង​រោង​នោះ គឺ​ធ្វើអោយប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​ទីតាំង​ដែល​កំពុង​បុក​គ្រើ​សរប​ស់ជន​មានអំណាច​ខាងលើ​នោះ​តែម្តង ពលរដ្ឋ​ទាំង​នោះបាន​សំណូមពរ​ទៅដល់​ថ្នាក់លើ​មេត្តាជួយ​ពួកគាត់​ផង ។​IMG_20150207_120013
​លោក​ឧកញ៉ា​ហង្ស ស៊ីផា បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរ​ស៏​ព្ទ​ថា កាលពីមុន​លោក​មាន​ដី​មួយកន្លែង​ជូនទៅ​គ​ណះ​កម្ម​ការ​ក្រុង សម្រាប់ធ្វើ​រោង​ទទួល​ពលករ​ខ្មែរ​ដែល​ថៃ​បាន​បញ្ជូនមក លោក​ឧកញ៉ា​ដ៏​ដែល​បាន​បន្តទៀតថា ឥឡូវ​ទីតាំង​ចាស់​គឺ​លោក​បាន​អោយគេ​រើចេញ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​យកមក​ដាក់​នៅ​ចំណុច​ជាប់​ផ្លូវ​រថភ្លើង​ដែល​លោក​កំពុង​ធ្វើ​សព្វថ្ងៃនេះ លោក​បាន​បន្តទៀតថា លោក​មានការ​ឯកភាព​ពី​មន្ត្រី​ជំនាញ​កសាង​ផ្លូវ​រថភ្លើង​ត្រឹមត្រូវ​រួចហើយ តាមរយះ​នៃ​ការធ្វើ​កិច្ចសន្យា​រួមគ្នា​បើសិនជា​មន្ត្រី​ជំនាញ​រថភ្លើង​នោះ​ត្រូវការ​ដី​IMG_20150207_115831

មកវិញ​លោក​សុខចិត្ត​រុះរើ​រោង​ដែល​សម្រាប់​ទទួល​ពលក​រ​នេះ​ចេញ​ហើយ​ប្រគល់​ដី​ជូន​អោយ​ស្ថានីយ​រថភ្លើង​វិញ លោក​ហង្ស ស៊ីផា បាន​បន្តទៀតថា រឿង​ការប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​នោះ គឺ​ពុំមាន​នោះទេ ដោយឡែក​លោក​ងោ​ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត ក៏បាន​លើកឡើង​ដែរ​ថា ខាង​អាជ្ញាធរ​ពុំទាន់​ចេញ​លិខិតស្នាម​ណាមួយ​ទៅអោយ​ច្បាប់​ជូន​លោក ឧកញ៉ា​ហង្ស ស៊ីផា នោះឡើយ ៕​