យុវជន​ម្នាក់​រងរបួស​បាក់​ភ្លៅ​យ៉ាង​ធ្ងន់ ដោយសារ​បើក​ម៉ូតូ​សណ្តោង​ ​រឺ​ម៉ក​លើផ្លូវ​កោង​ចុះ​ចំណោត​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​លិច​សី​ុ​ស​

0

​ខេត្ត​ត្បូងឃ្មុំ​: យុវជន​ម្នាក់​បាន​រងរបួស​បាក់​ភ្លៅ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​បើក​ម៉ូតូ​សណ្តោង​រឺ​ុ​ម៉ក ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​លិច​សី​ុ​ស​នៅ​ចំណែក​ផ្លូវ​ម្ខាង ក្នុង​ខ​ណះ​ពេល​ចុះ​ចំណោត​លើផ្លូវ​កោង នេះ​បើតាម​ការេ​អះអាង​របស់​សម្មត្ថកិច្ច​នគរបាល​មូលដ្ឋាន​។​

​ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​០៧ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅលើ​ដងផ្លូវ​ជាតិ​លេខ ១១​ត្រង់ចំណុច ផ្លូវ​កោង​ចុះ​ចំណោត ស្ថិត​ក្នុងភូមិ ស្រែ​ស្ពៃ ឃុំ គង​ជ័យ ស្រុក អូររាំងឪ ខេត្ត ត្បូងឃ្មុំ ។​photo 4

​សម្មត្ថកិច្ច​នគរបាល​បា​ដឹងថា យុវជន​ដែល​បើក​ម៉ូតូ​សណ្តោង​រឺ​ុ​ម៉ក​រងរបួស​ធ្ងន់ ឈ្មោះ វុន ពៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សុ​ក្រុំ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​បាន​ជ្រុល​ទៅបុក រថយន្ត​ម៉ាក លុច​ស៊ិ​ស RX 300 ពណ៍ ខ្មៅ ពាក់​ស្លាក​លេខ (​ភ្នំពេញ​2H-8135) បើកបរ​ដោយ​ឈ្មោះ ហ៊​ល គីម ភេទ ប្រុស អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ ៦៦ សង្កាត់ ទួល​ទំពូងphoto 3

ខ័​ណ្ឌ ចំការមន ក្រុង ភ្នំពេញ (​គ្មាន​របួស​) រួម​ដំណើរ​ជាមួយ​កូន​ឈ្មោះ ហ៊​ល ដា​វីត ភេទ ប្រុស អាយុ ១២ ឆ្នាំ​( រងរបួស​ស្រាល )​។​ម៉ូតូ​សណ្តោង​រឺ​ុ​ម៉ក​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ទិស​ខាងជើង​ចុះ​ចំណោត ចំណែក​រថយន្ត លុច​ស៊ិ​ស RX 300 បើកបរ​ក្នុងទិសដៅ​ពី​ជើង ទៅ​ទិស​ខាងត្បូង​លុះ​មកដល់​កន្លែងកើតហេតុ ក៏​បុក​គ្នា​តែម្តង និង​បណ្តាល​ឲ​ម្ចាស់​ម៉ូតូ​រឺ​ម៉ក​រងរបួស​បាក់​ភ្លៅ​យ៉ាងធ្ងន់ធ្ងរ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត្រ​រាជធានី​ភ្នំពេញ​។​photo 2

​សម្មត្ថកិច្ច​បានបញ្ជាក់​ឲ​ដឹងថា​ករណីនេះ ការខូចខាត ម៉ូតូ ០១ គ្រឿង​ធ្ងន់ រឺ​ុ​ម៉ក​កំរិត​ស្រ​រថយន្ត​០១ គ្រឿង កំរិតធ្ងន់ ហើយ​វត្ថុតាង​បង្ករ​ត្រូវបាន​យកទៅ​រក្សារ​ទុក​កន្លែង​អធិការដ្ឋាន​រងចាំ​ដោះស្រាយ​តាម​និតិ​វិធី​៕