​កម្មករសំណង់​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​ករណី​ឆក់​ចរន្តអគ្គិសនី​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ផ្លូវ​២០០៤

0

​ភ្នំពេញ​៖​កម្មករសំណង់​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ក្នុងករណី​ឆក់​ចរន្តអគ្គិសនី នៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ផ្លូវ​២០០៤ បង្ក​ការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង ១៣ និង​៤០​នាទី រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​m2
​សមត្ថកិច្ច​ប្រាប់​ជំ​ហ៊ាន​ដំបូង​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ៣​នាក់ ទី​១​ឈ្មោះ ណែ​ត ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ មុខរបរ​ជាងសំណង់ (​ស្លាប់​) ទី​២​ឈ្មោះ ហ៊ូ​ប ភេទ ប្រុស អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ មុខរបរ​ជាងសំណង់ (​របួសធ្ងន់​) និង​ទី​៣​ឈ្មោះ ណា​ង ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ មុខរបរ​ជាងសំណង់ (​របួសធ្ងន់​) ទាំង​៣​នាក់ មាន​ស្រុកកំណើត​នៅ​ភូមិ​ពាំង​ត្រគៀត ឃុំ​ឧ​ត្ត​មសុ​រិ​យ៉ា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​m1
​សមត្ថកិច្ច​ប្រាប់​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជញ្ជូន​ដែក​សរសៃ ឡើង​ទៅជា​ន់ទី​៤ ដើម្បី​សាងសង់​បន្ត ដោយ​២​នាក់ នៅ​ខាងក្រោម និង​ម្នាក់​ទៅខាង​លើ ខណៈ​ពេលនោះ​ស្រាប់តែ​សរសៃដែក បាន​ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត នៅក្បែរ​ការដ្ឋាន​សំណង់​នោះ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ជនរងគ្រោះ​ទាំង​៣​នាក់ ដោយ​ម្នាក់​ឈ្មោះ ណែ​ត បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ចំណែក​ឈ្មោះ ហ៊ូ​ប និង ឈ្មោះ ណា​ង រងរបួស​ធ្ងន់ ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។​IMG-20150209-WA0018
​សមត្ថកិច្ច​បន្តទៀតថា ករណីនេះ​ធ្វើ​ឲ្យ​ការភ្ញាក់ផ្អើល​ដល់​នគរ​បាល​មូលដ្ឋាន ក៏ដូចជា អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​ទទួលបាន​លទ្ធផល​នៅឡើយ​ទេ ៕